ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 8:34 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កូន​របស់​សម្ដេច​យ៉ូណា‌ថាន​គឺ​មេរីប-‌បាល ហើយ​លោក​មេរីប-‌បាល​ជា​ឪពុក​របស់​លោក​មីកា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កូន​របស់​យ៉ូណា‌ថាន គឺ​មេរីប-បាល ហើយ​មេរីម-បាល​បង្កើត​មីកា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​កូន​របស់​យ៉ូណា‌ថាន គឺ​មេរីប-បាល ហើយ​មេរីប-បាល​នេះ ក៏​បង្កើត​មីកា

សូមមើលជំពូក

អាល់គីតាប

កូន​របស់​សម្តេច​យ៉ូណា‌ថាន គឺ​មេរីប-បាល ហើយ​លោក​មេរីប-បាល​ជា​ឪពុក​របស់​លោក​មីកា។

សូមមើលជំពូក



១ របា‌ក្សត្រ 8:34
8 ការដាក់ឲ្យឆ្លើយតបគ្នា  

សម្ដេច​យ៉ូណា‌ថាន ជា​បុត្រ​របស់​ព្រះ‌បាទ​សូល មាន​កូន​ប្រុស​ម្នាក់ ខ្វិន​ជើង​ទាំង​ពីរ ឈ្មោះ​មេភី‌បូសែត។ កាល​អាយុ​បាន​ប្រាំ​ឆ្នាំ នៅ​ពេល​អ្នក​ស្រុក​យេស‌រាល​ឮ​ដំណឹង​ថា ព្រះ‌បាទ​សូល និង​សម្ដេច​យ៉ូណា‌ថាន​សោយ​ទិវង្គត មេ​ដោះ​បាន​ពរ​កុមារ​នោះ​រត់​ទៅ ប៉ុន្តែ ដោយ​ប្រញាប់​ពេក នាង​ធ្វើ​ឲ្យ​កុមារ​នោះ​ធ្លាក់ ហើយ​ទៅ​ជា​ខ្វិន។


ចូរ​អ្នក ព្រម​ទាំង​កូន​ចៅ និង​អ្នក​បម្រើ​ទាំង​អស់​របស់​អ្នក នាំ​គ្នា​ធ្វើ​ស្រែ​ចម្ការ​នោះ​ឲ្យ​មេភី‌បូសែត ហើយ​ប្រមូល​ភោគ‌ផល​ជា​ស្បៀង​អាហារ ទុក​សម្រាប់​បុត្រ​របស់​ម្ចាស់​អ្នក​ផង។ រីឯ​មេភី‌បូសែត ជា​បុត្រ​របស់​ម្ចាស់​អ្នក ត្រូវ​បរិភោគ​រួម​តុ​ជា​មួយ​យើង​រៀង​រាល់​ថ្ងៃ»។ ស៊ីបា​មាន​កូន​ប្រុស​ទាំង​អស់​ដប់​ប្រាំ​នាក់ និង​អ្នក​បម្រើ​ម្ភៃ​នាក់។


លោក​មេភី‌បូសែត​មាន​កូន​ប្រុស​ម្នាក់​ឈ្មោះ​មីកា ហើយ​មនុស្ស​ទាំង​ប៉ុន្មាន​ក្នុង​គ្រួសារ​របស់​ស៊ីបា សុទ្ធ​តែ​ជា​អ្នក​បម្រើ​របស់​លោក។


កាល​លោក​មេភី‌បូសែត ជា​កូន​របស់​សម្ដេច​យ៉ូណា‌ថាន និង​ជា​ចៅ​របស់​ព្រះ‌បាទ​សូល បាន​មក​ជួប​ព្រះ‌បាទ​ដាវីឌ លោក​ឱន​ចុះ ក្រាប​មុខ​ដល់​ដី ថ្វាយ‌បង្គំ​ស្ដេច។ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​សួរ​លោក​ថា៖ «អ្នក​ឈ្មោះ​មេភី‌បូសែត​មែន​ឬ?»។ លោក​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា គឺ​ទូលបង្គំ​នេះ​ហើយ»។


លោក​នើរ​ជា​ឪពុក​របស់​លោក​គីស លោក​គីស​ជា​ឪពុក​របស់​ព្រះ‌បាទ​សូល ព្រះ‌បាទ​សូល​ជា​បិតា​របស់​សម្ដេច​យ៉ូណា‌ថាន ម៉ាលគី-‌ស៊ូអា អប៊ីណា‌ដាប់ និង​អែស‌បាល។


កូន​របស់​លោក​មីកា​មាន ពីថូន មេឡេក ថាក់រា និង​អហាស។


កូន​របស់​សម្ដេច​យ៉ូណា‌ថាន​គឺ​មេរីប-‌បាល ហើយ​លោក​មេរីប-‌បាល​ជា​ឪពុក​របស់​លោក​មីកា។