១ ពង្សាវតារក្សត្រ 3:17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ត្រីម្នាក់ទូលថា៖ «បពិត្រព្រះករុណាជាអម្ចាស់! ខ្ញុំម្ចាស់ និងស្ត្រីម្នាក់នេះ រស់នៅក្នុងផ្ទះជាមួយគ្នា។ នៅពេលដែលស្ត្រីនេះស្នាក់នៅជាមួយ ខ្ញុំម្ចាស់សម្រាលបានកូនមួយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្ត្រីម្នាក់ទូលថា៖ «បពិត្រព្រះករុណាជាអម្ចាស់អើយ ខ្ញុំម្ចាស់ និងស្ត្រីន្នាក់នេះនៅផ្ទះជាមួយគ្នា ខ្ញុំបានសម្រាលកូនមួយ នៅពេលដែលនាងនៅក្នុងផ្ទះនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នាង១ទូលថា បពិត្រព្រះអម្ចាស់អើយ ខ្ញុំម្ចាស់នឹងស្ត្រីនេះនៅផ្ទះជាមួយគ្នា យើងខ្ញុំទាំង២បានសំរាលកូននៅផ្ទះនោះ អាល់គីតាប ស្ត្រីម្នាក់និយាយថា៖ «សូមជម្រាបស្តេច! ខ្ញុំ និងស្ត្រីម្នាក់នេះ រស់នៅក្នុងផ្ទះជាមួយគ្នា។ នៅពេលដែលស្ត្រីនេះស្នាក់នៅជាមួយ ខ្ញុំសំរាលបានកូនមួយ។ |
បីថ្ងៃក្រោយខ្ញុំម្ចាស់សម្រាលកូន នាងនេះក៏សម្រាលបានកូនមួយដែរ។ នៅក្នុងផ្ទះ គ្មានអ្នកផ្សេងទេ គឺមានតែខ្ញុំម្ចាស់ពីរនាក់ប៉ុណ្ណោះ។
ត្រូវជូនលោកទាំងនោះ នូវអ្វីដែលបងប្អូនត្រូវជូន គឺបង់អាករទៅលោកណា ដែលបងប្អូនត្រូវបង់ បង់ពន្ធទៅលោកណា ដែលបងប្អូនត្រូវបង់ពន្ធ កោតខ្លាចលោកណា ដែលបងប្អូនត្រូវកោតខ្លាច គោរពលោកណា ដែលបងប្អូនត្រូវគោរព។