បីថ្ងៃក្រោយខ្ញុំម្ចាស់សម្រាលកូន នាងនេះក៏សម្រាលបានកូនមួយដែរ។ នៅក្នុងផ្ទះ គ្មានអ្នកផ្សេងទេ គឺមានតែខ្ញុំម្ចាស់ពីរនាក់ប៉ុណ្ណោះ។
១ ពង្សាវតារក្សត្រ 3:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យប់មួយ កូនរបស់ស្ត្រីនោះស្លាប់ ដោយនាងដេកសង្កត់លើ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជួនជានៅវេលាយប់មួយ កូនរបស់នាងនេះបានស្លាប់ទៅ ដោយម្តាយបានដេកសង្កិនលើ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចួនជានៅវេលាយប់១ កូនរបស់នាងនេះបានស្លាប់ទៅ ដោយម្តាយបានដេកសង្កិនលើ អាល់គីតាប យប់មួយ កូនរបស់ស្ត្រីនោះស្លាប់ ដោយនាងដេកសង្កត់លើ។ |
បីថ្ងៃក្រោយខ្ញុំម្ចាស់សម្រាលកូន នាងនេះក៏សម្រាលបានកូនមួយដែរ។ នៅក្នុងផ្ទះ គ្មានអ្នកផ្សេងទេ គឺមានតែខ្ញុំម្ចាស់ពីរនាក់ប៉ុណ្ណោះ។
លុះដល់ពាក់កណ្ដាលអធ្រាត្រ ពេលខ្ញុំម្ចាស់កំពុងដេកលក់ នាងក៏ក្រោកឡើងចូលមកបីកូនខ្ញុំម្ចាស់ ដែលដេកនៅជិតខ្ញុំម្ចាស់ យកទៅដាក់ដេកក្បែរនាង រួចនាងយកកូនរបស់នាងដែលស្លាប់នោះ មកដាក់ជិតខ្ញុំម្ចាស់វិញ។