ក្រោយព្រឹត្តិការណ៍ទាំងនោះមក មានហេតុការណ៍មួយទៀតកើតឡើង។ នៅក្រុងយេសរាល មានបុរសម្នាក់ឈ្មោះណាបោត គាត់មានចម្ការទំពាំងបាយជូរមួយ នៅជិតរាជវាំងព្រះបាទអហាប់ ជាស្ដេចនៅក្រុងសាម៉ារី។
១ ពង្សាវតារក្សត្រ 21:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលម្ចាស់ក្សត្រិយ៍យេសិបិលជ្រាបថា គេបានយកដុំថ្មគប់សម្លាប់លោកណាបោតហើយនោះ ម្ចាស់ក្សត្រិយ៍ក៏ទូលព្រះបាទអហាប់ថា៖ «សូមតើនឡើង យាងទៅចាប់យកចម្ការទំពាំងបាយជូររបស់ណាបោត ជាអ្នកស្រុកយេសរាល ដែលមិនព្រមលក់ថ្វាយព្រះករុណាចុះ ដ្បិតណាបោតស្លាប់បាត់បង់ជីវិតហើយ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលយេសិបិលបានឮថា គេបានសម្លាប់ណាបោតដោយគប់នឹងថ្ម នោះព្រះនាងក៏ទូលព្រះបាទអ័ហាប់ថា៖ «សូមតើនឡើង ទៅទទួលយកចម្ការរបស់ណាបោត ជាអ្នកស្រុកយេសរាល ដែលវាមិនព្រមលក់ថ្វាយនោះ មកទុកជារបស់ទ្រង់វិញចុះ ព្រោះណាបោតមិននៅរស់ទៀតទេ គឺវាស្លាប់ហើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលយេសិបិលបានឮថា គេបានចោលសំឡាប់ណាបោតនឹងថ្មហើយដូច្នោះ នោះព្រះនាងក៏ទូលអ័ហាប់ថា សូមតើនឡើងទៅទទួលយកចំការរបស់ណាបោត ជាអ្នកស្រុកយេសរាល ដែលវាមិនព្រមលក់ថ្វាយនោះ មកទុកជារបស់ផងទ្រង់វិញចុះ ពីព្រោះណាបោតមិននៅរស់ទៀតទេ គឺវាស្លាប់ហើយ អាល់គីតាប កាលម្ចាស់ក្សត្រីយេសិបិលជ្រាបថា គេបានយកដុំថ្មគប់សម្លាប់លោកណាបោហើយនោះ ម្ចាស់ក្សត្រីក៏ជម្រាបស្តេចអហាប់ថា៖ «សូមក្រោកឡើងទៅចាប់យកចម្ការទំពាំងបាយជូររបស់ណាបោត ជាអ្នកស្រុកយេសរាល ដែលមិនព្រមលក់ជូនស្តេចចុះ ដ្បិតណាបោតស្លាប់បាត់បង់ជីវិតហើយ»។ |
ក្រោយព្រឹត្តិការណ៍ទាំងនោះមក មានហេតុការណ៍មួយទៀតកើតឡើង។ នៅក្រុងយេសរាល មានបុរសម្នាក់ឈ្មោះណាបោត គាត់មានចម្ការទំពាំងបាយជូរមួយ នៅជិតរាជវាំងព្រះបាទអហាប់ ជាស្ដេចនៅក្រុងសាម៉ារី។
គេចាត់មនុស្សឲ្យទៅទូលម្ចាស់ក្សត្រិយ៍យេសិបិលថា៖ «យើងខ្ញុំបានយកដុំថ្មគប់សម្លាប់លោកណាបោតហើយ»។
កាលព្រះបាទអហាប់ជ្រាបថា លោកណាបោតស្លាប់ហើយ ទ្រង់ក៏តើនឡើង យាងចុះទៅចាប់យកចម្ការទំពាំងបាយជូររបស់លោកណាបោត ជាអ្នកស្រុកយេសរាល។
ម្ចាស់ក្សត្រិយ៍យេសិបិល ជាមហេសី ទូលថា៖ «តើព្រះករុណាមិនមែនជាស្ដេចលើស្រុកអ៊ីស្រាអែលទេឬ! សូមតើនឡើង សោយព្រះស្ងោយ ហើយរីករាយក្នុងព្រះហឫទ័យចុះ ចាំខ្ញុំម្ចាស់ទៅយកចម្ការទំពាំងបាយជូររបស់លោកណាបោត ជាអ្នកស្រុកយេសរាលមកថ្វាយ»។
ព្រះបាទយ៉ូរ៉ាមបញ្ជាឲ្យគេទឹមរាជរថ ហើយឡើងគង់លើរាជរថនោះ។ រីឯព្រះបាទអហាស៊ីយ៉ាក៏ឡើងគង់លើរាជរថរបស់ស្ដេចដែរ។ ព្រះរាជាទាំងពីរអង្គយាងចេញទៅរកលោកយេហ៊ូវ ហើយជួបគ្នានៅត្រង់ចម្ការរបស់លោកណាបោត ជាអ្នកស្រុកយេសរាល។
អ្នកត្រូវប្រហារពូជពង្សអហាប់ជាម្ចាស់របស់អ្នក ហើយយើងនឹងសងបំណុលឈាមឲ្យពួកព្យាការី ជាអ្នកបម្រើរបស់យើង និងសងបំណុលឈាមពួកអ្នកបម្រើឯទៀតៗរបស់យើង ដែលយេសិបិលបានសម្លាប់។
ដ្បិតគេចិញ្ចឹមជីវិតដោយសារអំពើទុច្ចរិត ហើយគេផឹកស្រាដែលបានមកដោយសារអំពើឃោរឃៅ។