ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 24:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រជា‌ជន​សួរ​ខ្ញុំ​ថា៖ «សូម​ពន្យល់​ប្រាប់​យើង​ខ្ញុំ​ផង លោក​ធ្វើ​ដូច្នេះ​មាន​ន័យ​ដូច​ម្ដេច​សម្រាប់​យើង​ខ្ញុំ?»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បណ្ដា‌ជន​ទាំង​ប៉ុន្មាន​ក៏​សួរ​ខ្ញុំ​ថា សូម​ប្រាប់​យើង​ពី​ការ​ដែល​អ្នក​ធ្វើ​ទាំង​នេះ តើ​មាន​ន័យ​ដូច​ម្តេច​ដល់​យើង

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បណ្តាជន​ទាំង​ប៉ុន្មាន​ក៏​សួរ​ខ្ញុំ​ថា សូម​ប្រាប់​យើង​ពី​ការ​ដែល​អ្នក​ធ្វើ​ទាំង​នេះ តើ​មាន​ន័យ​ដូច​ម្តេច​ដល់​យើង

សូមមើលជំពូក

អាល់គីតាប

ប្រជា‌ជន​សួរ​ខ្ញុំ​ថា៖ «សូម​ពន្យល់​ប្រាប់​យើង​ខ្ញុំ​ផង លោក​ធ្វើ​ដូច្នេះ​មាន​ន័យ​ដូច​ម្ដេច​សម្រាប់​យើង​ខ្ញុំ?»។

សូមមើលជំពូក



អេ‌សេ‌គាល 24:19
9 ការដាក់ឲ្យឆ្លើយតបគ្នា  

«កូន​មនុស្ស​អើយ! ពូជ‌ពង្ស​អ៊ីស្រា‌អែល​ដែល​ជា​ពូជ​បះ‌បោរ​នេះ មុខ​ជា​សួរ​អ្នក​ថា “តើ​លោក​ធ្វើ​អ្វី?”


«ចូរ​សួរ​ពូជ​បះ‌បោរ​ថា តើ​អ្នក​រាល់​គ្នា​យល់​អត្ថ‌ន័យ​ប្រស្នា​នេះ​ឬ​ទេ? ចូរ​ប្រាប់​ពួក​គេ​ថា ស្ដេច​ស្រុក​បាប៊ី‌ឡូន​បាន​ទៅ​ក្រុង​យេរូ‌សាឡឹម ហើយ​ចាប់​ស្ដេច​ស្រុក​យូដា និង​ពួក​នាម៉ឺន នាំ​យក​មក​ស្រុក​បាប៊ី‌ឡូន។


ខ្ញុំ​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះ‌ជា‌អម្ចាស់ អ្នក​ទាំង​នោះ​តែង​តែ​ពោល​ថា ទូលបង្គំ​ជា​អ្នក​និយាយ​ពាក្យ​ប្រស្នា»។


ពេល​ពួក​គេ​សួរ​អ្នក​ថា ហេតុ​អ្វី​បាន​ជា​លោក​ស្រែក​ថ្ងូរ​ដូច្នេះ? ត្រូវ​ឆ្លើយ​ទៅ​ពួក​គេ​វិញ​ថា: ខ្ញុំ​ស្រែក​ថ្ងូរ ព្រោះ​ខ្ញុំ​បាន​ទទួល​ដំណឹង​មួយ មនុស្ស​ទាំង​អស់​នឹង​ភ័យ​ស្លន់‌ស្លោ គេ​បាក់​ទឹក​ចិត្ត ហើយ​ទន់​ដៃ​ទន់​ជើង​ទាំង​អស់​គ្នា ដ្បិត​ហេតុ‌ការណ៍​នោះ​មក​ដល់​ហើយ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។


នៅ​ពេល​ព្រឹក ខ្ញុំ​និយាយ​ជា​មួយ​ប្រជា‌ជន លុះ​ដល់​ពេល​ល្ងាច ប្រពន្ធ​ខ្ញុំ​បាត់​បង់​ជីវិត។ ស្អែក​ឡើង ខ្ញុំ​ធ្វើ​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​ខ្ញុំ។


ខ្ញុំ​ឆ្លើយ​ទៅ​គេ​វិញ​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ:


កាល​ណា​ប្រជា‌ជន​របស់​អ្នក​សួរ​ថា “សូម​ពន្យល់​យើង​ខ្ញុំ​ផង លោក​ធ្វើ​ដូច្នេះ​មាន​ន័យ​ដូច​ម្ដេច?”


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ពោល​ពាក្យ​ទ្រគោះ​បោះ​បោក ប្រឆាំង​នឹង​យើង ហើយ​អ្នក​រាល់​គ្នា​ពោល​ថា: “តើ​យើង​ខ្ញុំ​និយាយ​គ្នា​ប្រឆាំង​នឹង​ព្រះអង្គ ដូច​ម្ដេច​ខ្លះ?”។