ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 41:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បុរស​នោះ​វាស់​ព្រះ‌ដំណាក់ ឃើញ​មាន​បណ្ដោយ​មួយ​រយ​ហត្ថ។ ចំណែក​ឯ​ធ្លា​ធំ អាគារ និង​ជញ្ជាំង ក៏​មាន​បណ្ដោយ​មួយ​រយ​ហត្ថ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ លោក​ក៏​វាស់​ព្រះ‌វិហារ​បាន​មួយរយ​ហត្ថ ហើយ​ទី‌លាន និង​អាគារ​នោះ ព្រម​ទាំង​ជញ្ជាំង​ផង នោះ​មាន​បណ្តោយ​មួយរយ​ហត្ថ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ លោក​ក៏​វាស់​ព្រះ‌វិហារ​បាន​១០០​ហត្ថ ហើយ​ទីលាន​ទទេ នឹង​មន្ទីរ​នោះ ព្រម​ទាំង​ជញ្ជាំង​ផង នោះ​មាន​បណ្តោយ​១០០​ហត្ថ

សូមមើលជំពូក

អាល់គីតាប

បុរស​នោះ​វាស់​ម៉ាស្ជិទ ឃើញ​មាន​បណ្ដោយ​មួយ​រយ​ហត្ថ។ ចំណែក​ឯ​ធ្លា​ធំ អាគារ និង​ជញ្ជាំង ក៏​មាន​បណ្ដោយ​មួយ​រយ​ហត្ថ​ដែរ។

សូមមើលជំពូក



អេ‌សេ‌គាល 41:13
8 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​វាស់​ទី‌លាន​ដែល​មាន​រាង​បួន​ជ្រុង​ស្មើ ជ្រុង​នីមួយៗ​មាន​ប្រវែង​មួយ​រយ​ហត្ថ។ រីឯ​អាសនៈ​ស្ថិត​នៅ​មុខ​ទីសក្ការៈ។


នៅ​ខាង​លិច មាន​អាគារ​មួយ​នៅ​ជាប់​នឹង​ធ្លា​ធំ មាន​ទទឹង​ចិត‌សិប​ហត្ថ បណ្ដោយ​កៅ‌សិប​ហត្ថ រីឯ​ជញ្ជាំង​មាន​កម្រាស់​ប្រាំ​ហត្ថ។


ជញ្ជាំង​ខាង​មុខ​ព្រះ‌ដំណាក់ និង​ធ្លា​ធំ​ដែល​នៅ​ខាង​កើត មាន​ប្រវែង​មួយ​រយ​ហត្ថ។


បុរស​នោះ​បាន​វាស់​បណ្ដោយ​របស់​អាគារ ដែល​ស្ថិត​នៅ​ខាង​ក្រោយ​ព្រះ‌ដំណាក់ រួម​ទាំង​ថែវ​នៅ​សង​ខាង​ផង ឃើញ​មាន​ប្រវែង​មួយ​រយ​ហត្ថ។ ទីសក្ការៈ បន្ទប់​ល្វែង​នៅ​ទី‌លាន​ខាង​ក្នុង


បន្ទាប់​មក លោក​នាំ​ខ្ញុំ​ចេញ​ទៅ​ទី‌លាន​ខាង​ក្រៅ ផ្នែក​ខាង​ជើង ហើយ​នាំ​ខ្ញុំ​ទៅ​បន្ទប់​ផ្សេងៗ ដែល​នៅ​ជាប់​ធ្លា​ធំ និង​អាគារ​ខាង​ក្រោយ​ព្រះ‌វិហារ។


តាម​ជញ្ជាំង​ខណ្ឌ​ទី‌លាន​ប៉ែក​ខាង​កើត ដែល​នៅ​ទល់​មុខ​ធ្លា​ធំ និង​អាគារ ក៏​មាន​បន្ទប់​ជា​ច្រើន​ដែរ។


អាគារ​ដែល​មាន​ទ្វារ​នៅ​ទិស​ខាង​ជើង មាន​បណ្ដោយ​មួយ​រយ​ហត្ថ ទទឹង​ហា‌សិប​ហត្ថ។


ដ្បិត​បន្ទប់​ដែល​នៅ​ជាប់​នឹង​ទី‌លាន​ខាង​ក្រៅ​នោះ មាន​ប្រវែង​ហា‌សិប​ហត្ថ​ដែរ។ រីឯ​ជ្រុង​ដែល​បែរ​មុខ​ទៅ​រក​ព្រះ‌វិហារ មាន​ប្រវែង​មួយ​រយ​ហត្ថ។