ក្នុងឆ្នាំទីប្រាំបួននៃរជ្ជកាលព្រះបាទសេដេគា នៅថ្ងៃទីដប់នៃខែទីដប់ ព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន បានលើកទ័ពទាំងមូលមកវាយក្រុងយេរូសាឡឹម។ ពួកគេបោះទ័ព និងលើកទួលព័ទ្ធជុំវិញក្រុងយេរូសាឡឹម។
អេសេគាល 21:22 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដៃស្ដាំរបស់ស្ដេចចាប់ប៉ះចំលើព្រួញតំណាងក្រុងយេរូសាឡឹម ស្ដេចក៏បញ្ជាឲ្យគេរៀបចំទ័ព ចូលទៅសម្លាប់រង្គាល ទាំងស្រែកហ៊ោ។ គេតម្រៀបគ្រឿងសស្ត្រាវុធ ដើម្បីទម្លុះទ្វារក្រុង គេលើកទួលសម្រាប់វាយលុក ព្រមទាំងសង់លេណដ្ឋានទៀតផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯឆ្នោតដែលកាន់នៅដៃស្តាំ បានសំដៅទៅក្រុងយេរូសាឡិម ដើម្បីរៀបគ្រឿងបុកទម្លាយកំផែង ឲ្យបានចន្លោះចំហចូលទៅដល់ការកាប់សម្លាប់ និងបន្លឺសំឡេងហ៊ោ ហើយតាំងគ្រឿងសម្រាប់ទម្លាយទ្វារកំផែង ព្រមទាំងជីកស្នាមភ្លោះ ហើយសង់បន្ទាយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯឆ្នោតដែលកាន់នៅដៃស្តាំ បានសំដៅទៅក្រុងយេរូសាឡិម ដើម្បីនឹងរៀបគ្រឿងបុកទំលាយកំផែង ឲ្យបានចន្លោះចំហចូលទៅដល់ការកាប់សំឡាប់ នឹងបន្លឺសំឡេងហ៊ោ ហើយតាំងគ្រឿងសំរាប់ទំលាយទ្វារកំផែង ព្រមទាំងការជីកស្នាមភ្លោះ ហើយសង់បន្ទាយ អាល់គីតាប ដៃស្ដាំរបស់ស្ដេចចាប់ប៉ះចំលើព្រួញតំណាងក្រុងយេរូសាឡឹម ស្ដេចក៏បញ្ជាឲ្យគេរៀបចំទ័ព ចូលទៅសម្លាប់រង្គាល ទាំងស្រែកហ៊ោ។ គេតំរៀបគ្រឿងសស្រ្ដាវុធ ដើម្បីទម្លុះទ្វារក្រុង គេលើកទួលសម្រាប់វាយលុក ព្រមទាំងសង់លេណដ្ឋានទៀតផង។ |
ក្នុងឆ្នាំទីប្រាំបួននៃរជ្ជកាលព្រះបាទសេដេគា នៅថ្ងៃទីដប់នៃខែទីដប់ ព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន បានលើកទ័ពទាំងមូលមកវាយក្រុងយេរូសាឡឹម។ ពួកគេបោះទ័ព និងលើកទួលព័ទ្ធជុំវិញក្រុងយេរូសាឡឹម។
កាលណាឮគេផ្លុំស្នែង វាស្រែកឡើង វាស្រង់ក្លិនចម្បាំងពីចម្ងាយ ហើយក៏ស្គាល់សំឡេងរបស់មេទ័ព និងសម្រែកប្រកាសសឹកដែរ។
ជនជាតិខាល់ដេកំពុងតែលើកទួលព័ទ្ធជុំវិញ ដើម្បីវាយយកទីក្រុង។ ក្រុងនេះនឹងត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំង គឺពួកគេវាយលុកធ្វើឲ្យប្រជាជនស្លាប់ដោយមុខដាវ ដោយទុរ្ភិក្ស និងដោយជំងឺអាសន្នរោគ។ ព្រះបន្ទូលដែលព្រះអង្គប្រកាសពិតជាសម្រេចជារូបរាង ដូចព្រះអង្គទតឃើញស្រាប់។
ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «ផ្ទះនានាក្នុងក្រុងនេះ ព្រមទាំងដំណាក់របស់ស្ដេចស្រុកយូដា នឹងត្រូវផ្ដួលរំលំដោយខ្មាំងលើកទួល វាយលុក។
