ពួកគេកាន់តែមានកម្លាំងខ្លាំងឡើងៗជានិច្ច នៅពេលពួកគេកាន់តែខិតចូលជិតព្រះជាម្ចាស់ នៅលើភ្នំស៊ីយ៉ូន។
អេសេគាល 46:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលប្រជាជននាំគ្នាមកថ្វាយបង្គំព្រះអម្ចាស់ក្នុងពិធីបុណ្យដ៏សំខាន់ៗ អ្នកណាចូលតាមខ្លោងទ្វារខាងជើង ដើម្បីមកថ្វាយបង្គំ ត្រូវចេញទៅវិញតាមខ្លោងទ្វារខាងត្បូង។ អ្នកណាចូលតាមខ្លោងទ្វារខាងត្បូង ត្រូវចេញទៅវិញ តាមខ្លោងទ្វារខាងជើង។ មិនត្រូវចេញតាមខ្លោងទ្វារដែលខ្លួនបានចូលមកនោះឡើយ គឺត្រូវចេញតាមខ្លោងទ្វារដែលនៅទល់មុខ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ កាលណាពួកជនក្នុងស្រុកចូលមក នៅចំពោះព្រះយេហូវ៉ា នៅវេលាថ្ងៃបុណ្យមានកំណត់ នោះអ្នកណាដែលចូលតាមផ្លូវទ្វារទិសខាងជើង ដើម្បីនឹងថ្វាយបង្គំ ត្រូវតែចេញទៅតាមផ្លូវនៃទ្វារខាងត្បូងវិញ ហើយអ្នកណាដែលចូលតាមទ្វារទិសខាងត្បូង នោះត្រូវតែចេញតាមផ្លូវទ្វារខាងជើងទៅ គេមិនត្រូវវិលទៅវិញ តាមផ្លូវនៃទ្វារដែលគេបានចូលនោះឡើយ គឺត្រូវចេញទៅតាមផ្លូវត្រង់ខាងមុខជារហូតទៅ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែកាលណាពួកជនក្នុងស្រុកចូលមក នៅចំពោះព្រះយេហូវ៉ា នៅវេលាថ្ងៃបុណ្យមានកំណត់ នោះអ្នកណាដែលចូលតាមផ្លូវទ្វារទិសខាងជើង ដើម្បីនឹងថ្វាយបង្គំ ត្រូវតែចេញទៅតាមផ្លូវនៃទ្វារខាងត្បូងវិញ ហើយអ្នកណាដែលចូលតាមទ្វារទិសខាងត្បូង នោះត្រូវតែចេញតាមផ្លូវទ្វារខាងជើងទៅ គេមិនត្រូវវិលទៅវិញ តាមផ្លូវនៃទ្វារដែលគេបានចូលនោះឡើយ គឺត្រូវចេញទៅតាមផ្លូវត្រង់ខាងមុខជារហូតទៅ អាល់គីតាប ពេលប្រជាជននាំគ្នាមកថ្វាយបង្គំអុលឡោះតាអាឡាក្នុងពិធីបុណ្យដ៏សំខាន់ៗ អ្នកណាចូលតាមខ្លោងទ្វារខាងជើង ដើម្បីមកថ្វាយបង្គំ ត្រូវចេញទៅវិញតាមខ្លោងទ្វារខាងត្បូង។ អ្នកណាចូលតាមខ្លោងទ្វារខាងត្បូង ត្រូវចេញទៅវិញ តាមខ្លោងទ្វារខាងជើង។ មិនត្រូវចេញតាមខ្លោងទ្វារដែលខ្លួនបានចូលមកនោះឡើយ គឺត្រូវចេញតាមខ្លោងទ្វារដែលនៅទល់មុខ។ |
ពួកគេកាន់តែមានកម្លាំងខ្លាំងឡើងៗជានិច្ច នៅពេលពួកគេកាន់តែខិតចូលជិតព្រះជាម្ចាស់ នៅលើភ្នំស៊ីយ៉ូន។
ក្នុងមួយឆ្នាំ ក្នុងចំណោមប្រជាជន ប្រុសៗទាំងអស់ត្រូវមកបង្ហាញខ្លួន នៅចំពោះព្រះភ័ក្ត្រព្រះជាអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែលចំនួនបីដង។
ក្រុងនានាដែលនៅសល់តែគំនរបាក់បែក នឹងមានមនុស្សរស់នៅយ៉ាងច្រើន ដូចចំនួនសត្វដែលគេនាំយកទៅធ្វើយញ្ញបូជានៅក្រុងយេរូសាឡឹម ក្នុងពិធីបុណ្យដ៏សំខាន់ៗកាលពីដើម។ ពេលនោះ គេនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន»។
បន្ទាប់មក លោកនាំខ្ញុំទៅទិសខាងត្បូង ដែលមានខ្លោងទ្វារមួយបែរទៅខាងត្បូង លោកវាស់ជញ្ជាំង និងបន្ទប់ល្វែង ឃើញមានទំហំដូចគ្នា។
ពួកគេធ្វើជាចៅក្រមកាត់ក្ដី នៅពេលប្រជាជនមានរឿងរ៉ាវនឹងគ្នា ហើយវិនិច្ឆ័យទោស ស្របតាមវិន័យរបស់យើង។ ពួកគេចាត់ចែងធ្វើពិធីបុណ្យផ្សេងៗ តាមក្រឹត្យវិន័យ និងច្បាប់ដែលយើងបានបង្គាប់ទុក ព្រមទាំងញែកថ្ងៃសប្ប័ទទុកជាថ្ងៃដ៏វិសុទ្ធ។
ព្រះអង្គនាំខ្ញុំទៅទ្វារចូលព្រះដំណាក់របស់ព្រះអម្ចាស់ ប៉ែកខាងជើង។ នៅទីនោះ ស្រីៗអង្គុយយំស្រណោះព្រះថាមូស ។
ពេលខ្ញុំចូលទៅគាល់ព្រះអម្ចាស់ តើខ្ញុំត្រូវយកអ្វីទៅជាមួយ? ពេលខ្ញុំទៅក្រាបថ្វាយបង្គំព្រះដ៏ខ្ពង់ខ្ពស់បំផុត តើខ្ញុំត្រូវយកកូនគោអាយុមួយខួប មកថ្វាយជាតង្វាយដុតទាំងមូលឬ?
ចូរនឹកដល់ក្រឹត្យវិន័យរបស់ម៉ូសេ ជាអ្នកបម្រើរបស់យើង ព្រមទាំងច្បាប់ និងវិន័យផ្សេងៗ ដែលយើងបានប្រគល់ឲ្យ ជនជាតិអ៊ីស្រាអែលទាំងមូលនៅភ្នំហូរែប។
បីដងក្នុងមួយឆ្នាំ គឺនៅពេលបុណ្យនំប៉័ងឥតមេ បុណ្យសប្ដាហ៍ និងបុណ្យបារាំ ត្រូវឲ្យប្រុសៗទាំងអស់ ក្នុងចំណោមអ្នករាល់គ្នា ទៅថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់អ្នក នៅកន្លែងដែលព្រះអង្គជ្រើសរើស។ ប៉ុន្តែ មិនត្រូវទៅថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់អ្នក ដោយដៃទទេឡើយ។
«រីឯអ្នកសុចរិតជាកូនចៅរបស់យើងវិញ គេនឹងមានជីវិតរស់ដោយសារជំនឿ តែបើគេថយក្រោយ យើងលែងពេញចិត្តនឹងគេហើយ» ។