«ខ្ញុំបានចាត់អ្នកនាំសារពីវាលរហោស្ថានក្ដេម៉ូត ឲ្យទៅជួបព្រះបាទស៊ីហុន ជាស្ដេចក្រុងហែសបូន ដើម្បីទូលស្ដេចដោយសម្រួល គឺខ្ញុំឲ្យគេទូលថា:
១ ពង្សាវតារក្សត្រ 4:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកកេប៊ើរ ជាកូនរបស់លោកអ៊ូរី គ្រប់គ្រងលើស្រុកកាឡាដ ព្រមទាំងទឹកដីរបស់ព្រះបាទស៊ីហុន ស្ដេចនៃជនជាតិអាម៉ូរី និងស្រុករបស់ព្រះបាទអុក ស្ដេចស្រុកបាសាន។ ក្នុងតំបន់នេះទាំងមូលមានរាជប្រតិភូតែមួយរូបប៉ុណ្ណោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កេប៊ើរជាកូនអ៊ូរី ដែលនៅស្រុកកាឡាតជាស្រុករបស់ស៊ីហុន ស្តេចសាសន៍អាម៉ូរី និងស្រុករបស់អុក ជាស្តេចបាសាន លោកនោះជានាយកតែមួយនៅក្នុងស្រុកនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កេប៊ើរ ជាកូនអ៊ូរី១ ដែលនៅស្រុកកាឡាតជាស្រុករបស់ស៊ីហុន ស្តេចសាសន៍អាម៉ូរី នឹងស្រុករបស់អុក ជាស្តេចបាសាន លោកនោះជានាយកតែ១នៅក្នុងស្រុកនោះ។ អាល់គីតាប លោកកេប៊ើរ ជាកូនរបស់លោកអ៊ូរី គ្រប់គ្រងលើស្រុកកាឡាដ ព្រមទាំងទឹកដីរបស់ស្តេចស៊ីហុន ស្តេចនៃជនជាតិអាម៉ូរី និងស្រុករបស់ស្តេចអុក ស្តេចស្រុកបាសាន។ ក្នុងតំបន់នេះទាំងមូលមានរាជប្រតិភូ តែម្នាក់ប៉ុណ្ណោះ។ |
«ខ្ញុំបានចាត់អ្នកនាំសារពីវាលរហោស្ថានក្ដេម៉ូត ឲ្យទៅជួបព្រះបាទស៊ីហុន ជាស្ដេចក្រុងហែសបូន ដើម្បីទូលស្ដេចដោយសម្រួល គឺខ្ញុំឲ្យគេទូលថា:
«នៅគ្រានោះ ពួកយើងដណ្ដើមយកបានទឹកដីនៅត្រើយខាងកើតទន្លេយ័រដាន់ ពីស្ដេចទាំងពីររបស់ជនជាតិអាម៉ូរី ចាប់តាំងពីស្ទឹងអើណូនរហូតដល់ភ្នំហ៊ើរម៉ូន
ជនជាតិអ៊ីស្រាអែលវាយយកបាន ហើយកាន់កាប់ស្រុកដែលនៅខាងកើតទន្លេយ័រដាន់ ចាប់តាំងពីទឹកធ្លាក់អើណូនរហូតដល់ភ្នំហ៊ើរម៉ូន និងតំបន់អារ៉ាបាទាំងមូលដែលនៅខាងកើតផង។ ពួកគេវាយឈ្នះស្ដេចនានានៅស្រុកនោះ ដូចតទៅ:
លោកម៉ូសេជាអ្នកបម្រើព្រះអម្ចាស់ និងជនជាតិអ៊ីស្រាអែល បានវាយប្រហារស្ដេចទាំងពីរអង្គនេះ ហើយលោកម៉ូសេជាអ្នកបម្រើព្រះអម្ចាស់ ប្រគល់ទឹកដីនោះឲ្យកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ទុកជាកម្មសិទ្ធិ។