ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 27:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កង‌ពល​ទី​មួយ ដែល​ចេញ​ប្រតិបត្តិ‌ការ​នៅ​ខែ​ទី​មួយ ដឹក​នាំ​ដោយ​លោក​យ៉ាសុ‌បៀម ជា​កូន​របស់​លោក​សាប‌ឌាល។ កង‌ពល​របស់​គាត់​មាន​ទាហាន ២៤ ០០០​នាក់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យ៉ាសុ‌បៀម ជា​កូន​សាបឌាល ត្រួត​លើ​ពួក​វេន​ទី​មួយ ខែ​ទី​មួយ ហើយ​ក្នុង​វេន​លោក​មាន​ពីរ​ម៉ឺន​បួន​ពាន់​នាក់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​មាន​យ៉ាសុ‌បៀម ជា​កូន​សាប‌ឌាល ជា​អ្នក​ត្រួត​លើ​ពួក​វេន​ទី​១ នៅ​ខែ​ចេត្រ ហើយ​ក្នុង​វេន​លោក​មាន​២​ម៉ឺន​៤​ពាន់​នាក់

សូមមើលជំពូក

អាល់គីតាប

កង‌ពល​ទី​មួយ ដែល​ចេញ​ប្រតិបត្តិ‌ការ​នៅ​ខែ​ទី​មួយ ដឹក​នាំ​ដោយ​លោក​យ៉ាសុ‌បៀម ជា​កូន​របស់​លោក​សាប‌ឌាល។ កង‌ពល​របស់​គាត់​មាន​ទាហាន ២៤ ០០០ នាក់។

សូមមើលជំពូក



១ របា‌ក្សត្រ 27:2
4 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះ​ជា​បញ្ជី​រាយ​នាម​ទាហាន​ដ៏​អង់‌អាច​របស់​ព្រះ‌បាទ​ដាវីឌ: លោក​យ៉ូសែប-‌បាសេ‌បែត ជា​កូន​របស់​លោក​តាក‌ម៉ូនី និង​ជា​ប្រមុខ​លើ​មេ​បញ្ជា​ការ​ទាំង​បី​នាក់។ គឺ​លោក​នេះ​ហើយ​ដែល​បាន​សម្លាប់​ខ្មាំង​អស់​ប្រាំ​បី​រយ​នាក់​ក្នុង​ពេល​តែ​មួយ។


ពួក​ទាហាន​ដ៏​អង់‌អាច​របស់​ព្រះ‌បាទ​ដាវីឌ មាន​រាយ​នាម​តាម​ចំនួន​របស់​ពួក​គេ​ដូច​ត​ទៅ: លោក​យ៉ាសុ‌បៀម​ជា​កូន​របស់​លោក​ហាក់‌មុនី លោក​ជា​ប្រមុខ​លើ​មេ​បញ្ជា​ការ​សាម‌សិប​នាក់។ គឺ​លោក​ហើយ​ដែល​បាន​ប្រើ​លំពែង សម្លាប់​ខ្មាំង​អស់​បី​រយ​នាក់ ក្នុង​ពេល​តែ​មួយ។


នេះ​ជា​បញ្ជី​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​ត្រូវ​បម្រើ​ការ‌ងារ​ថ្វាយ​ស្ដេច តាម​ចំនួន​មេ​ក្រុម​គ្រួសារ មេ​បញ្ជា​ការ មេ​កង មេ​ក្រុម និង​នាយ​ទាហាន ដែល​ជា​ជំនួយ​របស់​ស្ដេច ក្នុង​ការ​ចែក​វេន​កង‌ពល​ចេញ​ទៅ​ប្រតិបត្តិ​ការ រៀង​រាល់​ខែ ក្នុង​មួយ​ឆ្នាំៗ។ កង‌ពល​នីមួយៗ​មាន​ទាហាន ២៤ ០០០​នាក់។


លោក​យ៉ាសុ‌បៀម​ជា​ពូជ‌ពង្ស​របស់​លោក​ពេរេស។ ក្នុង​ខែ​ទី​មួយ​នោះ គាត់​ជា​អ្នក​ដឹក​នាំ​មេ​បញ្ជា‌ការ​កង‌ទ័ព​ទាំង​អស់។