នៅពេលច្បាំង ពួកគេបានទូលអង្វរសូមព្រះជាម្ចាស់ជួយ ហើយដោយពួកគេទុកចិត្តលើព្រះអង្គនោះ ព្រះអង្គក៏ជួយពួកគេឲ្យមានជ័យជម្នះលើកងទ័ពហាការេន និងបក្សពួក។
១ របាក្សត្រ 5:21 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេរឹបអូសយកបានហ្វូងសត្វរបស់ខ្មាំង គឺមានអូដ្ឋ៥០ ០០០ ក្បាល ចៀម ២៥០ ០០០ ក្បាល និងលា២ ០០០ ក្បាល ព្រមទាំងចាប់បានមនុស្សមួយសែននាក់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេចាប់យកហ្វូងសត្វរបស់ពួកនោះ គឺអូដ្ឋប្រាំម៉ឺន ចៀមពីរសែនប្រាំម៉ឺន និងលាពីរពាន់ ព្រមទាំងមនុស្សមួយសែននាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេចាប់យកហ្វូងសត្វរបស់ពួកនោះ គឺអូដ្ឋ៥ម៉ឺន ចៀម២សែន៥ម៉ឺន នឹងលា២ពាន់ ព្រមទាំងមនុស្ស១សែននាក់ អាល់គីតាប ពួកគេរឹបអូសយកបានហ្វូងសត្វរបស់ខ្មាំង គឺមាន អូដ្ឋ៥០ ០០០ ក្បាល ចៀម ២៥០ ០០០ ក្បាល និងលា២ ០០០ ក្បាល ព្រមទាំងចាប់បានមនុស្សមួយសែននាក់។ |
នៅពេលច្បាំង ពួកគេបានទូលអង្វរសូមព្រះជាម្ចាស់ជួយ ហើយដោយពួកគេទុកចិត្តលើព្រះអង្គនោះ ព្រះអង្គក៏ជួយពួកគេឲ្យមានជ័យជម្នះលើកងទ័ពហាការេន និងបក្សពួក។
ខ្មាំងសត្រូវក៏ខាតបង់ជីវិតមនុស្សជាច្រើននាក់ដែរ ដ្បិតចម្បាំងនោះកើតពីព្រះជាម្ចាស់។ ពួកគេតាំងទីលំនៅលើទឹកដីរបស់ខ្មាំង រហូតដល់គ្រាដែលពួកគេជាប់ជាឈ្លើយសឹក។
ព្រះអម្ចាស់បានវាយជនជាតិអេត្យូពីឲ្យបាក់ទ័ព រត់នៅចំពោះមុខព្រះបាទអេសា និងកងទ័ពយូដា។
ពួកគេបានវាយលុកជំរំរបស់គង្វាលហ្វូងសត្វ ហើយរឹបអូសយកចៀម និងអូដ្ឋយ៉ាងច្រើន។ បន្ទាប់មក ពួកគេនាំគ្នាវិលមកក្រុងយេរូសាឡឹមវិញ។
ចូរដណ្ដើមយកជំរំ និងហ្វូងសត្វរបស់ពួកគេ ព្រមទាំងយកក្រណាត់ដ៏ក្រាស់ៗ អីវ៉ាន់ និងហ្វូងអូដ្ឋរបស់ពួកគេដែរ។ ចូរស្រែកដាក់ពួកគេថា ការព្រឺខ្លាចស្ថិតនៅគ្រប់ទីកន្លែង!
សំបកសម្បុរល្វែង សំបកខ្លឹមចន្ទន៍ ទឹកអប់ ជ័រល្វីងទេស គ្រឿងក្រអូប ស្រា ប្រេង ម្សៅម៉ដ្ដ ស្រូវ គោ ចៀម សេះ រទេះ អ្នកងារ និងអ្នកជាប់ឈ្លើយ ។