ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 11:25 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​រេសោន​ក្លាយ​ទៅ​ជា​គូ‌វិវាទ​របស់​អ៊ីស្រា‌អែល អស់​មួយ​រជ្ជកាល​របស់​ព្រះ‌បាទ​សាឡូម៉ូន ដូច​លោក​ហាដាឌ ដែល​បាន​ធ្វើ​ទុក្ខ​បុក‌ម្នេញ​អ៊ីស្រា‌អែល​ដែរ។ ព្រះ‌បាទ​រេសោន​បាន​ឡើង​សោយ‌រាជ្យ​លើ​ស្រុក​ស៊ីរី ហើយ​តែងតែ​ស្អប់​ជន‌ជាតិ​អ៊ីស្រា‌អែល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្នក​នោះ​ក៏​ទាស់​ទទឹង​នឹង​សាសន៍​អ៊ីស្រា‌អែល រហូត​ដល់​អស់​ព្រះ‌ជន្ម​នៃ​ព្រះបាទ​សាឡូម៉ូន នេះ​ជា​ការ​ប្រទូស‌រ៉ាយ ក្រៅ​ពី​ការ​ដែល​ហាដាឌ​បាន​ធ្វើ។ ឯ​រេសោន​បាន​ស្អប់​ខ្ពើម​ដល់​សាសន៍​អ៊ីស្រា‌អែល ក៏​សោយ‌រាជ្យ​លើ​ស្រុក​ស៊ីរី។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អ្នក​នោះ​ក៏​ទាស់​ទទឹង​នឹង​សាសន៍​អ៊ីស្រាអែល រហូត​ដល់​អស់​ព្រះ‌ជន្ម​នៃ​សាឡូម៉ូន នេះ​ជា​ការ​ប្រទូស‌រ៉ាយ ក្រៅ​ពី​ការ​ដែល​ហាដាឌ់​បាន​ធ្វើ ឯ​រេសោន​បាន​ស្អប់​ខ្ពើម​ដល់​សាសន៍​អ៊ីស្រាអែល ក៏​សោយ‌រាជ្យ​លើ​ស្រុក​ស៊ីរី។

សូមមើលជំពូក

អាល់គីតាប

លោក​រេសោន​ក្លាយ​ទៅ​ជា​គូ‌វិវាទ​របស់​អ៊ីស្រ‌អែល អស់​មួយ​រជ្ជកាល​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន ដូច​លោក​ហាដាឌ ដែល​បាន​ធ្វើ​ទុក្ខ​បុក‌ម្នេញ​អ៊ីស្រ‌អែល​ដែរ។ ស្តេច​រេសោន​បាន​ឡើង​សោយ‌រាជ្យ​លើ​ស្រុក​ស៊ីរី ហើយ​តែងតែ​ស្អប់​ជន‌ជាតិ​អ៊ីស្រ‌អែល។

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 11:25
9 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​យ៉ាកុប​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ស៊ីម្មាន និង​លោក​លេវី​ថា៖ «កូន​ទាំង​ពីរ​ប្រព្រឹត្ត​ដូច្នេះ នាំ​ឲ្យ​ពុក​មាន​កង្វល់​ហើយ ព្រោះ​អ្នក​ស្រុក​នេះ គឺ​ជន‌ជាតិ​កាណាន និង​ជន‌ជាតិ​ពេរិ‌ស៊ីត មុខ​ជា​នាំ​គ្នា​ស្អប់​ពុក។ ប្រសិន​បើ​ពួក​គេ​លើក​គ្នា​មក​វាយ​ប្រហារ​ពុក នោះ​ពុក​ត្រូវ​វិនាស​ជា​មួយ​ក្រុម​គ្រួសារ​ពុក​ជា​មិន​ខាន ដ្បិត​ពុក​មាន​ទ័ព​តែ​បន្តិច‌បន្តួច​ប៉ុណ្ណោះ»។


