កុំចងសម្ពន្ធមិត្តជាមួយប្រជាជននៅស្រុកនោះ ក្រែងលោពេលណាគេធ្វើយញ្ញបូជាដល់ព្រះរបស់គេ គេនឹងអញ្ជើញអ្នកឲ្យចូលរួមបរិភោគ ជាហេតុនាំឲ្យអ្នកក្បត់ចិត្តយើង។
អេសេគាល 23:30 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេប្រព្រឹត្តចំពោះនាងដូច្នេះ មកពីនាងប្រព្រឹត្តអំពើថោកទាប និងអំពើពេស្យាចារ តាមប្រជាជាតិនានា ព្រមទាំងធ្វើឲ្យខ្លួនសៅហ្មង ដោយគោរពព្រះក្លែងក្លាយរបស់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ការទាំងនេះនឹងត្រូវធ្វើដល់អ្នក ដោយព្រោះអ្នកបានផិតតាមអស់ទាំងសាសន៍ដទៃ ហើយបានធ្វើឲ្យខ្លួនស្មោកគ្រោកដោយរូបព្រះរបស់គេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ការទាំងនេះនឹងត្រូវធ្វើដល់ឯង ដោយព្រោះឯងបានផិតតាមអស់ទាំងសាសន៍ដទៃ ហើយបានធ្វើឲ្យខ្លួនស្មោកគ្រោកដោយរូបព្រះរបស់គេ អាល់គីតាប គេប្រព្រឹត្តចំពោះនាងដូច្នេះ មកពីនាងប្រព្រឹត្តអំពើថោកទាប និងអំពើពេស្យាចារ តាមប្រជាជាតិនានា ព្រមទាំងធ្វើឲ្យខ្លួនសៅហ្មង ដោយគោរពព្រះក្លែងក្លាយរបស់ពួកគេ។ |
កុំចងសម្ពន្ធមិត្តជាមួយប្រជាជននៅស្រុកនោះ ក្រែងលោពេលណាគេធ្វើយញ្ញបូជាដល់ព្រះរបស់គេ គេនឹងអញ្ជើញអ្នកឲ្យចូលរួមបរិភោគ ជាហេតុនាំឲ្យអ្នកក្បត់ចិត្តយើង។
នាងប្រគល់ខ្លួនទៅឲ្យវីរបុរសអាស្ស៊ីរីទាំងនោះ។ ពេលនាងខូចខ្លួនជាមួយសហាយទាំងប៉ុន្មានរបស់នាង នាងបានធ្វើឲ្យខ្លួនទៅជាសៅហ្មង ដោយគោរពព្រះក្លែងក្លាយទាំងប៉ុន្មានរបស់ពួកគេ។
ពេលរស់នៅក្នុងចំណោមប្រជាជាតិនានា ប្រជាជនដែលនៅសេសសល់ទាំងនោះនឹងនឹកឃើញយើង។ យើងធ្វើឲ្យពួកគេគ្រាំគ្រាចិត្ត ព្រោះពួកគេបានប្រព្រឹត្តអំពើផិតក្បត់ ងាកចេញឆ្ងាយពីយើង ទៅចាប់ចិត្តលើព្រះក្លែងក្លាយ។ ពួកគេនឹកខ្មាសខ្លួនឯង ព្រោះតែអំពើទុច្ចរិតដែលខ្លួនបានប្រព្រឹត្ត ដោយគោរពបម្រើព្រះគួរស្អប់ខ្ពើម។
យេរូសាឡឹមត្រូវវេទនាជាពុំខាន ព្រោះអ្នកក្រុងនេះជាជនបះបោរ ប្រព្រឹត្តអំពើពុករលួយ ជិះជាន់សង្កត់សង្កិនគ្នា។