ចូរប្រកាសប្រាប់ប្រជាជាតិទាំងឡាយ ចូរប្រាប់ឲ្យអ្នកក្រុងយេរូសាឡឹមដឹងថា ខ្មាំងសត្រូវពីស្រុកឆ្ងាយកំពុងតែមកដល់ ពួកគេស្រែកហ៊ោ ប្រកាសសង្គ្រាមនឹងក្រុងនានានៅស្រុកយូដា។
ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូល យ៉ាងម៉ឺងម៉ាត់ ក្នុងនាមព្រះអង្គផ្ទាល់ថា៖ «យើងនឹងនាំកងទ័ពដ៏ច្រើនដូចហ្វូងកណ្ដូប មកវាយលុកអ្នក ពួកគេស្រែកយកជ័យជម្នះលើអ្នក»។
ក្នុងឆ្នាំទីប្រាំបួននៃរជ្ជកាលព្រះបាទសេដេគា នៅថ្ងៃទីដប់នៃខែទីដប់ ព្រះចៅនេប៊ូក្នេសាជាស្ដេចស្រុកបាប៊ីឡូន លើកទ័ពទាំងមូលមកវាយក្រុងយេរូសាឡឹម។ ពួកគេបោះទ័ព និងលើកទួលព័ទ្ធជុំវិញក្រុងយេរូសាឡឹម។
សត្រូវនឹងសម្លាប់ប្រជាជន តាមស្រុកភូមិដែលនៅជុំវិញអ្នក ព្រមទាំងលើកទួលសម្រាប់វាយលុក សង់លេណដ្ឋាន និងលើកកំពែងការពារខ្លួន។
សត្រូវនឹងយករនុកដែកមកបុកទម្លុះកំពែងរបស់អ្នក ព្រមទាំងប្រើអាវុធកម្ទេចប៉មរបស់អ្នកទៀតផង។
បន្ទាប់មក ចូរដាក់ខ្មាំងសត្រូវឡោមព័ទ្ធក្រុងនោះ ព្រមទាំងសង់ប៉ម និងលើកទួលឡើងសម្រាប់វាយលុកក្រុងនោះផង។ ចូរដាក់ទីតាំងទ័ព និងដាក់គ្រឿងសស្ត្រាវុធដ៏ធំៗ ត្រៀមជុំវិញទីក្រុង ដើម្បីទម្លុះកំពែង។
ប្រជាជនមួយភាគបីនៅក្រុងនេះនឹងត្រូវស្លាប់ ដោយជំងឺរាតត្បាត និងដោយទុរ្ភិក្ស មួយភាគបីនឹងស្លាប់ដោយមុខដាវ ហើយមួយភាគបីទៀត យើងនឹងកម្ចាត់កម្ចាយឲ្យទៅគ្រប់ទិសទី ដោយយកដាវដេញតាមពីក្រោយផង។
យើងនឹងបណ្ដោយតាមកំហឹងរបស់យើង រហូតចប់ចុងចប់ដើម។ យើងនឹងជះកំហឹងរបស់យើងលើពួកគេ រហូតទាល់តែអស់ចិត្ត។ ពេលនោះ ពួកគេនឹងដឹងថា យើងជាព្រះអម្ចាស់ដែលបាននិយាយជាមួយពួកគេ យើងដាក់ទោសគេតាមកំហឹងរបស់យើង ព្រោះយើងមានចិត្តប្រច័ណ្ឌ។
ហេតុនេះ យើងនឹងបញ្ឆេះភ្លើង ដុតកំពែងក្រុងរ៉ាបាត ព្រមទាំងដុតកម្ទេចប្រាសាទរបស់ក្រុងនោះ នៅថ្ងៃមានចម្បាំង មានសម្រែកសឹកសង្គ្រាម និងមានខ្យល់ព្យុះបក់បោកមកយ៉ាងខ្លាំង។
លោកយ៉ូស្វេបញ្ជាទៅប្រជាជនថា៖ «កុំស្រែកជយឃោស កុំបន្លឺសំឡេង កុំនិយាយស្ដីអ្វីទាំងអស់ រហូតដល់ថ្ងៃខ្ញុំប្រាប់អ្នករាល់គ្នាឲ្យស្រែក នោះសឹមស្រែក»។
ប្រជាជនស្រែកជយឃោស ហើយក្រុមបូជាចារ្យក៏ផ្លុំស្នែងដែរ។ កាលប្រជាជនឮស្នូរសំឡេងស្នែងគេនាំគ្នាស្រែកឡើងយ៉ាងខ្លាំង ពេលនោះ កំពែងក្រុងក៏រលំចុះនៅនឹងកន្លែង។ ប្រជាជនសម្រុកឡើងទៅមុខរៀងៗខ្លួន ហើយដណ្ដើមយកទីក្រុង។
យុវជនដាវីឌក្រោកពីព្រលឹម ទុកហ្វូងចៀមឲ្យគង្វាលម្នាក់មើលថែទាំ រួចយកស្បៀងអាហារទាំងនោះចេញដំណើរទៅ តាមបង្គាប់របស់លោកអ៊ីសាយ។ ពេលដាវីឌទៅដល់កន្លែងបោះទ័ព ពលទាហានកំពុងរៀបទ័ព ដើម្បីប្រយុទ្ធ ព្រមទាំងស្រែកហ៊ោកញ្ជ្រៀវយ៉ាងខ្លាំង។