លោក​អហ៊ី‌ថូផែល​ទូល​ស្ដេច​អាប់‌សា‌ឡុម​ថា៖ «សូម​យាង​ទៅ​រួម​ដំណេក​ជា​មួយ​ពួក​ស្រី​ស្នំ ដែល​បិតា​របស់​ព្រះ‌ករុណា​ទុក​ឲ្យ​នៅ​ចាំ​ដំណាក់​នោះ​ចុះ។ ធ្វើ​ដូច្នេះ ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​នឹង​ដឹង​ថា ព្រះ‌ករុណា​តាំង​ខ្លួន​ជា​សត្រូវ​នឹង​បិតា ហើយ​បក្ស​ពួក​របស់​ព្រះ‌ករុណា​ក៏​នឹង​មាន​កម្លាំង​ចិត្ត​ឡើង​ដែរ»។


គាត់​បាន​ប្រមែ‌ប្រមូល​មនុស្ស​ឲ្យ​មក​តាម​គាត់ ហើយ​តាំង​ខ្លួន​ធ្វើ​ជា​មេ​គេ។ នៅ​គ្រា​ដែល​ព្រះ‌បាទ​ដាវីឌ​សម្លាប់​អ្នក​ស្រុក​សូបា ពួក​គាត់​ចូល​ទៅ​នៅ​ក្រុង​ដាម៉ាស រួច​គ្រប់‌គ្រង​ក្រុង​នោះ។


លោក​យេរ៉ូ‌បោម​ជា​កូន​របស់​លោក​នេបាត ក្នុង​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម នៅ​ស្រុក​សេរេ‌ដា ម្ដាយ​របស់​លោក​ឈ្មោះ​សេរូ‌អា ជា​ស្ត្រី​មេម៉ាយ។ លោក​យេរ៉ូ‌បោម​ជា​រាជ​បម្រើ​របស់​ព្រះ‌បាទ​សាឡូម៉ូន តែ​លោក​បាន​បះ‌បោរ​ប្រឆាំង​នឹង​ស្ដេច។


ឥឡូវ​នេះ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ទូលបង្គំ​ប្រោស​ប្រទាន​សេចក្ដី​សុខ‌សាន្ត នៅ​គ្រប់​ទិស‌ទី គឺ​គ្មាន​មារ​សត្រូវ គ្មាន​គ្រោះ​កាច​ទៀត​ទេ។


លោក​ក៏​ចេញ​ទៅ​គាល់​ព្រះ‌បាទ​អេ‌សា ហើយ​ទូល​ថា៖ «បពិត្រ​ព្រះ‌រាជា​អេ‌សា ព្រម​ទាំង​កូន​ចៅ​យូដា និង​កូន​ចៅ​បេន‌យ៉ាមីន ទាំង​អស់​គ្នា​អើយ សូម​ស្ដាប់​ខ្ញុំ! ព្រះ‌អម្ចាស់​គង់​ជា​មួយ​អ្នក​រាល់​គ្នា កាល​ណា​អ្នក​រាល់​គ្នា​ស្ថិត​នៅ​ជា​មួយ​ព្រះអង្គ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្វែង​រក​ព្រះអង្គ នោះ​ព្រះអង្គ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​រក​ឃើញ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​បោះ​បង់​ចោល​ព្រះអង្គ នោះ​ព្រះអង្គ​ក៏​បោះ​បង់​ចោល​អ្នក​រាល់​គ្នា​ដែរ។


ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​នឹង​ប្រជា‌រាស្ត្រ របស់​ព្រះអង្គ​យ៉ាង​ខ្លាំង ព្រះអង្គ​ទាស់​ព្រះ‌ហឫទ័យ​នឹង​ប្រជា‌ជន ផ្ទាល់​របស់​ព្រះអង្គ។


ខ្ញុំ​កម្ចាត់​ពួក​គង្វាល​ទាំង​បី​ក្នុង​ពេល​តែ​មួយ​ខែ ខ្ញុំ​ទ្រាំ​នឹង​ចៀម​លែង​បាន​ទៀត​ហើយ ហើយ​ពួក​គេ​ក៏​ស្អប់​ខ្ញុំ​ដែរ។


កុំ​ស្អប់​ខ្ពើម​ជន‌ជាតិ​អេដុម​ឡើយ ដ្បិត​ពួក​គេ​ជា​បងប្អូន​បង្កើត​របស់​អ្នក ហើយ​ក៏​កុំ​ស្អប់​ខ្ពើម​ជន‌ជាតិ​អេស៊ីប​ដែរ ដ្បិត​អ្នក​ធ្លាប់​រស់​នៅ​ក្នុង​ស្រុក​របស់​គេ។