សូមកុំឲ្យអស់អ្នកដែលដើរកាត់តាមនោះ ពោលទៅពួកគេថា: «សូមព្រះអម្ចាស់ប្រទានពរ អ្នករាល់គ្នា» សោះឡើយ។ យើងសូមជូនពរអ្នករាល់គ្នា ក្នុងព្រះនាមព្រះអម្ចាស់!
១ សាំយូអែល 13:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលស្ដេចថ្វាយតង្វាយដុតរួចស្រេចហើយ លោកសាំយូអែលអញ្ជើញមកដល់។ ព្រះបាទសូលក៏យាងទៅទទួល និងជម្រាបសួរលោក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែកាលដុតថ្វាយរួច លោកសាំយូអែលក៏មកដល់ ហើយស្ដេចសូលក៏ចេញទៅទទួល ដើម្បីនឹងគោរពដល់លោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែកាលដុតថ្វាយរួចហើយ នោះមើល សាំយូអែលក៏មកដល់ ហើយសូលទ្រង់ចេញទៅទទួល ដើម្បីនឹងគោរពដល់លោក អាល់គីតាប នៅពេលស្តេចធ្វើគូរបានដុតរួចស្រេចហើយ សាំយូអែលអញ្ជើញមកដល់។ ស្តេចសូលក៏ទៅទទួល និងជម្រាបសួរគាត់។ |
សូមកុំឲ្យអស់អ្នកដែលដើរកាត់តាមនោះ ពោលទៅពួកគេថា: «សូមព្រះអម្ចាស់ប្រទានពរ អ្នករាល់គ្នា» សោះឡើយ។ យើងសូមជូនពរអ្នករាល់គ្នា ក្នុងព្រះនាមព្រះអម្ចាស់!
ពេលនោះ លោកបូអូសបានមកពីភូមិបេថ្លេហិម គាត់ពោលទៅកាន់ពួកអ្នកច្រូតថា៖ «សូមព្រះអម្ចាស់គង់ជាមួយអ្នករាល់គ្នា!»។ ពួកគេឆ្លើយថា៖ «សូមព្រះអម្ចាស់ប្រទានពរដល់លោកដែរ!»។
កាលលោកសាំយូអែលជួបព្រះបាទសូលហើយ ព្រះបាទសូលមានរាជឱង្ការថា៖ «សូមព្រះអម្ចាស់ប្រទានពរដល់លោក! ខ្ញុំបានប្រតិបត្តិតាមបទបញ្ជារបស់ព្រះអម្ចាស់ហើយ»។
មានអ្នកបម្រើម្នាក់របស់លោកណាបាលរត់មកជម្រាបនាងអប៊ីកែល ជាភរិយារបស់ម្ចាស់ខ្លួនថា៖ «លោកដាវីឌបានចាត់អ្នកនាំសារពីវាលរហោស្ថាន ឲ្យមកសួរសុខទុក្ខលោកម្ចាស់របស់យើង តែលោកបានជេរប្រមាថពួកគេ។