ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 9:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ សិរី‌រុងរឿង​របស់​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​ស្ថិត​នៅ​លើ​ចេរូ‌ប៊ីន* ក៏​អណ្ដែត​ឡើង ឆ្ពោះ​ទៅ​មាត់​ទ្វារ​ព្រះ‌ដំណាក់។ ព្រះ‌អម្ចាស់​ត្រាស់​ហៅ​បុរស​ដែល​ពាក់​អាវ​ទេស‌ឯក​សុទ្ធ និង​ស្ពាយ​ប្រដាប់‌ប្រដា​សម្រាប់​សរសេរ​នោះ​មក

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ខណៈ​នោះ សិរី‌ល្អ​របស់​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​បាន​ឡើង​ផុត​ពី​ចេរូ‌ប៊ីន ជា​កន្លែង​ដែល​ធ្លាប់​សណ្ឋិត​នៅ​ទៅ​ដល់​មាត់​ទ្វារ​ព្រះ‌វិហារ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ហៅ​អ្នក​ម្នាក់​ដែល​ស្លៀក‌ពាក់​សំពត់​ទេស‌ឯក ហើយ​ស្ពាយ​ដប​ទឹក​ខ្មៅ​នោះ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ខណៈ​នោះ សិរី‌ល្អ​របស់​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​បាន​ឡើង​ផុត​ពី​ចេរូប៊ីន ជា​កន្លែង​ដែល​ធ្លាប់​សណ្ឋិត​នៅ ទៅ​ដល់​មាត់​ទ្វារ​ព្រះ‌វិហារ ទ្រង់​ក៏​មាន​បន្ទូល​ហៅ​អ្នក​ម្នាក់ ដែល​ស្លៀក‌ពាក់​សំពត់​ទេស‌ឯក ហើយ​ស្ពាយ​ដប​ទឹក​ខ្មៅ​នោះ

សូមមើលជំពូក

អាល់គីតាប

ពេល​នោះ សិរី‌រុង‌រឿង​របស់​អុលឡោះ​ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ដែល​ស្ថិត​នៅ​លើ​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប ក៏​អណ្ដែត​ឡើង ឆ្ពោះ​ទៅ​មាត់​ទ្វារ​ដំណាក់។ អុលឡោះ‌តាអាឡា​ត្រាស់​ហៅ​បុរស​ដែល​ពាក់​អាវ​ទេស‌ឯក​សុទ្ធ និង​ស្ពាយ​ប្រដាប់‌ប្រដា​សម្រាប់​សរសេរ​នោះ​មក

សូមមើលជំពូក



អេ‌សេ‌គាល 9:3
6 ការដាក់ឲ្យឆ្លើយតបគ្នា  

សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​អណ្ដែត​ឡើង​ពី​លើ​ពួក​ចេរូប៊ីន ឆ្ពោះ​កាន់​មាត់​ទ្វារ​ព្រះ‌ដំណាក់។ មាន​ពពក​នៅ​ពេញ​ព្រះ‌ដំណាក់ ហើយ​ទី‌លាន​ក៏​ពេញ​ទៅ​ដោយ​រស្មី​នៃ​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់។


ខ្ញុំ​ក៏​ក្រោក​ឡើង ចេញ​ទៅ​ជ្រលង​ភ្នំ ហើយ​ខ្ញុំ​ឃើញ​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​នៅ​ទី​នោះ ដូច​ខ្ញុំ​ធ្លាប់​ឃើញ​នៅ​ជិត​ទន្លេ​កេបារ​ដែរ។ ពេល​នោះ ខ្ញុំ​ក្រាប​ចុះ ឱន​មុខ​ដល់​ដី។


សិរី‌រុងរឿង​របស់​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​សណ្ឋិត​នៅ​ទី​នោះ មាន​ទ្រង់‌ទ្រាយ​ដូច​ខ្ញុំ​បាន​ឃើញ​នៅ​តាម​ជ្រលង​ភ្នំ ​ដែរ។


ពេល​នោះ ខ្ញុំ​ឃើញ​មាន​មនុស្ស​ប្រាំ​មួយ​នាក់​ចូល​តាម​ទ្វារ​កំពែង​ខាង​ជើង ម្នាក់ៗ​កាន់​អាវុធ​សម្រាប់​ប្រហារ​ជីវិត។ ក្នុង​ចំណោម​អ្នក​ទាំង​នោះ មាន​បុរស​ម្នាក់​ពាក់​អាវ​ទេស‌ឯក​សុទ្ធ ស្ពាយ​ប្រដាប់‌ប្រដា​សរសេរ​នៅ​ចង្កេះ​ផង។ ពួក​គេ​ចូល​មក​ឈរ​នៅ​ខាង​មុខ​អាសនៈ​លង្ហិន។