នៅគ្រាដែលព្រះបាទដាវីឌវាយលុកស្រុកអេដុម លោកយ៉ូអាប់ ជាមេទ័ព បានទៅប្រមូលសាកសពទាហានអ៊ីស្រាអែលដែលស្លាប់ក្នុងចម្បាំង យកទៅបញ្ចុះ ហើយលោកសម្លាប់ប្រុសៗទាំងអស់នៅស្រុកអេដុម។
១ ពង្សាវតារក្សត្រ 11:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូអាប់ និងកងទ័ពអ៊ីស្រាអែលទាំងមូល បានបោះទ័ពនៅស្រុកអេដុម អស់រយៈពេលប្រាំមួយខែ រហូតទាល់តែពួកលោកសម្លាប់ប្រុសៗទាំងអស់នៅស្រុកអេដុម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (ដ្បិតយ៉ូអាប់ និងពួកអ៊ីស្រាអែលទាំងអស់ បាននៅស្រុកនោះអស់រយៈពេលប្រាំមួយខែ ទាល់តែបានសម្លាប់ពួកប្រុសៗនៃសាសន៍អេដុមនោះអស់) ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ដ្បិតយ៉ូអាប់ នឹងពួកអ៊ីស្រាអែលទាំងអស់ បាននៅស្រុកនោះអស់៦ខែ ទាល់តែបានសំឡាប់ពួកប្រុសៗនៃសាសន៍អេដំមនោះអស់រលីងទៅ) អាល់គីតាប លោកយ៉ូអាប់ និងកងទ័ពអ៊ីស្រអែលទាំងមូល បានបោះទ័ពនៅស្រុកអេដុម អស់រយៈពេលប្រាំមួយខែ រហូតទាល់តែពួកគេសម្លាប់ប្រុសៗទាំងអស់នៅស្រុកអេដុម។ |
នៅគ្រាដែលព្រះបាទដាវីឌវាយលុកស្រុកអេដុម លោកយ៉ូអាប់ ជាមេទ័ព បានទៅប្រមូលសាកសពទាហានអ៊ីស្រាអែលដែលស្លាប់ក្នុងចម្បាំង យកទៅបញ្ចុះ ហើយលោកសម្លាប់ប្រុសៗទាំងអស់នៅស្រុកអេដុម។
គ្រានោះ លោកហាដាឌនៅជាកុមារនៅឡើយ លោកបានរត់គេចខ្លួនទៅស្រុកអេស៊ីបជាមួយជនជាតិអេដុមខ្លះ ដែលជាអ្នកបម្រើរបស់ឪពុកលោក។
ពួកគេលើកទ័ពទៅវាយប្រហារជនជាតិម៉ាឌាន តាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។ ពួកគេប្រហារជីវិតប្រុសៗទាំងអស់។