«ចូរទៅជួបលោកមហាបូជាចារ្យហ៊ីលគីយ៉ា សុំឲ្យលោកបូកសរុបប្រាក់ ដែលគេយកមកថ្វាយក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ គឺប្រាក់ក្រុមយាមទ្វារបានទទួលពីប្រជាជន។
១ របាក្សត្រ 15:23 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកបេរេគា និងលោកអែលកាណា ជាឆ្មាំឈរនៅជិតហិប។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯបេរេគា និងអែលកាណា គេជាអ្នកឆ្មាំទ្វារ សម្រាប់បើកឲ្យហិបចូល ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯបេរេគា នឹងអែលកាណា គេជាអ្នកឆ្មាំទ្វារ សំរាប់បើកឲ្យហឹបចូល អាល់គីតាប លោកបេរេគា និងលោកអែលកាណា ជាឆ្មាំឈរនៅជិតហិប។ |
«ចូរទៅជួបលោកមហាបូជាចារ្យហ៊ីលគីយ៉ា សុំឲ្យលោកបូកសរុបប្រាក់ ដែលគេយកមកថ្វាយក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ គឺប្រាក់ក្រុមយាមទ្វារបានទទួលពីប្រជាជន។
លោករាជប្រតិភូបានចាប់លោកមហាបូជាចារ្យសេរ៉ាយ៉ា និងលោកសេផានាជាបូជាចារ្យរង ព្រមទាំងអ្នកយាមទ្វារព្រះវិហារបីរូប យកទៅជាមួយ។
មនុស្សឃ្លង់ទាំងបួននាក់នាំគ្នាទៅហៅអ្នកយាមទ្វារក្រុង ហើយប្រាប់ថា៖ «ពួកយើងបានចូលទៅក្នុងទីតាំងទ័ពរបស់ពួកស៊ីរី តែពុំប្រទះឃើញនរណាម្នាក់ ឬក៏ឮសូរសំឡេងមនុស្សណាសោះឡើយ។ ពួកយើងឃើញមានតែសេះ លា ដែលគេចងទុក និងតង់ត៍ដែលគេបោះបង់ចោលប៉ុណ្ណោះ»។
លោកកេណានា ជាមេដឹកនាំក្រុមលេវីផ្នែកខាងលីសែង បានទទួលបន្ទុកមើលការខុសត្រូវលើការសែងហិបនេះ ព្រោះគាត់មានសមត្ថភាព។
លោកបូជាចារ្យសេបានា យ៉ូហូសាផាត នេថានេល អម៉ាសាយ សាការី បេណាយ៉ា និងអេលាស៊ើរ ជាអ្នកផ្លុំត្រែ នៅខាងមុខហិបរបស់ព្រះជាម្ចាស់។ លោកអូបេដអេដុម និងលោកយេហ៊ីយ៉ា ក៏ជាឆ្មាំដែលឈរនៅជិតហិបដែរ។
មួយថ្ងៃ នៅក្នុងព្រះវិហាររបស់ព្រះអង្គ ប្រសើរជាងមួយពាន់ថ្ងៃនៅកន្លែងផ្សេងទៀត ហេតុនេះបានជាខ្ញុំសម្រេចចិត្តឈរនៅ មាត់ទ្វារព្រះដំណាក់នៃព្រះជាម្ចាស់របស់ខ្ញុំ ជាជាងទៅស្នាក់នៅក្នុងផ្ទះរបស់មនុស្សអាក្រក់
កុមារសាំយូអែលដេករហូតដល់ព្រឹក រួចក៏បើកទ្វារព្រះដំណាក់របស់ព្រះអម្ចាស់។ កុមារសាំយូអែលមិនហ៊ានជម្រាបលោកអេលី អំពីនិមិត្តហេតុដ៏អស្ចារ្យ ដែលព្រះជាម្ចាស់សម្តែងឲ្យខ្លួនឃើញឡើយ។