ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 13:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល​គ្មាន​ជាង​ដែក​ទេ ដ្បិត​ជន‌ជាតិ​ភីលីស្ទីន​បាន​បញ្ជា​ថា៖ «មិន​ត្រូវ​ឲ្យ​ពួក​ហេប្រឺ​ធ្វើ​ដាវ ឬ​លំពែង​ឡើយ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​គ្មាន​ជាង​ដែក​ឡើយ ដ្បិត​ពួក​ភីលី‌ស្ទីន​បាន​ជំនុំ​គ្នា​ថា ក្រែង​ពួក​ហេព្រើរ​ធ្វើ​ដាវ ឬ​លំពែង​សម្រាប់​ខ្លួន

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រីឯ​នៅ​គ្រប់​ក្នុង​ស្រុក​អ៊ីស្រាអែល នោះ​គ្មាន​ជាង​ដែក​ឡើយ ដ្បិត​ពួក​ភីលីស្ទីន​បាន​ជំនុំ​គ្នា​ថា ក្រែង​ពួក​ហេ‌ព្រើរ​ធ្វើ​ដាវ ឬ​លំពែង​សំរាប់​ខ្លួន

សូមមើលជំពូក

អាល់គីតាប

នៅ​ក្នុង​ស្រុក​អ៊ីស្រ‌អែល​ទាំង​មូល​គ្មាន​ជាង​ដែក​ទេ ដ្បិត​ជន‌ជាតិ​ភីលី‌ស្ទីន​បាន​បញ្ជា​ថា៖ «មិន​ត្រូវ​ឲ្យ​ពួក​ហេប្រឺ​ធ្វើ​ដាវ ឬ​លំពែង​ឡើយ»។

សូមមើលជំពូក



១ សាំ‌យូ‌អែល 13:19
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះចៅ​នេប៊ូ‌ក្នេសា​កៀរ​អ្នក​ក្រុង​យេរូ‌សាឡឹម គឺ​មន្ត្រី​ទាំង​អស់ អ្នក​មុខ​អ្នក​ការ​ទាំង​អស់ ព្រម​ទាំង​ពួក​សិប្បករ និង​ជាង​ដែក​ទាំង​អស់ ដែល​មាន​ចំនួន​មួយ​ម៉ឺន​នាក់ យក​ទៅ​ជា​ឈ្លើយ គឺ​ទុក​ឲ្យ​នៅ​សល់​តែ​ប្រជា‌ជន​តូច‌តាច​ប៉ុណ្ណោះ។


យើង​បាន​បង្កើត​ជាង​ដែក ដែល​ដុត​ធ្យូង​លត់‌ដំ ផលិត​គ្រឿង​អាវុធ ដើម្បី​ធ្វើ​សឹក​សង្គ្រាម ហើយ​យើង​ក៏​បាន​បង្កើត​អ្នក​កម្ទេច គ្រឿង​អាវុធ​នោះ​ដែរ។


ក្រោយ​ពេល​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន កៀរ​ព្រះ‌បាទ​យេកូ‌នាស ជា​បុត្រ​របស់​ព្រះ‌បាទ​យេហូ‌យ៉ាគីម ស្ដេច​ស្រុក​យូដា ព្រម​ទាំង​ពួក​មន្ត្រី​របស់​ជន‌ជាតិ​យូដា ពួក​ជាង​ឈើ និង​ជាង​ដែក ពី​ក្រុង​យេរូ‌សាឡឹម​យក​ទៅ​ក្រុង​បាប៊ី‌ឡូន ព្រះ‌អម្ចាស់​បាន​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ឧទុម្ពរ*​ពីរ​ល្អី ដែល​គេ​ដាក់​នៅ​ខាង​មុខ​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់។


ក្រោយ​ពេល​ដែល​ព្រះ‌បាទ​យេកូ‌នាស សម្ដេច​មាតា ពួក​មហា‌តលិក ពួក​មន្ត្រី​របស់​ជន‌ជាតិ​យូដា ព្រម​ទាំង​ពួក​ជាង​ឈើ និង​ជាង​ដែក បាន​ចាក​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម​ទៅ។


ប្រជា‌ជន​បាន​ជ្រើស​រើស​ព្រះ​ថ្មីៗ​ទៀត ពេល​នោះ សង្គ្រាម​ក៏​ផ្ទុះ​ឡើង។ ក្នុង​ចំណោម​ប្រជា‌ជន​អ៊ីស្រា‌អែល​បួន​ម៉ឺន​នាក់ គេ​រក​តែ​ខែល ឬ​លំពែង​មួយ​មិន​បាន​ផង។


ដូច្នេះ ជន‌ជាតិ​អ៊ីស្រា‌អែល​គ្រប់ៗ​រូប​តែងតែ​ទៅ​រក​ជាង​ភីលីស្ទីន ដើម្បី​ច្រុង​ផាល​នង្គ័ល ចប ពូថៅ ឬ​ដឹង។