ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 5:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ស្ដេច​ចាត់​ពួក​គេ​ឲ្យ​ទៅ​ធ្វើ​ការ​នៅ​ភ្នំ​លីបង់ តាម​វេន ចំនួន​មួយ​ម៉ឺន​នាក់ ក្នុង​មួយ​ខែ ក្រោម​ការ​ត្រួត‌ត្រា​របស់​លោក​អដូ‌នីរ៉ាម។ ពួក​គេ​ធ្វើ​ការ​នៅ​ភ្នំ​លីបង់​មួយ​ខែ ហើយ​វិល​មក​នៅ​ផ្ទះ​វិញ​ពីរ​ខែ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទ្រង់​បាន​ចាត់​គេ​ឲ្យ​ទៅ​ភ្នំ​ល្បាណូន ដោយ​វេន​ក្នុង​មួយ​ខែ​មួយ​ម៉ឺន​នាក់ គឺ​គេ​នៅ​ឯ​ភ្នំ​ល្បាណូន​មួយ​ខែ ហើយ​នៅ​ផ្ទះ​ពីរ​ខែ មាន​អ័ដូ‌នីរ៉ាម​ជា​អ្នក​ត្រួត​លើ​ពួក​មនុស្ស​ដែល​ត្រូវ​កេណ្ឌ​មក​ធ្វើ​ការ​នោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​ទ្រង់​ចាត់​គេ​ឲ្យ​ទៅ​ឯ​ភ្នំ​ល្បាណូន ដោយ​វេន​ក្នុង​១​ខែ ១​ម៉ឺន​នាក់ គឺ​គេ​នៅ​ឯ​ភ្នំ​ល្បាណូន​១​ខែ ហើយ​នៅ​ឯ​ផ្ទះ​២​ខែ មាន​អ័ដូ‌នី‌រ៉ាម​ជា​អ្នក​ត្រួត​លើ​ពួក​មនុស្ស ដែល​ត្រូវ​កេណ្ឌ​មក​ធ្វើ​ការ​នោះ

សូមមើលជំពូក

អាល់គីតាប

គាត់​ចាត់​ពួក​គេ​ឲ្យ​ទៅ​ធ្វើ​ការ​នៅ​ភ្នំ​លីបង់ តាម​វេន​ចំនួន​មួយ​ម៉ឺន​នាក់ ក្នុង​មួយ​ខែ ក្រោម​ការ​ត្រួត‌ត្រា​របស់​លោក​អដូ‌នីរ៉ាម។ ពួក​គេ​ធ្វើ​ការ​នៅ​ភ្នំ​លីបង់​មួយ​ខែ ហើយ​វិល​មក​នៅ​ផ្ទះ​វិញ​ពីរ​ខែ។

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 5:14
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌មហា‌ក្សត្រិ‌យានី​ស្រុក​សេបា​បាន​ឮ​អំពី​កិត្តិនាម​ដ៏​ល្បី‌ល្បាញ ដែល​ព្រះ‌បាទ​សាឡូម៉ូន​ទទួល​ពី​ព្រះ‌អម្ចាស់។ ដូច្នេះ ព្រះ​នាង​ក៏​យាង​មក​គាល់​ព្រះ‌បាទ​សាឡូម៉ូន ដើម្បី​ល្បង​ប្រាជ្ញា ដោយ​ចោទ​សួរ​ប្រស្នា​ផ្សេងៗ។


ព្រះ‌បាទ​រេហូ‌បោម​ចាត់​លោក​អដូ‌រ៉ាម ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​កំណែន ឲ្យ​ទៅ​ជួប​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ឯ​ទៀតៗ តែ​ពួក​គេ​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក។ ព្រះ‌បាទ​រេហូ‌បោម​ក៏​ប្រញាប់‌ប្រញាល់​ឡើង​រាជ‌រថ ភៀស​ខ្លួន​ចូល​ក្រុង​យេរូ‌សាឡឹម​វិញ។


ព្រះ‌បាទ​រេហូ‌បោម​ចាត់​លោក​អដូ‌រ៉ាម ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​កំណែន ឲ្យ​ទៅ​ជួប​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ឯ​ទៀតៗ តែ​ពួក​គេ​បាន​គប់​ដុំ​ថ្ម​សម្លាប់​លោក។ ព្រះ‌បាទ​រេហូ‌បោម​ឡើង​រាជ‌រថ​ស្ទើរ​តែ​មិន​រួច ហើយ​ទ្រង់​ភៀស​ខ្លួន​ចូល​ក្រុង​យេរូ‌សាឡឹម​វិញ។