ព្រះបាទដាវីឌវាយយកបានបន្ទាយនៅភ្នំស៊ីយ៉ូន ដែលក្រោយមកហៅថា “បុរីព្រះបាទដាវីឌ”។
១ ពង្សាវតារក្សត្រ 9:24 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បុត្រីរបស់ព្រះចៅផារ៉ោនចាកចេញពីបុរីព្រះបាទដាវីឌ មកគង់នៅក្នុងដំណាក់ដែលព្រះបាទសាឡូម៉ូនបានសង់ថ្វាយ។ នៅគ្រានោះ ស្ដេចក៏បានសង់ព្រលានមីឡូដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចំណែកព្រះរាជបុត្រីផារ៉ោន ព្រះនាងក៏យាងចេញពីក្រុងដាវីឌឡើងមកឯដំណាក់ ជាទីដែលទ្រង់បានសង់ឲ្យ រួចមកទ្រង់ក៏សង់ប៉មមីឡូរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចំណែកព្រះរាជបុត្រីផារ៉ោន ព្រះនាងក៏យាងចេញពីក្រុងដាវីឌឡើងមកឯដំណាក់ ជាទីដែលទ្រង់បានសង់ឲ្យ រួចមកទ្រង់ក៏សង់ប៉មមីឡូរ។ អាល់គីតាប បុត្រីរបស់ស្តេចហ្វៀរ៉អ៊ូនចាកចេញពីបុរីស្តេចទត មកនៅក្នុងដំណាក់ដែលស្តេចស៊ូឡៃម៉ានបានសង់ជូន។ នៅគ្រានោះ គាត់ក៏បានសង់ព្រលានមីឡូដែរ។ |
ព្រះបាទដាវីឌវាយយកបានបន្ទាយនៅភ្នំស៊ីយ៉ូន ដែលក្រោយមកហៅថា “បុរីព្រះបាទដាវីឌ”។
ព្រះបាទដាវីឌគង់នៅក្នុងបន្ទាយ ដែលស្ដេចហៅថា «បុរីព្រះបាទដាវីឌ»។ បន្ទាប់មក ស្ដេចពង្រីកទីក្រុងចាប់តាំងពីមីឡូ រហូតដល់ដំណាក់របស់ស្ដេច។
មូលហេតុដែលបណ្ដាលឲ្យលោកយេរ៉ូបោមបះបោរប្រឆាំងនឹងស្ដេចមានដូចតទៅ: នៅពេលព្រះបាទសាឡូម៉ូនសង់ព្រលាននៅមីឡូ និងជួសជុលកំពែងបាក់បែកនៅបុរីព្រះបាទដាវីឌ ជាបិតា
ព្រះបាទសាឡូម៉ូនបានចងសម្ពន្ធមិត្តជាមួយព្រះចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីប ដោយរៀបអភិសេកជាមួយបុត្រីរបស់ព្រះបាទផារ៉ោន។ ព្រះរាជានាំមហេសីមកគង់ក្នុងបុរីព្រះបាទដាវីឌ រហូតទាល់តែវាំងរបស់ស្ដេច ព្រមទាំងព្រះដំណាក់របស់ព្រះអម្ចាស់ និងកំពែងក្រុងយេរូសាឡឹមត្រូវបានសង់ចប់សព្វគ្រប់។
រីឯដំណាក់សម្រាប់ស្ដេចគង់ក៏សង់ដូចដំណាក់មុនដែរ តែនៅក្នុងទីធ្លាមួយទៀត នៅខាងក្រោយដំណាក់គ្រងរាជ្យ។ ព្រះបាទសាឡូម៉ូនសង់ដំណាក់មួយសម្រាប់ព្រះមហេសី ដែលត្រូវជាបុត្រីរបស់ព្រះចៅផារ៉ោន ដំណាក់នោះក៏សង់ដូចដំណាក់មុនដែរ។
ព្រះបាទហេសេគាពង្រឹងទីក្រុង ដោយជួសជុលកំពែងត្រង់កន្លែងដែលបាក់បែក ស្ដេចលើកប៉មកំពែងឲ្យកាន់តែខ្ពស់ ព្រមទាំងសង់កំពែងមួយជាន់ទៀតពីខាងក្រៅ ហើយជួសជុលប៉មមីឡូនៅបុរីព្រះបាទដាវីឌ។ ស្ដេចក៏រកបានអាវុធ និងខែលមួយចំនួនធំដែរ។
ព្រះបាទសាឡូម៉ូនបាននាំបុត្រីរបស់ព្រះចៅផារ៉ោន ចាកចេញពីបុរីព្រះបាទដាវីឌ មកគង់នៅក្នុងដំណាក់ដែលស្ដេចបានសង់ថ្វាយព្រះនាង ដ្បិតស្ដេចមានព្រះតម្រិះថា៖ «មហេសីរបស់យើងពុំអាចគង់នៅក្នុងដំណាក់របស់ព្រះបាទដាវីឌ ជាស្ដេចនៃជនជាតិអ៊ីស្រាអែលបានទេ ព្រោះកន្លែងដែលគេតម្កល់ហិបរបស់ព្រះអម្ចាស់ជាកន្លែងដ៏វិសុទ្ធ»។