មែកតាត្រៅទាំងនេះជាពិដានផ្ទះរបស់យើង ហើយដើមកកោះទាំងនេះ ជាជញ្ជាំងផ្ទះរបស់យើង។
អេសេគាល 41:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បុរសនោះបានវាស់បណ្ដោយរបស់អាគារ ដែលស្ថិតនៅខាងក្រោយព្រះដំណាក់ រួមទាំងថែវនៅសងខាងផង ឃើញមានប្រវែងមួយរយហត្ថ។ ទីសក្ការៈ បន្ទប់ល្វែងនៅទីលានខាងក្នុង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកវាស់ប្រវែងនៃអាគារ នៅមុខទីលាន ដែលនៅខាងក្រោយនោះ ព្រមទាំងរានហាលទាំងសងខាងបានមួយរយហត្ថ ហើយទាំងព្រះវិហារខាងក្នុង និងថែវនៃទីលានផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកក៏វាស់ប្រវែងនៃមន្ទីរ នៅមុខទីលានទទេ ដែលនៅខាងក្រោយនោះ ព្រមទាំងរានហាលទាំងសងខាងបាន១០០ហត្ថ ហើយទាំងព្រះវិហារខាងក្នុង នឹងបាំងសាចនៃទីលានផង អាល់គីតាប បុរសនោះបានវាស់បណ្ដោយរបស់អាគារ ដែលស្ថិតនៅខាងក្រោយម៉ាស្ជិទ រួមទាំងថែវនៅសងខាងផង ឃើញមានប្រវែងមួយរយហត្ថ។ ទីសក្ការៈ បន្ទប់ល្វែងនៅទីលានខាងក្នុង |
មែកតាត្រៅទាំងនេះជាពិដានផ្ទះរបស់យើង ហើយដើមកកោះទាំងនេះ ជាជញ្ជាំងផ្ទះរបស់យើង។
ក្បាលរបស់អូនស្ថិតនៅពីលើដងខ្លួន ដូចភ្នំកើមែល។ សរសៃសក់របស់អូនប្រៀបបីដូចក្រណាត់ដ៏ទន់។ ព្រះរាជា គាប់ព្រះហឫទ័យនឹង ផ្នួងសក់របស់អូនណាស់។
នៅខាងលិច មានអាគារមួយនៅជាប់នឹងធ្លាធំ មានទទឹងចិតសិបហត្ថ បណ្ដោយកៅសិបហត្ថ រីឯជញ្ជាំងមានកម្រាស់ប្រាំហត្ថ។
បុរសនោះវាស់ព្រះដំណាក់ ឃើញមានបណ្ដោយមួយរយហត្ថ។ ចំណែកឯធ្លាធំ អាគារ និងជញ្ជាំង ក៏មានបណ្ដោយមួយរយហត្ថដែរ។
ក្របទ្វារ បង្អួចចម្រឹងដែក ថែវតាមជាន់ទាំងបីនៅទល់មុខនឹងក្របទ្វារ សុទ្ធតែមានបន្ទះឈើពាសជុំវិញ គឺចាប់ពីក្រោមរហូតដល់បង្អួច ហើយបង្អួចក៏មានពាសឈើដែរ។
បន្ទាប់មក លោកនាំខ្ញុំចេញទៅទីលានខាងក្រៅ ផ្នែកខាងជើង ហើយនាំខ្ញុំទៅបន្ទប់ផ្សេងៗ ដែលនៅជាប់ធ្លាធំ និងអាគារខាងក្រោយព្រះវិហារ។
តាមជញ្ជាំងខណ្ឌទីលានប៉ែកខាងកើត ដែលនៅទល់មុខធ្លាធំ និងអាគារ ក៏មានបន្ទប់ជាច្រើនដែរ។
ពេលលោកវាស់ព្រះដំណាក់ខាងក្នុងរួចរាល់ហើយ លោកនាំខ្ញុំចេញទៅក្រៅតាមខ្លោងទ្វារខាងកើត ហើយលោកវាស់បរិវេណដែលនៅជុំវិញ។
មួយផ្នែកនៃអាគារនោះ នៅទល់មុខនឹងទីលានខាងក្នុងដែលមានប្រវែងម្ភៃហត្ថ មួយផ្នែកទៀតនៅទល់មុខនឹងកម្រាលថ្មនៃទីធ្លាខាងក្រៅ។ អាគារនោះមានថែវបីជាន់។
បន្ទប់ជាន់ខាងលើចង្អៀតជាងបន្ទប់ជាន់ខាងក្រោម និងជាន់កណ្ដាលនៃអាគារ ព្រោះមានថែវកាត់តាមនោះ។
ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលដូចតទៅ: «ប្រសិនបើអ្នកដើរតាមមាគ៌ារបស់យើង និងប្រតិបត្តិតាមសេចក្ដីដែលយើងបង្គាប់ អ្នកនឹងគ្រប់គ្រងលើដំណាក់របស់យើង ហើយថែរក្សាទីលានរបស់យើងដែរ។ យើងនឹងឲ្យអ្នកចូលរួមក្នុងចំណោមអស់អ្នកដែលនៅទីនេះ។