ក្រោយមក លោកហេស្រុនបានយកកូនស្រីម្នាក់របស់លោកម៉ាគារ ដែលត្រូវជាឪពុករបស់លោកកាឡាដ មកធ្វើជាភរិយា។ ពេលនោះ លោកហេស្រុនមានអាយុហុកសិបឆ្នាំហើយ នាងបង្កើតបានកូនប្រុសមួយជូនលោក ដែលមានឈ្មោះថា សេគូប។
១ របាក្សត្រ 2:22 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកសេគូបជាឪពុករបស់លោកយ៉ាអៀរ ដែលជាអ្នកគ្រប់គ្រងលើភូមិម្ភៃបីនៅស្រុកកាឡាដ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សេគូបបង្កើតយ៉ាអ៊ារ ជាអ្នកដែលមានទីក្រុងម្ភៃបីនៅស្រុកកាឡាត ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សេគូបបង្កើតយ៉ាអ៊ារ ជាអ្នកដែលមានទីក្រុង២៣នៅស្រុកកាឡាត អាល់គីតាប លោកសេគូបជាឪពុករបស់លោកយ៉ាអៀរ ដែលជាអ្នកគ្រប់គ្រងលើភូមិម្ភៃបីនៅស្រុកកាឡាដ។ |
ក្រោយមក លោកហេស្រុនបានយកកូនស្រីម្នាក់របស់លោកម៉ាគារ ដែលត្រូវជាឪពុករបស់លោកកាឡាដ មកធ្វើជាភរិយា។ ពេលនោះ លោកហេស្រុនមានអាយុហុកសិបឆ្នាំហើយ នាងបង្កើតបានកូនប្រុសមួយជូនលោក ដែលមានឈ្មោះថា សេគូប។
ជនជាតិកេសួរី និងជនជាតិអើរ៉ាម បានវាយយកភូមិទាំងប៉ុន្មានរបស់លោកយ៉ាអៀរ ព្រមទាំងក្រុងកេណាត និងស្រុកភូមិនៅជុំវិញ ដែលមានចំនួនទាំងអស់ហុកសិប។ ប្រជាជនដែលរស់នៅក្នុងក្រុងទាំងនោះ សុទ្ធតែជាពូជពង្សរបស់លោកម៉ាគារ ជាឪពុករបស់លោកកាឡាដ។
លោកម៉ូសេបានប្រគល់ស្រុកកាឡាដឲ្យពូជពង្សលោកម៉ាកៀរ ជាកូនរបស់លោកម៉ាណាសេ ហើយពួកគេក៏តាំងទីលំនៅក្នុងស្រុកនោះ។
ពូជពង្សលោកយ៉ាអៀរ ជាកូនរបស់លោកម៉ាណាសេ បានវាយលុកភូមិនានា ហើយដាក់ឈ្មោះភូមិទាំងនោះថាហាវ៉ុត-យ៉ាអៀរ។
អំបូរយ៉ាអ៊ារដែលត្រូវជាកូនរបស់លោកម៉ាណាសេ បានទទួលតំបន់អើកុបទាំងមូល រហូតដល់ព្រំប្រទល់ស្រុករបស់ជនជាតិកេស៊ូរី និងម៉ាកាធី។ គេដាក់ឈ្មោះទឹកដីបាសានថា ស្រុកហាវ៉ុត-យ៉ាអ៊ារ រហូតមកទល់សព្វថ្ងៃ។
ទឹកដីនោះលាតសន្ធឹងចាប់តាំងពីស្រុកម៉ាហាណែម ស្រុកបាសាន ជាអាណាចក្រទាំងមូលរបស់ព្រះបាទអុក ស្ដេចស្រុកបាសាន ព្រមទាំងភូមិហុកសិបនៅយ៉ាអៀរ ក្នុងស្រុកបាសាន