ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 4:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ហូឌា​រៀបការ​ជា​មួយ​ប្អូន​ស្រី​របស់​លោក​ណា‌ហាំ ហើយ​ពូជ‌ពង្ស​របស់​គេ​គឺ​ពួក​កា‌មីត ជា​អ្នក​សង់​ក្រុង​កៃឡា និង​ម៉ាកា‌ធី​ជា​អ្នក​សង់​ក្រុង​អែស‌ធេម៉ូរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កូន​របស់​ប្រពន្ធ​ហូឌា ជា​ប្អូន​ស្រី​ណា‌ហាំ គឺ​ជា​ពួក​អ្នក​តាំង​ក្រុង​កៃឡា ស្រុក​របស់​ពួក​កាមីត និង​ក្រុង​អែស‌ធេម៉ូរ ជា​ស្រុក​របស់​ពួក​ម៉ាកាធី។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​កូន​របស់​ប្រពន្ធ​ហូឌា ដែល​ជា​ប្អូន​ស្រី​ណា‌ហាំ នោះ​ជា​ពួក​អ្នក​តាំង​ក្រុង​កៃឡា ជា​ស្រុក​របស់​ពួក​កាមីត នឹង​ក្រុង​អែស‌ធេម៉ូរ ជា​ស្រុក​របស់​ពួក​ម៉ាកាធី

សូមមើលជំពូក

អាល់គីតាប

លោក​ហូឌា​រៀប‌ការ​ជា​មួយ​ប្អូន​ស្រី​របស់​លោក​ណា‌ហាំ ហើយ​ពូជ‌ពង្ស​របស់​គេ គឺ​ពួក​កា‌មីត ជា​អ្នក​សង់​ក្រុង​កៃឡា និង​ម៉ាកា‌ធី ជា​អ្នក​សង់​ក្រុង​អែស‌ធេម៉ូរ។

សូមមើលជំពូក



១ របា‌ក្សត្រ 4:19
6 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ប្រពន្ធ​មួយ​ទៀត​របស់​គាត់ ដែល​ជា​ជន‌ជាតិ​យូដា បង្កើត​បាន​យេរេឌ ជា​អ្នក​សង់​ក្រុង​កេ‌ដោរ ហេប៊ើរ​ជា​អ្នក​សង់​ក្រុង​សូគរ និង​យេគូ‌ធាល​ជា​អ្នក​សង់​ក្រុង​សាណូ‌អា។


កូន​របស់​លោក​ស៊ីម៉ូន​គឺ​អាំណូន រីនណា បេន-‌ហាណាន និង​ធីឡូន។ កូន​របស់​លោក​អ៊ីស៊ី​គឺ​សូហេត និង​បេន-‌សូហេត។


ព្រម​ទាំង​បងប្អូន​របស់​គេ​ទាំង​នោះ គឺ​មាន​លោក​សេបា‌នា លោក​ហូឌា លោក​កេលី‌ថា លោក​ពេឡា‌យ៉ា លោក​ហាណាន


លោក​ហូឌា លោក​បានី និង​លោក​បេនី‌នូ។


កៃឡា អាក‌ស៊ីប និង​ម៉ារី‌សា គឺ​មាន​ទាំង​អស់​ប្រាំ​បួន​ក្រុង និង​ភូមិ​ដែល​នៅ​ជុំ‌វិញ។