ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 4:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

និង​មេវណូ‌ថាយ ដែល​ជា​ឪពុក​របស់​អូប្រា។ លោក​សេរ៉ាយ៉ា ជា​ឪពុក​របស់​យ៉ូអាប់ ជា​បុព្វបុរស​របស់​ពួក​សិប្បករ ដែល​រស់​នៅ​តាម​ជ្រលង​ភ្នំ​របស់​ពួក​សិប្បករ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មេវណូ‌ថាយ​បង្កើត​អូប្រា សេរ៉ា‌យ៉ា​បង្កើត​យ៉ូអាប់ ជា​បុព្វបុរស​របស់​ពួកអ្នក​ដែល​រស់​នៅ​តំបន់​កេ-​ហារ៉ា‌ស៊ីម ព្រោះ​គេ​សុទ្ធ​តែ​ជា​ជាង​រចនា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​មេវណូ‌ថាយ គាត់​បង្កើត​អូប្រា សេរ៉ាយ៉ា​បង្កើត​យ៉ូអាប់ ជា​អ្នក​តាំង​ដំបន់​នៃ​ពួក​នៅ​ច្រក​ភ្នំ​ហារ៉ា‌ស៊ីម ពី​ព្រោះ​គេ​សុទ្ធ​តែ​ជា​ពួក​ជាង​រចនា

សូមមើលជំពូក

អាល់គីតាប

និង​មេវណូ‌ថាយ ដែល​ជា​ឪពុក​របស់​អូប្រា។ លោក​សេរ៉ា‌យ៉ា​ជា​ឪពុក​របស់​យ៉ូអាប់ ជា​បុព្វ‌បុរស​របស់​ពួក​សិប្បករ ដែល​រស់​នៅ​តាម​ជ្រលង​ភ្នំ​របស់​ពួក​សិប្បករ។

សូមមើលជំពូក



១ របា‌ក្សត្រ 4:14
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះចៅ​នេប៊ូ‌ក្នេសា​កៀរ​អ្នក​ក្រុង​យេរូ‌សាឡឹម គឺ​មន្ត្រី​ទាំង​អស់ អ្នក​មុខ​អ្នក​ការ​ទាំង​អស់ ព្រម​ទាំង​ពួក​សិប្បករ និង​ជាង​ដែក​ទាំង​អស់ ដែល​មាន​ចំនួន​មួយ​ម៉ឺន​នាក់ យក​ទៅ​ជា​ឈ្លើយ គឺ​ទុក​ឲ្យ​នៅ​សល់​តែ​ប្រជា‌ជន​តូច‌តាច​ប៉ុណ្ណោះ។


កូន​របស់​លោក​កេណាស​គឺ​អូធ្នាល និង​សេរ៉ាយ៉ា កូន​របស់​លោក​អូធ្នាល​គឺ​ហាថាត


លោក​កាលែប ជា​កូន​របស់​លោក​យេភូ‌នេ មាន​កូន​ប្រុស​បី​នាក់​គឺ អ៊ីរូវ អេឡា និង​ណាអាម។ កូន​របស់​អេឡា គឺ​កេណាស។


អ្នក​ទាំង​នេះ​ជា​ជាង​ស្មូន​រស់​នៅ​ភូមិ​នេតា‌អ៊ីម និង​ភូមិ​កេដេ‌រ៉ា។ ពួក​គេ​រស់​នៅ​ទី​នោះ ហើយ​ធ្វើ​ការ​ថ្វាយ​ស្ដេច។


ឡូដ និង​អូណូ ជ្រលង​ភ្នំ​របស់​ពួក​សិប្បករ។