ព្រះបាទសាឡូម៉ូនមានសំពៅដើរសមុទ្រសម្រាប់ធ្វើជំនួញទៅស្រុកឆ្ងាយ ជាមួយសំពៅរបស់ព្រះបាទហ៊ីរ៉ាម។ បីឆ្នាំម្ដង សំពៅទាំងនោះវិលត្រឡប់មកវិញ ដោយនាំយកមាស ប្រាក់ ភ្លុក ស្វា និងក្ងោកមកផង។
១ ពង្សាវតារក្សត្រ 9:26 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទសាឡូម៉ូនបានឲ្យគេធ្វើសំពៅនៅអេស៊ាន-គេប៊ើរ ជិតក្រុងអេឡាត ដែលនៅតាមមាត់សមុទ្រកក់ក្នុងស្រុកអេដុម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទសាឡូម៉ូនធ្វើនាវាជាច្រើននៅត្រង់អេស៊ាន-គេប៊ើរ នៅមាត់សមុទ្រក្រហម ជិតអេឡាត ក្នុងស្រុកអេដុម ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្តេចសាឡូម៉ូនក៏ធ្វើនាវា១ក្រុមនៅត្រង់អេស៊ាន-គេប៊ើរ ជាទីនៅមាត់សមុទ្រក្រហម ជិតអេឡាត ក្នុងស្រុកអេដំម អាល់គីតាប ស្តេចស៊ូឡៃម៉ានបានឲ្យគេធ្វើសំពៅនៅអេស៊ាន-គេប៊ើរ ជិតក្រុងអេឡាត ដែលនៅតាមមាត់សមុទ្រក្រហមក្នុងស្រុកអេដុម។ |
ព្រះបាទសាឡូម៉ូនមានសំពៅដើរសមុទ្រសម្រាប់ធ្វើជំនួញទៅស្រុកឆ្ងាយ ជាមួយសំពៅរបស់ព្រះបាទហ៊ីរ៉ាម។ បីឆ្នាំម្ដង សំពៅទាំងនោះវិលត្រឡប់មកវិញ ដោយនាំយកមាស ប្រាក់ ភ្លុក ស្វា និងក្ងោកមកផង។
ព្រះបាទយ៉ូសាផាតបានឲ្យគេសង់សំពៅធំៗ ដើម្បីទៅស្វែងរកមាសនៅស្រុកអូភារ ប៉ុន្តែ គម្រោងការនេះពុំបានសម្រេចទេ ព្រោះសំពៅទាំងនោះលិចនៅក្រុងអេស៊ាន-គេប៊ើរ។
ពេលនោះ ព្រះបាទអហាស៊ីយ៉ា ជាបុត្ររបស់ព្រះបាទអហាប់ មានរាជឱង្ការទៅកាន់ព្រះបាទយ៉ូសាផាតថា៖ «សូមឲ្យរាជបម្រើរបស់ទូលបង្គំ ចុះសំពៅទៅជាមួយរាជបម្រើរបស់ព្រះករុណាផង!»។ ប៉ុន្តែ ព្រះបាទយ៉ូសាផាតពុំយល់ព្រមឡើយ។
ក្រោយពេលព្រះបាទអម៉ាស៊ីយ៉ាសោយទិវង្គត ព្រះបាទអសារាសង់ក្រុងអេឡាតឡើងវិញ ហើយដាក់ឲ្យនៅក្រោមការគ្រប់គ្រងរបស់ស្រុកយូដា។
ពួកយើងបានដើរវាងស្រុករបស់កូនចៅលោកអេសាវ ជាបងប្អូនរបស់យើង ដែលរស់នៅក្នុងតំបន់ភ្នំសៀរ ហើយពួកយើងក៏បានដើរវាងឆ្ងាយពីផ្លូវទៅតំបន់អារ៉ាបា អេឡាត និងអេស៊ាន-គេប៊ើរ ដែរ។ បន្ទាប់មក ពួកយើងប្ដូរទិសចេញដំណើរតាមផ្លូវទៅវាលរហោស្ថានស្រុកម៉ូអាប់។