ឆ្នាំដែលលោកណូអេមានអាយុប្រាំមួយរយ ក្នុងខែទីពីរ ថ្ងៃទីដប់ប្រាំពីរ គឺនៅថ្ងៃនោះហើយដែលប្រភពទឹកទាំងប៉ុន្មានបានផុសចេញពីទីជម្រៅទឹកមក ហើយទ្វារមេឃក៏បើកចំហដែរ។
១ ពង្សាវតារក្សត្រ 22:51 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅឆ្នាំទីដប់ប្រាំពីរនៃរជ្ជកាលព្រះបាទយ៉ូសាផាត ជាស្ដេចស្រុកយូដា ព្រះបាទអហាស៊ីយ៉ា ជាបុត្ររបស់ព្រះបាទអហាប់ ឡើងគ្រងរាជ្យលើស្រុកអ៊ីស្រាអែល នៅក្រុងសាម៉ារី ទ្រង់សោយរាជ្យបានពីរឆ្នាំ នៅស្រុកអ៊ីស្រាអែល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ័ហាស៊ីយ៉ា ជាបុត្រអ័ហាប់ ចាប់ផ្ដើមសោយរាជ្យលើពួកអ៊ីស្រាអែល នៅក្រុងសាម៉ារី ក្នុងឆ្នាំទីដប់ប្រាំពីរនៃរាជ្យយេហូសាផាត ជាស្តេចយូដា ក៏សោយរាជ្យលើពួកអ៊ីស្រាអែលបានពីរឆ្នាំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអ័ហាស៊ីយ៉ា ជាបុត្រអ័ហាប់ ទ្រង់ចាប់តាំងសោយរាជ្យនៅក្រុងសាម៉ារី លើពួកអ៊ីស្រាអែល ក្នុងឆ្នាំទី១៧នៃរាជ្យយ៉ូសាផាត ជាស្តេចយូដា ក៏សោយរាជ្យលើពួកអ៊ីស្រាអែលបាន២ឆ្នាំ អាល់គីតាប នៅឆ្នាំទីដប់ប្រាំពីរ នៃរជ្ជកាលស្តេចយ៉ូសាផាត ជាស្តេចស្រុកយូដា ស្តេចអហាស៊ីយ៉ា ជាបុត្ររបស់ស្តេចអហាប់ ឡើងគ្រងរាជ្យលើស្រុកអ៊ីស្រអែល នៅក្រុងសាម៉ារី គាត់សោយរាជ្យបានពីរឆ្នាំ នៅស្រុកអ៊ីស្រអែល។ |
ឆ្នាំដែលលោកណូអេមានអាយុប្រាំមួយរយ ក្នុងខែទីពីរ ថ្ងៃទីដប់ប្រាំពីរ គឺនៅថ្ងៃនោះហើយដែលប្រភពទឹកទាំងប៉ុន្មានបានផុសចេញពីទីជម្រៅទឹកមក ហើយទ្វារមេឃក៏បើកចំហដែរ។
នៅឆ្នាំទីពីរនៃរជ្ជកាលព្រះបាទអេសា ជាស្ដេចស្រុកយូដា ព្រះបាទណាដាប់ ជាបុត្រព្រះបាទយេរ៉ូបោម បានឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល ទ្រង់សោយរាជ្យបានពីរឆ្នាំ។
ព្រះបាទអហាស៊ីយ៉ាសោយទិវង្គតស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលលោកអេលីយ៉ាបានថ្លែង។ ព្រះបាទអហាស៊ីយ៉ាគ្មានបុត្រទេ ដូច្នេះ ព្រះបាទយ៉ូរ៉ាម ជាអនុជ ឡើងស្នងរាជ្យនៅឆ្នាំទីពីរនៃរជ្ជកាលព្រះបាទយ៉ូរ៉ាម ជាបុត្ររបស់ព្រះបាទយ៉ូសាផាត ស្ដេចស្រុកយូដា។
នៅឆ្នាំទីប្រាំនៃរជ្ជកាលព្រះបាទយ៉ូរ៉ាម ជាបុត្ររបស់ព្រះបាទអហាប់ និងជាស្ដេចស្រុកអ៊ីស្រាអែល ព្រះបាទយ៉ូរ៉ាម ជាបុត្រព្រះបាទយ៉ូសាផាត បានឡើងសោយរាជ្យនៅស្រុកយូដា