លោកហ៊ីរ៉ាមធ្វើអាងមួយយ៉ាងធំ ពីលង្ហិន ដែលមានរាងមូល មានអង្កត់ផ្ចិតដប់ហត្ថ មានកម្ពស់ប្រាំហត្ថ និងជុំវិញរង្វង់សាមសិបហត្ថ។
១ ពង្សាវតារក្សត្រ 7:44 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អាងធំមួយ និងគោចំនួនដប់ពីរសម្រាប់ទ្រអាង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ និងសមុទ្រមួយ ហើយគោទាំងដប់ពីរ ដែលទ្រពីខាងក្រោម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នឹងសមុទ្រ១ ហើយគោទាំង១២ ដែលទ្រពីខាងក្រោម អាល់គីតាប អាងធំមួយ និងគោចំនួនដប់ពីរសម្រាប់ទ្រអាង។ |
លោកហ៊ីរ៉ាមធ្វើអាងមួយយ៉ាងធំ ពីលង្ហិន ដែលមានរាងមូល មានអង្កត់ផ្ចិតដប់ហត្ថ មានកម្ពស់ប្រាំហត្ថ និងជុំវិញរង្វង់សាមសិបហត្ថ។
អាងនេះទ្រដោយគោលង្ហិនចំនួនដប់ពីរ គោបីបែរទៅខាងជើង គោបីបែរទៅខាងលិច គោបីបែរទៅខាងត្បូង និងគោបីទៀតបែរទៅខាងកើត។ ខ្លួនរបស់វាបែរចូលក្នុង ដើម្បីទ្រអាង។