ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ កូរិន‌ថូស 10:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​និយាយ​ជា​មួយ​បងប្អូន ដូច​ជា​និយាយ​ទៅ​កាន់​អ្នក​មាន​ប្រាជ្ញា​ដែរ សូម​បងប្អូន​ពិចារណា​សេចក្ដី​ដែល​ខ្ញុំ​និយាយ​នេះ​ដោយ​ខ្លួន​ឯង​ផ្ទាល់​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ខ្ញុំ​និយាយ​នឹង​អ្នករាល់គ្នា ដូចជា​និយាយ​ទៅកាន់​មនុស្ស​មានប្រាជ្ញា ដូច្នេះ​ចូរ​ពិចារណា​ដោយ​ខ្លួនឯង​នូវ​អ្វីដែល​ខ្ញុំ​និយាយ​ចុះ​។

សូមមើលជំពូក

Khmer Christian Bible

​ខ្ញុំ​និយាយ​ដូចជា​និយាយ​ទៅ​កាន់​មនុស្ស​ឆ្លាត​ ចូរ​អ្នក​រាល់គ្នា​វិនិច្ឆ័យ​អំពី​អ្វី​ដែល​ខ្ញុំ​និយាយ​ចុះ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ខ្ញុំ​និយាយ​នេះ ដូច​ជា​និយាយ​ទៅ​កាន់​អ្នក​មាន​ប្រាជ្ញា ចូរ​ពិចារណា​ពី​សេចក្តី​ដែល​ខ្ញុំ​និយាយ​នេះ​ដោយ​ខ្លួន​ឯង​ចុះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ខ្ញុំ​និយាយ​នេះ ដូច​ជា​និយាយ​នឹង​មនុស្ស​មាន​ប្រាជ្ញា ចូរ​ពិចារណា​ពី​សេចក្ដី​ដែល​ខ្ញុំ​ថា​នេះ​ចុះ

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​និយាយ​ជា​មួយ​បង​ប្អូន ដូច​ជា​និយាយ​ទៅ​កាន់​អ្នក​មាន​ប្រាជ្ញា​ដែរ សូម​បង​ប្អូន​ពិចារណា​សេចក្ដី​ដែល​ខ្ញុំ​និយាយ​នេះ ដោយ​ខ្លួន​ឯង​ផ្ទាល់​ទៅ។

សូមមើលជំពូក



១ កូរិន‌ថូស 10:15
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ​នេះ បងប្អូន​ជា​ទី​ស្រឡាញ់​អើយ មិន​ត្រូវ​ថ្វាយ‌បង្គំ​ព្រះ‌ក្លែង‌ក្លាយ​ឡើយ។


ពេល​យើង​លើក​ពែង​នៃ​ព្រះ‌ពរ​ឡើង ដើម្បី​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ មាន​ន័យ​ថា យើង​ចូល​រួម​ជា​មួយ​ព្រះ‌លោហិត​របស់​ព្រះ‌គ្រិស្ត រីឯ​ពេល​ដែល​យើង​កាច់​នំប៉័ង​ក៏​មាន​ន័យ​ថា យើង​ចូល​រួម​ជា​មួយ​ព្រះ‌កាយ​របស់​ព្រះ‌គ្រិស្ត​ដែរ។


សូម​បងប្អូន​ពិចារណា​មើល​ខ្លួន​ឯង​ទៅ​ចុះ​ថា តើ​ស្ត្រីៗ​អធិស្ឋាន​ទៅ​កាន់​ព្រះ‌ជាម្ចាស់ ដោយ​មិន​ទទូរ​ស្បៃ សម ឬ​មិន​សម?


បងប្អូន​អើយ សូម​កុំ​មាន​គំនិត​ដូច​កូន​ក្មេង​ឡើយ។ ចំពោះ​អំពើ​អាក្រក់ សូម​មាន​គំនិត​ដូច​កូន​ខ្ចី​ចុះ តែ​ខាង​របៀប​គិត​វិញ ត្រូវ​ចេះ​គិត​ឲ្យ​សម​ជា​មនុស្ស​ពេញ​វ័យ។


យើង​ជា​មនុស្ស​លេលា ព្រោះ​តែ​ព្រះ‌គ្រិស្ត រីឯ​បងប្អូន​វិញ បងប្អូន​ជា​អ្នក​ចេះ​ដឹង​រួម​ជា​មួយ​ព្រះ‌គ្រិស្ត យើង​ជា​មនុស្ស​ទន់​ខ្សោយ តែ​បងប្អូន​ជា​មនុស្ស​ខ្លាំង​ពូកែ បងប្អូន​មាន​កិត្តិ‌យស តែ​យើង​ត្រូវ​គេ​មើល‌ងាយ។


ខ្ញុំ​និយាយ​នេះ ដើម្បី​ឲ្យ​បងប្អូន​អៀន​ខ្លួន។ ក្នុង​ចំណោម​បងប្អូន តើ​គ្មាន​នរណា​មាន​ប្រាជ្ញា​អាច​នឹង​អារ​កាត់​រឿងរ៉ាវ​ដែល​កើត​ឡើង​រវាង​បងប្អូន សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង​ដែរ​ឬ?


ឥឡូវ​នេះ សូម​រិះគិត​អំពី​បញ្ហា​សាច់ ដែល​គេ​បាន​សែន​ព្រះ‌ក្លែង‌ក្លាយ​រួច​ហើយ ។ យើង​ដឹង​ហើយ​ថា យើង​សុទ្ធ​តែ​ចេះ​ដឹង​ទាំង​អស់​គ្នា។ ការ​ចេះ​ដឹង រមែង​នាំ​ឲ្យ​អួត​បំប៉ោង រីឯ​សេចក្ដី​ស្រឡាញ់​តែងតែ​ជួយ​កសាង។


ចូរ​ពិចារណា​មើល​គ្រប់​សេចក្ដី​ទាំង​អស់ ហើយ​ស្រង់​យក​នូវ​សេចក្ដី​ណា​ដែល​ល្អ។