ព្រះអម្ចាស់មានព្រះបន្ទូលមកគាត់ថា៖ «នៅក្នុងផ្ទៃនាងមានប្រជាជាតិពីរ សាសន៍ពីរខុសគ្នានឹងកើតចេញពីនាង សាសន៍មួយនឹងខ្លាំងជាងសាសន៍មួយទៀត កូនច្បងនឹងធ្វើជារណបរបស់កូនប្អូន»។
១ ពង្សាវតារក្សត្រ 22:47 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គ្រានោះ នៅស្រុកអេដុម គ្មានស្ដេចសោយរាជ្យទេ គឺមានតែរាជប្រតិភូម្នាក់ ដែលស្ដេចយូដាតែងតាំង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រានោះ នៅស្រុកអេដុមគ្មានស្តេចទេ មានតែអ្នកតំណាងរាជការ ដែលកាន់កាប់ត្រួតត្រាប៉ុណ្ណោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះ នៅស្រុកអេដំមគ្មានស្តេចទេ មានតែអ្នកដំណាងរាជការ ដែលកាន់កាប់ត្រួតត្រាប៉ុណ្ណោះ អាល់គីតាប គ្រានោះនៅស្រុកអេដុម គ្មានស្តេចសោយរាជ្យទេ គឺមានតែរាជប្រតិភូម្នាក់ ដែលស្តេចយូដាតែងតាំង។ |
ព្រះអម្ចាស់មានព្រះបន្ទូលមកគាត់ថា៖ «នៅក្នុងផ្ទៃនាងមានប្រជាជាតិពីរ សាសន៍ពីរខុសគ្នានឹងកើតចេញពីនាង សាសន៍មួយនឹងខ្លាំងជាងសាសន៍មួយទៀត កូនច្បងនឹងធ្វើជារណបរបស់កូនប្អូន»។
កូននឹងចិញ្ចឹមជីវិតដោយមុខដាវ កូននឹងបានទៅជាខ្ញុំបម្រើរបស់ប្អូនកូន ក៏ប៉ុន្តែ សន្សឹមៗកូននឹងរើបម្រះចេញផុតពី នឹមរបស់ប្អូនកូន»។
ព្រះបាទដាវីឌបានដាក់ទេសាភិបាលឲ្យត្រួតត្រាលើស្រុកអេដុមទាំងមូល ហើយជនជាតិអេដុមក៏ធ្លាក់ខ្លួនចំណុះព្រះបាទដាវីឌ។ ព្រះអម្ចាស់ប្រទានឲ្យព្រះបាទដាវីឌមានជ័យជម្នះនៅគ្រប់កន្លែងដែលស្ដេចយាងទៅ។
ស្ដេចបានកម្ចាត់ពួកប្រុសៗ ដែលប្រព្រឹត្តអំពើពេស្យាចារសក្ការៈ ចេញពីស្រុក ហើយលុបបំបាត់ព្រះក្លែងក្លាយទាំងប៉ុន្មានដែលពួកអយ្យកោបានកសាងផង ។
ស្ដេចស្រុកអ៊ីស្រាអែល ស្ដេចស្រុកយូដា និងស្ដេចស្រុកអេដុមនាំគ្នាចាកចេញទៅ។ លុះធ្វើដំណើរតាមផ្លូវវាងបានប្រាំពីរថ្ងៃ ពួកគេខ្វះទឹកសម្រាប់កងទ័ព និងហ្វូងសត្វដែលមកជាមួយ។
ក្នុងរជ្ជកាលព្រះបាទយ៉ូរ៉ាម ជនជាតិអេដុមបានបះបោរប្រឆាំងនឹងការត្រួតត្រារបស់ជនជាតិយូដា ហើយនាំគ្នាតែងតាំងស្ដេចមួយអង្គឲ្យឡើងគ្រងរាជ្យលើពួកគេ។