ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 12:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​ក៏​ចាត់​លោក​យេរូ‌បាល លោក​បេដាន លោក​យ៉ែប‌ថា និង​ខ្ញុំ សាំយូ‌អែល ឲ្យ​មក។ ព្រះអង្គ​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ ដែល​នៅ​ជុំ‌វិញ ហើយ​អ្នក​រាល់​គ្នា​ក៏​បាន​រស់​នៅ​ក្នុង​ស្រុក​នេះ​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌យេហូវ៉ា​បាន​ចាត់​យេរូ-បាល បេដាន យែបថា និង​សាំយូ‌អែល​មក​រំដោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា ដែល​នៅ​ជុំ‌វិញ​ទៅ នោះ​អ្នក​រាល់​គ្នា​ក៏​បាន​នៅ​ដោយ​សុខ‌សាន្ត‌ត្រាណ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ចាត់​យេរូ-បាល បេដាន យែបថា នឹង​សាំយូ‌អែល​មក​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​រួច ពី​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា ដែល​នៅ​ជុំវិញ​ទៅ នោះ​អ្នក​រាល់​គ្នា​ក៏​បាន​នៅ​ដោយ​សុខ‌សាន្ត‌ត្រាណ

សូមមើលជំពូក

អាល់គីតាប

អុលឡោះ‌តាអាឡា​ក៏​ចាត់​លោក​យេរូ‌បាល និង​ខ្ញុំ សាំយូ‌អែល​ឲ្យ​មក។ ទ្រង់​រំដោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​ខ្មាំង​សត្រូវ ដែល​នៅ​ជុំ‌វិញ ហើយ​អ្នក​រាល់​គ្នា​ក៏​បាន​រស់​នៅ​ក្នុង​ស្រុក​នេះ​ប្រកប​ដោយ​សេចក្តី​សុខ‌សាន្ត។

សូមមើលជំពូក



១ សាំ‌យូ‌អែល 12:11
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​មាន​អ្នក​ដឹក​នាំ​មួយ​រូប​មក​សង្គ្រោះ​ជន‌ជាតិ​អ៊ីស្រា‌អែល ពី​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​ស៊ីរី និង​ឲ្យ​ពួក​គេ​រស់​នៅ​ដោយ​សុខ‌សាន្ត​ក្នុង​ស្រុក​របស់​ខ្លួន​ដូច​កាល​ពី​មុន។


កូន​របស់​លោក​អ៊ូឡាម គឺ​បេដាន។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​កាឡាដ ដែល​ជា​កូន​របស់​លោក​ម៉ាគារ និង​ជា​ចៅ​របស់​លោក​ម៉ាណា‌សេ។


ថ្ងៃ​មួយ លោក​ស្រី​ដេបូរ៉ា​បាន​កោះ​ហៅ​លោក​បារ៉ាក់ ជា​កូន​របស់​លោក​អប៊ី‌ណោម ដែល​រស់​នៅ​ភូមិ​កេដែស ក្នុង​ដែន​ដី​ណែប‌ថាលី ហើយ​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​មក​លោក​ដូច​ត​ទៅ: “ចូរ​ទៅ​កេណ្ឌ​មនុស្ស​មួយ​ម៉ឺន​នាក់ ក្នុង​កុល‌សម្ព័ន្ធ​ណែប‌ថាលី និង​សាប់យូ‌ឡូន ហើយ​នាំ​គេ​ឡើង​ទៅ​លើ​ភ្នំ​តា‌បោរ។


ព្រះ‌អម្ចាស់ បែរ​មក​រក​លោក ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ដោយ‌សារ​កម្លាំង​ដែល​អ្នក​មាន ចូរ​ទៅ​សង្គ្រោះ​អ៊ីស្រា‌អែល​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​ម៉ាឌាន គឺ​យើង​ចាត់​អ្នក​ឲ្យ​ទៅ!»។


លោក​យ៉ូអាស​ឆ្លើយ​ទៅ​អស់​អ្នក​ដែល​នៅ​ក្បែរ​លោក​ថា៖ «តើ​បងប្អូន​ឬ​ដែល​ត្រូវ​មក​តវ៉ា​ជំនួស​ព្រះ​បាល? តើ​បងប្អូន​ឬ​ដែល​ជា​អ្នក​សង្គ្រោះ​ព្រះ​បាល? អ្នក​ណា​តវ៉ា​ជំនួស​ព្រះ​បាល អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​មុន​ព្រឹក​ស្អែក។ បើ​ព្រះ​បាល​ពិត​ជា​ព្រះ​មែន ទុក​ឲ្យ​លោក​តវ៉ា​ខ្លួន​ឯង​ផ្ទាល់​ទៅ ព្រោះ​គេ​បាន​រំលំ​អាសនៈ​របស់​លោក!»។


ចាប់​តាំង​ពី​ពេល​នោះ​មក អ្នក​ភូមិ​ហៅ​លោក​គេឌាន​ថា «យេរូ‌បាល» ដោយ​ពោល​ថា «សូម​ឲ្យ​ព្រះ​បាល​តវ៉ា​នឹង​គាត់​ទៅ ដ្បិត​គាត់​បាន​រំលំ​អាសនៈ​របស់​លោក»។


លោក​គេឌាន ហៅ​យេរូ‌បាល ក្រោក​ពី​ព្រលឹម ហើយ​ចេញ​ដំណើរ​ជា​មួយ​កង‌ពល​របស់​លោក ទៅ​បោះ​ទ័ព​នៅ​ជិត​ប្រភព​ទឹក​ហារ៉ូដ។ ទី​តាំង​ទ័ព​របស់​ជន‌ជាតិ​ម៉ាឌាន​ស្ថិត​នៅ​ខាង​ជើង​ទី​តាំង​ទ័ព​របស់​លោក​គេឌាន ត្រង់​ជ្រលង​ភ្នំ ក្បែរ​ភ្នំ​ម៉ូរេ។


លោក​យេរូ‌បាល ជា​កូន​របស់​លោក​យ៉ូអាស វិល​ត្រឡប់​ទៅ​រស់​នៅ​ក្នុង​ផ្ទះ​របស់​លោក​វិញ។


ពួក​គេ​ពុំ​ដឹង​គុណ​គ្រួសារ​លោក​គេឌាន ហៅ​យេរូ‌បាល នូវ​ការ​ល្អ​ទាំង​ប៉ុន្មាន​ដែល​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ជន‌ជាតិ​អ៊ីស្រា‌អែល​ឡើយ។


ក្នុង​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល ចាប់​តាំង​ពី​ក្រុង​ដាន់​រហូត​ដល់​ក្រុង​បៀរ‌សេបា ប្រជា‌ជន​គ្រប់ៗ​គ្នា​ទទួល​ស្គាល់​ថា លោក​សាំយូ‌អែល​ពិត​ជា​ព្យាការី​របស់​ព្រះ‌អម្ចាស់​មែន។


កង‌ទ័ព​ភីលីស្ទីន​បាក់‌ស្បាត​លែង​ហ៊ាន​លុក‌លុយ​ទឹក​ដី​អ៊ីស្រា‌អែល​ទៀត។ ព្រះ‌អម្ចាស់​បាន​សម្តែង​ឫទ្ធា‌នុភាព ប្រឆាំង​នឹង​ជន‌ជាតិ​ភីលីស្ទីន អស់​មួយ​ជីវិត​របស់​លោក​សាំយូ‌អែល។