រីឯកូនរបស់ប្រពន្ធចុងឯទៀតៗ លោកបានចែកអំណោយដល់គេ ក្នុងកាលដែលលោកនៅមានជីវិតរស់នៅឡើយ រួចលោកឲ្យគេទៅនៅស្រុកខាងកើត ឆ្ងាយពីលោកអ៊ីសាក ជាកូនប្រុសរបស់លោក។
១ របាក្សត្រ 8:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកសាហារ៉ែមបានលែងលះភរិយារបស់គាត់ គឺនាងហ៊ូស៊ីម និងនាងបារ៉ា។ ក្រោយមក គាត់បង្កើតបានកូនចៅនៅស្រុកម៉ូអាប់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯសាហារែមបង្កើតកូននៅស្រុកម៉ូអាប់ ក្រោយដែលបានឲ្យគេទៅប្រពន្ធរបស់គាត់ គឺហ៊ូស៊ីម និងប្អារ៉ា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯសាហារែម គាត់បង្កើតកូននៅស្រុកម៉ូអាប់ ក្រោយដែលបានឲ្យគេទៅ ឯប្រពន្ធគាត់ គឺហ៊ូស៊ីម នឹងប្អារ៉ា អាល់គីតាប លោកសាហារ៉ែមបានលែងលះភរិយារបស់គាត់ គឺនាងហ៊ូស៊ីម និងនាងបារ៉ា។ ក្រោយមកគាត់បង្កើតបានកូនចៅ នៅស្រុកម៉ូអាប់ |
រីឯកូនរបស់ប្រពន្ធចុងឯទៀតៗ លោកបានចែកអំណោយដល់គេ ក្នុងកាលដែលលោកនៅមានជីវិតរស់នៅឡើយ រួចលោកឲ្យគេទៅនៅស្រុកខាងកើត ឆ្ងាយពីលោកអ៊ីសាក ជាកូនប្រុសរបស់លោក។
មានណាម៉ាន អហ៊ីយ៉ា និងកេរ៉ា។ គឺលោកកេរ៉ានេះហើយដែលនាំពួកគេឲ្យប្ដូរទីលំនៅ។ គាត់ជាឪពុករបស់លោកអ៊ូសា និងលោកអប៊ីហ៊ូដ។
នៅជំនាន់អស់លោកចៅហ្វាយ មានកើតទុរ្ភិក្សពេញក្នុងស្រុក។ ពេលនោះ មានបុរសម្នាក់នៅភូមិបេថ្លេហិម ក្នុងស្រុកយូដា បាននាំភរិយា និងកូនប្រុសទាំងពីរនាក់ ចេញទៅរស់នៅក្នុងស្រុកម៉ូអាប់។