អេសេគាល 27:28 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលឮសម្រែកស្លន់ស្លោរបស់កម្មករសំពៅ ប្រជាជននៅតាមឆ្នេរសមុទ្រនាំគ្នាញ័ររន្ធត់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលណាសូរសម្រែកនៃពួកនាយរបស់អ្នកបានឮឡើង នោះតំបន់នៅជុំវិញនឹងញ័ររន្ធត់ដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាសូរសំរែកនៃពួកនាយរបស់ឯងបានឮឡើង នោះតំបន់នៅជុំវិញនឹងញ័ររន្ធត់ដែរ អាល់គីតាប ពេលឮសំរែកស្លន់ស្លោរបស់កម្មករសំពៅ ប្រជាជននៅតាមឆ្នេរសមុទ្រនាំគ្នាញ័ររន្ធត់ |
ពេលក្រុងបាប៊ីឡូនរលំ ផែនដីក៏កក្រើក មានសម្រែកលាន់ឮឡើងក្នុងចំណោម ប្រជាជាតិទាំងឡាយ។
ទ័ពសេះដ៏ច្រើនរបស់ពួកគេនឹងសម្រុកចូលមក ធ្វើឲ្យដីហុយជុំជិតលើអ្នក ហើយកំពែងរបស់អ្នកនឹងរញ្ជួយញាប់ញ័រដោយសន្ធឹកទ័ពសេះ កង់រទេះចម្បាំង នៅពេលសត្រូវសម្រុកចូលមកតាមទ្វាររបស់អ្នក ដូចគេចូលទៅក្នុងក្រុងដែលគេវាយយកបាន។
ទ្រព្យសម្បត្តិ ទំនិញ និងអីវ៉ាន់របស់អ្នក ព្រមទាំងអ្នកដើរសំពៅ កម្មករសំពៅ អ្នកជួសជុលសំពៅ អ្នកលក់ដូរ និងទាហានចម្បាំងដែលនៅជាមួយអ្នក គឺនៅថ្ងៃដែលអ្នកវិនាស មនុស្សទាំងអស់ដែលស្ថិតនៅក្នុងអ្នក ក៏នឹងត្រូវលិចលង់ទៅក្នុងសមុទ្រដែរ។
ប្រជាជនទាំងអស់ដែលរស់នៅតាមកោះនានា នឹងនាំគ្នាសោយសោក ព្រោះតែអ្នក ស្ដេចរបស់ពួកគេនឹងភ័យញ័ររន្ធត់ ផ្ទៃមុខរបស់គេស្លេកស្លាំងអស់។
យើងបានធ្វើឲ្យប្រជាជាតិនានាញ័ររន្ធត់ នៅពេលឮដើមតាត្រៅនោះរលំ។ ពេលយើងទម្លាក់វាទៅស្ថានមច្ចុរាជជាមួយអស់អ្នកដែលធ្លាក់ក្នុងរណ្ដៅ នៅទីនោះ ដើមឈើទាំងប៉ុន្មាននៅអេដែន ព្រមទាំងដើមឈើដ៏ល្អបំផុត ដែលដុះនៅកន្លែងសម្បូណ៌ទឹក នៅភ្នំលីបង់ នាំគ្នាសប្បាយចិត្ត។
ក្នុងបរិវេណដីនោះ ត្រូវមានកន្លែងសម្រាប់ទីសក្ការៈ ដែលមានទំហំប្រាំរយហត្ថបួនជ្រុង និងទីធ្លាព័ទ្ធជុំវិញដែលមានទទឹងប្រាំរយហត្ថ។
ទាហានដ៏ខ្លាំងពូកែប្រដាប់ខ្លួនដោយ ខែលពណ៌ក្រហម អ្នកចម្បាំងស្លៀកពាក់ពណ៌ក្រហមទុំ។ នៅថ្ងៃដែលពួកគេរៀបចំខ្លួនចេញទៅច្បាំង នៅថ្ងៃចេញទៅប្រយុទ្ធ រទេះចម្បាំង របស់ពួកគេប្រៀបបាននឹងភ្លើងក្រហមឆ្អិនឆ្អៅ លំពែងរបស់ពួកគេលើកឡើងច្រូងច្រាង។
ភោគសម្បត្តិដ៏ច្រើននេះបានវិនាសហិនហោចអស់តែក្នុងរយៈពេលមួយម៉ោងប៉ុណ្ណោះ!”។ ពួកអ្នកបើកសំពៅ ពួកអ្នកជិះសំពៅតាមនោះ កម្មករសំពៅ និងអ្នករកស៊ីតាមជើងទឹកទាំងប៉ុន្មាន នាំគ្នានៅពីចម្ងាយ។