ស្ដេចក៏បានរំលំអាសនៈ នៅតាមក្រុងនានានៃទឹកដីម៉ាណាសេ អេប្រាអ៊ីម និងស៊ីម្មាន រហូតដល់ទឹកដីណែបថាលី ព្រមទាំងកន្លែងបាក់បែកនៅតំបន់ជុំវិញនោះផង។
១ សាំយូអែល 13:20 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ ជនជាតិអ៊ីស្រាអែលគ្រប់ៗរូបតែងតែទៅរកជាងភីលីស្ទីន ដើម្បីច្រុងផាលនង្គ័ល ចប ពូថៅ ឬដឹង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ពួកអ៊ីស្រាអែលទាំងអស់គ្នា តែងចុះទៅរកពួកភីលីស្ទីន ដើម្បីសំលៀងផាលនង្គ័ល ចបកាប់ ពូថៅ ឬកណ្តៀវរបស់គេរៀងខ្លួន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ពួកអ៊ីស្រាអែលទាំងអស់គ្នា តែងចុះទៅឯពួកភីលីស្ទីន ដើម្បីនឹងសំលៀងដែកផាល ចបកាប់ ពូថៅ ហើយនឹងកណ្តៀវរបស់គេរៀងខ្លួន អាល់គីតាប ដូច្នេះ ជនជាតិអ៊ីស្រអែលគ្រប់ៗគ្នា តែងតែទៅរកជាងភីលីស្ទីន ដើម្បីច្រុងផាល នង្គ័ល ចប ពូថៅ ឬដឹង។ |
ស្ដេចក៏បានរំលំអាសនៈ នៅតាមក្រុងនានានៃទឹកដីម៉ាណាសេ អេប្រាអ៊ីម និងស៊ីម្មាន រហូតដល់ទឹកដីណែបថាលី ព្រមទាំងកន្លែងបាក់បែកនៅតំបន់ជុំវិញនោះផង។
យើងសំលៀងដាវ និងខាត់វាយ៉ាងរលោង ដើម្បីរកយុត្តិធម៌ ដោយដៃយើងផ្ទាល់ គឺយើងតទល់នឹងបច្ចាមិត្តរបស់យើង ហើយសងសឹកនឹងអស់អ្នកដែលស្អប់យើង។
នៅក្នុងស្រុកអ៊ីស្រាអែលទាំងមូលគ្មានជាងដែកទេ ដ្បិតជនជាតិភីលីស្ទីនបានបញ្ជាថា៖ «មិនត្រូវឲ្យពួកហេប្រឺធ្វើដាវ ឬលំពែងឡើយ»។
តម្លៃច្រុងផាលនង្គ័ល និងចប គឺពីរស្លឹង ហើយតម្លៃសំលៀងពូថៅ និងតម្រង់រនាស់ គឺមួយស្លឹង។