ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អែសរ៉ា 7:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះចៅ​អើថា‌ស៊ើកសេស​ប្រគល់​រាជ‌សារ​មួយ​ជូន​លោក​បូជា‌ចារ្យ​អែសរ៉ា ជា​បណ្ឌិត​ខាង​វិន័យ លោក​មាន​នាទី​ចម្លង​ព្រះ‌បន្ទូល​នៃ​បទ‌បញ្ជា និង​ច្បាប់​ដែល​ព្រះ‌អម្ចាស់ប្រទាន​មក​អ៊ីស្រា‌អែល។ រាជ‌សារ​នោះ​មាន​សេចក្ដី​ដូច​ត​ទៅ៖

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នេះ​ជា​សំណៅ​សំបុត្រ​ដែល​ព្រះ​បាទ​អើថា‌ស៊ើក‌សេស​ប្រគល់​ជូន​សង្ឃ​អែសរ៉ា ជា​ស្មៀន គឺ​ជា​បុរស​ម្នាក់​ដែល​ប្រសប់​ខាង​ឯ​បទ​បញ្ជា​របស់​ព្រះ‌យេហូវ៉ា និង​ច្បាប់​របស់​ព្រះ‌អង្គ ដល់​ពួក​អ៊ីស្រា‌អែល។ សំបុត្រ​នេះ​មាន​សេចក្ដី​ថា៖

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នេះ​ជា​សំណៅ​ពី​សំបុត្រ ដែល​អើថា‌ស៊ើក‌សេស​ដ៏​ជា​ស្តេចទ្រង់​បាន​ប្រទាន​ដល់​អែសរ៉ា​ដ៏​ជា​សង្ឃ ជា​ស្មៀន​ចំឡងអស់​ទាំង​ព្រះ‌បន្ទូល ក្នុង​ក្រិត្យ‌ក្រម​ទាំង​ប៉ុន្មាន​នៃ​ព្រះ‌យេហូវ៉ា នឹង​បញ្ញត្ត​នៃ​ទ្រង់ ដល់​ពួក​អ៊ីស្រាអែល មាន​សេចក្ដី​ថា

សូមមើលជំពូក

អាល់គីតាប

ស្តេច​អើថា‌ស៊ើកសេស​ប្រគល់​សារ​មួយ​ជូន​អ៊ីមុាំ​អែសរ៉ា ជា​បណ្ឌិត​ខាង​វិន័យ គាត់​មាន​នាទី​ចម្លង​បទ​បញ្ជា និង​បន្ទូល​របស់​អុលឡោះនិង​ហ៊ូកុំ​ដែលអុលឡោះ‌តាអាឡាប្រទាន​មក​អ៊ីស្រ‌អែល។ សារ​នោះ​មាន​សេចក្ដី​ដូច​ត​ទៅ៖

សូមមើលជំពូក



អែសរ៉ា 7:11
9 ការដាក់ឲ្យឆ្លើយតបគ្នា  

សេចក្ដី​នៅ​ក្នុង​សារ ដែល​ពួក​គេ​ផ្ញើ​ថ្វាយ​ព្រះចៅ​អើថា‌ស៊ើកសេស មាន​ដូច​ត​ទៅ៖ «ទូលបង្គំ​យើង​ខ្ញុំ​ជា​ប្រជា‌ជន​រស់​នៅ​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត។ ល។


សារ​ដែល​លោក​ថាថ្នាយ ជា​ទេសា‌ភិបាល និង​លោក​សេថារ-‌បូស‌ណាយ ព្រម​ទាំង​ពួក​រាជការ ជា​សហការី​របស់​ពួក​គេ នៅ​តំបន់​ប៉ែក​ខាង​លិច​ទន្លេ​អឺ‌ប្រាត ផ្ញើ​ថ្វាយ​ព្រះចៅ​ដារី‌យូស


លោក​អែសរ៉ា​ខិត‌ខំ​រៀន​សូត្រ និង​កាន់​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់​យ៉ាង​អស់​ពី​ចិត្ត ព្រម​ទាំង​បង្រៀន​ច្បាប់ និង​វិន័យ​ដល់​ជន‌ជាតិ​អ៊ីស្រា‌អែល​ទៀត​ផង។


«យើង អើថា‌ស៊ើកសេស ជា​ព្រះ‌មហា‌ក្សត្រ​លើ​មហា‌ក្សត្រ​ទាំង​អស់ ផ្ញើ​ជូន​លោក​បូជា‌ចារ្យ​អែសរ៉ា ជា​បណ្ឌិត​ខាង​វិន័យ​របស់​ព្រះ​នៃ​ស្ថាន​បរម‌សុខ


យើង ព្រះចៅ​អើថា‌ស៊ើកសេស ចេញ​បញ្ជា​ដល់​អ្នក​កាន់​ឃ្លាំង​រាជ‌ទ្រព្យ​ទាំង​អស់ នៅ​តំបន់​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត​ថា បើ​លោក​បូជា‌ចារ្យ​អែសរ៉ា ជា​បណ្ឌិត​ខាង​ក្រឹត្យ‌វិន័យ​របស់​ព្រះ​នៃ​ស្ថាន​បរម‌សុខ សុំ​អ្វី ត្រូវ​ប្រគល់​ជូន​លោក​កុំ​បី​អាក់‌ខាន​ឡើយ។


លោក​អែសរ៉ា​មក​ពី​ស្រុក​បាប៊ី‌ឡូន លោក​ជា​បណ្ឌិត​ខាង​វិន័យ ហើយ​ស្គាល់​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ​យ៉ាង​ជ្រៅ​ជ្រះ គឺ​ក្រឹត្យ‌វិន័យ​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ប្រទាន​ឲ្យ។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក បាន​ដាក់​ព្រះ‌ហស្ដ​លើ​លោក​ហេតុ​នេះ​ហើយ ទើប​ព្រះ‌រាជា​ប្រទាន​អ្វីៗ​ទាំង​អស់ តាម​សំណូម​ពរ​របស់​លោក។


នែ! ពួក​អាចារ្យ* និង​ពួក​ផារីស៊ី*​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​រាល់​គ្នា​បិទ​ទ្វារ​មិន​ឲ្យ​មនុស្ស​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ* អ្នក​រាល់​គ្នា​មិន​ត្រឹម​តែ​មិន​បាន​ចូល​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​រារាំង​អ្នក​ដែល​ចង់​ចូល មិន​ឲ្យ​គេ​ចូល​ទៀត​ផង។


«ពួក​អាចារ្យ* និង​ពួក​ផារីស៊ី* មាន​ភារ‌កិច្ច​បង្រៀន​គម្ពីរ‌វិន័យ​របស់​លោក​ម៉ូសេ*។