លោកហ៊ីរ៉ាមសិតធ្វើអាងលង្ហិនចំនួនដប់ សម្រាប់ដាក់លើរទេះទាំងដប់នេះ។ អាងនីមួយៗមានកម្ពស់បួនហត្ថ និងមានចំណុះសែសិបអម្រែក។
១ ពង្សាវតារក្សត្រ 7:39 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់ដាក់រទេះប្រាំនៅខាងស្ដាំព្រះដំណាក់ និងប្រាំទៀតនៅខាងឆ្វេង។ រីឯអាងធំវិញ គាត់ដាក់នៅខាងស្ដាំព្រះដំណាក់ ត្រង់ទិសអគ្នេយ៍។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចគាត់ដាក់គ្រោងប្រាំនៅខាងស្តាំព្រះវិហារ ហើយប្រាំនៅខាងឆ្វេង រួចក៏ដាក់សមុទ្រនោះ ត្រង់ខាងស្តាំព្រះវិហារ ទិសខាងកើត ឆៀងខាងត្បូង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចគាត់ដាក់គ្រោង៥នៅខាងស្តាំព្រះវិហារ ហើយ៥នៅខាងឆ្វេង រួចក៏ដាក់សមុទ្រនោះ ត្រង់ខាងស្តាំព្រះវិហារ ទិសខាងកើត ឆៀងខាងត្បូង។ អាល់គីតាប គាត់ដាក់រទេះប្រាំនៅខាងស្តាំដំណាក់ និងប្រាំទៀតនៅខាងឆ្វេង។ រីឯអាងធំវិញ គាត់ដាក់នៅខាងស្តាំដំណាក់ ត្រង់ទិសអគ្នេយ៍។ |
លោកហ៊ីរ៉ាមសិតធ្វើអាងលង្ហិនចំនួនដប់ សម្រាប់ដាក់លើរទេះទាំងដប់នេះ។ អាងនីមួយៗមានកម្ពស់បួនហត្ថ និងមានចំណុះសែសិបអម្រែក។
កាលលោកហ៊ីរ៉ាមធ្វើអាង ប្រដាប់ចូកផេះ និងផើងដាក់ឈាមរួចរាល់ហើយ លោកក៏បញ្ចប់កិច្ចការទាំងអស់ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ថ្វាយព្រះបាទសាឡូម៉ូន
ស្ដេចឲ្យគេធ្វើអាងពីលង្ហិនចំនួនដប់ទៀត ហើយដាក់ប្រាំនៅខាងស្ដាំ និងប្រាំនៅខាងឆ្វេងសម្រាប់ធ្វើពិធីជម្រះ និងលាងសត្វទាំងប៉ុន្មានដែលត្រូវថ្វាយជាតង្វាយដុតទាំងមូល រីឯពួកបូជាចារ្យត្រូវធ្វើពិធីជម្រះកាយក្នុងអាងធំធ្វើពីលង្ហិនវិញ។
ស្ដេចឲ្យគេធ្វើជើងចង្កៀងអំពីមាសចំនួនដប់ តាមក្បួនតម្រាស្ដីអំពីជើងចង្កៀងនេះ រួចយកទៅដាក់នៅក្នុងព្រះវិហារ ជើងចង្កៀងប្រាំនៅខាងស្ដាំ និងប្រាំទៀតនៅខាងឆ្វេង។
ព្រះបាទសាឡូម៉ូនបានធ្វើគ្រឿងប្រដាប់សម្រាប់ព្រះដំណាក់របស់ព្រះអម្ចាស់ ចប់សព្វគ្រប់។ បន្ទាប់មក ស្ដេចនាំយកវត្ថុអំពីមាសប្រាក់ និងគ្រឿងប្រដាប់ផ្សេងៗទៀត ដែលព្រះបាទដាវីឌ ជាបិតា បានញែកថ្វាយព្រះអម្ចាស់មកទុកក្នុងឃ្លាំងនៃព្រះដំណាក់របស់ព្រះជាម្ចាស់។