គេឆ្លងកាត់ច្រកភ្នំ មកបោះជំរំនៅកេបា ធ្វើឲ្យអ្នកភូមិរ៉ាម៉ាញ័ររន្ធត់ ហើយអស់អ្នកដែលរស់នៅភូមិគីបៀរ ជាភូមិ កំណើតរបស់ស្ដេចសូល នាំគ្នារត់គេចខ្លួន។
១ សាំយូអែល 13:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទសូល និងសម្ដេចយ៉ូណាថាន ជាបុត្រា ព្រមទាំងទាហានដែលនៅជាមួយ បោះទ័ពនៅភូមិកេបា ក្នុងស្រុកបេនយ៉ាមីន រីឯពួកភីលីស្ទីនបោះទ័ពនៅមីកម៉ាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្ដេចសូល និងយ៉ូណាថានជាបុត្រា ព្រមទាំងប្រជាជនដែលនៅជាមួយ បោះទ័ពនៅកេបា ក្នុងស្រុកបេនយ៉ាមីន រីឯពួកភីលីស្ទីន បោះទ័ពនៅមីកម៉ាស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លំដាប់នោះ សូលទ្រង់ក៏រាប់ពួកបណ្តាទ័ព ដែលនៅជាមួយនឹងទ្រង់បានប្រហែលជា៦០០នាក់ រួចសូល នឹងយ៉ូណាថាន ជាបុត្រាទ្រង់ ព្រមទាំងពួករាស្ត្រដែលនៅជាមួយ ក៏នៅត្រង់កេបា ក្នុងស្រុកបេនយ៉ាមីន តែឯពួកភីលីស្ទីន គេបោះទ័ពនៅត្រង់មីកម៉ាស អាល់គីតាប ស្តេចសូល និងសម្តេចយ៉ូណាថាន ជាបុត្រា ព្រមទាំងទាហានដែលនៅជាមួយ បោះទ័ពនៅភូមិគីបៀរ ក្នុងស្រុកពុនយ៉ាមីន រីឯពួកភីលីស្ទីនបោះទ័ពនៅមីកម៉ាស់។ |
គេឆ្លងកាត់ច្រកភ្នំ មកបោះជំរំនៅកេបា ធ្វើឲ្យអ្នកភូមិរ៉ាម៉ាញ័ររន្ធត់ ហើយអស់អ្នកដែលរស់នៅភូមិគីបៀរ ជាភូមិ កំណើតរបស់ស្ដេចសូល នាំគ្នារត់គេចខ្លួន។
ព្រះបាទសូលជ្រើសរើសទាហានចំនួនបីពាន់នាក់ ពីក្នុងចំណោមប្រជាជនអ៊ីស្រាអែល គឺពីរពាន់នាក់ទុកឲ្យនៅជាមួយស្ដេច ត្រង់ភូមិមីកម៉ាស់ និងតំបន់ភ្នំបេតអែល ហើយមួយពាន់នាក់ទៀតឲ្យនៅជាមួយសម្ដេចយ៉ូណាថាន នៅភូមិគីបៀរ ក្នុងស្រុកបេនយ៉ាមីន។ រីឯប្រជាជនដែលនៅសេសសល់ ទ្រង់បញ្ជូនឲ្យវិលទៅផ្ទះរៀងៗខ្លួនវិញ។
ថ្ងៃមួយ សម្ដេចយ៉ូណាថានបានវាយទីតាំងរបស់ជនជាតិភីលីស្ទីននៅភូមិគីបៀរ ហើយជនជាតិភីលីស្ទីនទទួលដំណឹងនេះ។ ពេលនោះ ព្រះបាទសូលចាត់គេឲ្យផ្លុំស្នែងនៅក្នុងស្រុកទាំងមូល ដោយប្រកាសថា៖ «ជនជាតិហេប្រឺអើយ ចូរនាំគ្នាស្ដាប់!»។
ព្រះបាទសូលប្រថាប់នៅជាយភូមិគីបៀរ ក្រោមដើមទទឹមមួយដើម គឺនៅមីក្រូន ហើយមានទាហានប្រមាណប្រាំមួយរយនាក់នៅជាមួយ។