១ សាំយូអែល 13:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទសូលបានឡើងគ្រងរាជ្យនៅពេលស្ដេចមានព្រះជន្មាយុ…វស្សា។ លុះគ្រងរាជ្យលើជនជាតិអ៊ីស្រាអែលបានពីរឆ្នាំហើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្តេចសូលមានព្រះជន្ម… ព្រះវស្សានៅពេលទ្រង់ឡើងសោយរាជ្យ ហើយស្ដេចសោយរាជ្យលើសាសន៍អ៊ីស្រាអែលបាន…ពីរ ឆ្នាំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះកាលសូលសោយរាជ្យលើសាសន៍អ៊ីស្រាអែលបាន២ឆ្នាំ អាល់គីតាប ស្តេចសូលបានឡើងគ្រងរាជ្យនៅពេលគាត់មានអាយុសាមសិបឆ្នាំ។ លុះគ្រងរាជ្យលើជនជាតិអ៊ីស្រអែលបានពីរឆ្នាំហើយ |
ពេលខ្ញុំចូលទៅគាល់ព្រះអម្ចាស់ តើខ្ញុំត្រូវយកអ្វីទៅជាមួយ? ពេលខ្ញុំទៅក្រាបថ្វាយបង្គំព្រះដ៏ខ្ពង់ខ្ពស់បំផុត តើខ្ញុំត្រូវយកកូនគោអាយុមួយខួប មកថ្វាយជាតង្វាយដុតទាំងមូលឬ?
ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នានៅតែប្រព្រឹត្តអំពើអាក្រក់ នោះអ្នករាល់គ្នាមុខជាត្រូវវិនាសរួមជាមួយស្ដេចរបស់អ្នករាល់គ្នាមិនខាន»។
ព្រះបាទសូលជ្រើសរើសទាហានចំនួនបីពាន់នាក់ ពីក្នុងចំណោមប្រជាជនអ៊ីស្រាអែល គឺពីរពាន់នាក់ទុកឲ្យនៅជាមួយស្ដេច ត្រង់ភូមិមីកម៉ាស់ និងតំបន់ភ្នំបេតអែល ហើយមួយពាន់នាក់ទៀតឲ្យនៅជាមួយសម្ដេចយ៉ូណាថាន នៅភូមិគីបៀរ ក្នុងស្រុកបេនយ៉ាមីន។ រីឯប្រជាជនដែលនៅសេសសល់ ទ្រង់បញ្ជូនឲ្យវិលទៅផ្ទះរៀងៗខ្លួនវិញ។