ចូរលើកតម្កើងសិរីរុងរឿង ព្រះនាមរបស់ព្រះអម្ចាស់! ចូរនាំគ្នាយកតង្វាយចូលមក ក្នុងព្រះវិហាររបស់ព្រះអង្គ!
អេសេគាល 46:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃសប្ប័ទ និងថ្ងៃបុណ្យចូលខែថ្មីប្រជាជនត្រូវនាំគ្នាក្រាបថ្វាយបង្គំព្រះអម្ចាស់ នៅមុខខ្លោងទ្វារនេះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បណ្ដាជននៅក្នុងស្រុក គេនឹងថ្វាយបង្គំដល់ព្រះយេហូវ៉ា នៅមាត់ទ្វារនោះរាល់ថ្ងៃសប្ប័ទ និងថ្ងៃចូលខែដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯបណ្តាជននៅក្នុងស្រុក គេនឹងថ្វាយបង្គំដល់ព្រះយេហូវ៉ា នៅមាត់ទ្វារនោះរាល់ថ្ងៃឈប់សំរាក នឹងថ្ងៃចូលខែដែរ អាល់គីតាប នៅថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យចូលខែថ្មីប្រជាជនត្រូវនាំគ្នាក្រាបថ្វាយបង្គំអុលឡោះតាអាឡា នៅមុខខ្លោងទ្វារនេះ។ |
ចូរលើកតម្កើងសិរីរុងរឿង ព្រះនាមរបស់ព្រះអម្ចាស់! ចូរនាំគ្នាយកតង្វាយចូលមក ក្នុងព្រះវិហាររបស់ព្រះអង្គ!
ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ៖ «ត្រូវបិទខ្លោងទ្វារទីធ្លាខាងក្នុង គឺខ្លោងទ្វារខាងកើតចំនួនប្រាំមួយថ្ងៃ ដែលប្រជាជនធ្វើការ តែត្រូវបើកទ្វារនោះនៅថ្ងៃសប្ប័ទ និងថ្ងៃបុណ្យចូលខែថ្មី។
ខ្ញុំហ្នឹងហើយជាទ្វារ អ្នកណាចូលតាមខ្ញុំ ព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ អ្នកនោះនឹងចេញចូល ព្រមទាំងរកឃើញចំណីអាហារ ថែមទៀតផង។