ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 20:33 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​ជា​ព្រះ​ដែល​មាន​ជីវិត​គង់​នៅ -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់ - យើង​នឹង​គ្រង​រាជ្យ​លើ​អ្នក​រាល់​គ្នា យើង​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា ដោយ​ឫទ្ធិ‌បារមី​ដ៏​ខ្លាំង‌ក្លា​របស់​យើង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អម្ចាស់‌យេហូវ៉ា​ស្បថ​ថា ដូច​ជា​យើង​រស់​នៅ ប្រាកដ​ជា​យើង​នឹង​សោយ‌រាជ្យ​លើ​អ្នក​រាល់​គ្នា​ដោយ​ដៃ​ខ្លាំង​ពូកែ ហើយ​លើក​សម្រេច ព្រម​ទាំង​ចាក់​សេចក្ដី​ក្រោធ​ចេញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​ស្បថ​ថា ដូច​ជា​អញ​រស់​នៅ នោះ​ប្រាកដ​ជា​អញ​នឹង​សោយ‌រាជ្យ​លើ​ឯង​រាល់​គ្នា ដោយ​ដៃ​ខ្លាំង​ពូកែ ហើយ​លើក​សំរេច ព្រម​ទាំង​ចាក់​សេចក្ដី​ក្រោធ​ចេញ

សូមមើលជំពូក

អាល់គីតាប

យើង​ជា​ម្ចាស់​ដែល​មាន​ជីវិត​អស់‌កល្ប -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់ - យើង​នឹង​គ្រង​រាជ្យ​លើ​អ្នក​រាល់​គ្នា យើង​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា ដោយ​អំណាច​ដ៏​ខ្លាំង‌ក្លា​របស់​យើង។

សូមមើលជំពូក



អេ‌សេ‌គាល 20:33
13 ការដាក់ឲ្យឆ្លើយតបគ្នា  

(ដ្បិត​ព្រះ‌នាម​ដ៏​ឧត្ដុង្គ‌ឧត្ដម ឫទ្ធិ‌បារមី និង​តេជា‌នុភាព​របស់​ព្រះអង្គ នឹង​ល្បី​ខ្ចរ‌ខ្ចាយ​ទៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា) ប្រសិន​បើ​ជន​បរទេស​នោះ​មក​អង្វរ​ព្រះអង្គ ក្នុង​ព្រះ‌ដំណាក់​នេះ


ហេតុ​នេះ ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា: យើង​ជា​ព្រះ‌អម្ចាស់ យើង​នឹង​ដោះ​លែង​អ្នក​រាល់​គ្នា​ពី​ការ‌ងារ​ដ៏​លំបាក ដែល​ពួក​អេស៊ីប​បង្ខំ​អ្នក​រាល់​គ្នា​ឲ្យ​ធ្វើ យើង​នឹង​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​ភាព​ជា​ទាសករ​របស់​ជន‌ជាតិ​អេស៊ីប យើង​នឹង​លោះ​អ្នក​រាល់​គ្នា ដោយ​ឫទ្ធិ​អំណាច​របស់​យើង។


ជន‌ជាតិ​អេស៊ីប​ជា​មនុស្ស គឺ​មិន​មែន​ជា​ព្រះ​ទេ សេះ​របស់​ពួក​គេ​ជា​សត្វ គឺ​មិន​មែន​ជា​ទេវតា ឡើយ។ ពេល​ណា​ព្រះ‌អម្ចាស់​លើក​ព្រះ‌ហស្ដ​ឡើង អ្នក​ដែល​មក​ជួយ​សង្គ្រោះ​នឹង​ជំពប់​ដួល ហើយ​អ្នក​ដែល​គេ​ជួយ​ក៏​នឹង​ដួល​ដែរ គឺ​គេ​ត្រូវ​វិនាស​ជា​មួយ​គ្នា។


យើង​នឹង​ប្រើ​ឫទ្ធា‌នុភាព​របស់​យើង​វាយ​ប្រហារ​អ្នក​រាល់​គ្នា ដោយ​ផ្ទាល់​ដៃ តាម​កំហឹង​ដ៏​ខ្លាំង‌ក្លា​បំផុត​របស់​យើង។


ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​មាន​ព្រះ‌បន្ទូល​ថា: ប្រសិន​បើ​អ្នក​រាល់​គ្នា​ទៅ​ស្រុក​អេស៊ីប យើង​នឹង​ជះ​កំហឹង​ដ៏​ខ្លាំង‌ក្លា​របស់​យើង​ទៅ​លើ​អ្នក​រាល់​គ្នា ដូច​យើង​បាន​ជះ​ទៅ​លើ​អ្នក​ក្រុង​យេរូ‌សាឡឹម​ដែរ។ ប្រជា‌ជាតិ​ទាំង‌ឡាយ​យក​ឈ្មោះ​អ្នក​រាល់​គ្នា​ទៅ​ដាក់​បណ្ដាសា​ជេរ ប្រមាថ និង​ចំអក‌ឡក‌ឡឺយ​ឲ្យ​គ្នា អ្នក​រាល់​គ្នា​ពុំ​បាន​ឃើញ​ទឹក​ដី​នេះ​វិញ​ឡើយ។


កំហឹង​របស់​យើង​ក៏​ឆេះ‌ឆួល​ឡើង ដូច​ភ្លើង​ឆេះ​កម្ទេច​ក្រុង​នានា នៅ​ស្រុក​យូដា និង​ផ្លូវ​ទាំង​ប៉ុន្មាន​នៅ​ក្រុង​យេរូ‌សាឡឹម ឲ្យ​នៅ​សល់​តែ​គំនរ​បាក់​បែក និង​ក្លាយ​ទៅ​ជា​ទី​ស្មសាន​ដូច​សព្វ​ថ្ងៃ»។


«យើង​នឹង​បង្អក​មន្ត្រី អ្នក​ប្រាជ្ញ ចៅហ្វាយ​ខេត្ត ទេសា‌ភិបាល និង​ទាហាន​ដ៏​អង់‌អាច​របស់​ពួក​គេ ឲ្យ​ស្រវឹង។ ពួក​គេ​ដេក​លក់​រហូត​លែង​ភ្ញាក់​ទៀត» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌មហា‌ក្សត្រ ដែល​មាន​នាម​ថា​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។


ព្រះអង្គ​យឹត​ធ្នូ​ដូច​គូ​សត្រូវ ព្រះអង្គ​លើក​ព្រះ‌ហស្ដ​ប្រហារ​ដូច​បច្ចា‌មិត្ត ព្រះអង្គ​កម្ទេច​អ្វីៗ​ទាំង​អស់​ដែល​មាន​តម្លៃ សម្រាប់​យើង ព្រះអង្គ​ជះ​ព្រះ‌ពិរោធ​មក​លើ​ក្រុង​ស៊ីយ៉ូន ដូច​ភ្លើង​ឆេះ​រាល‌ដាល។


អ្នក​រាល់​គ្នា​នឹង​រលាយ​នៅ​កណ្ដាល​ក្រុង​យេរូ‌សាឡឹម ដូច​ប្រាក់​រលាយ​នៅ​ក្នុង​ឡ។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់ យើង​បាន​ជះ​កំហឹង​របស់​យើង​លើ​អ្នក​រាល់​គ្នា»។


យើង​នឹង​លើក​ដៃ​ប្រហារ​ពួក​គេ យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​របស់​ពួក​គេ គឺ​គ្រប់​ទី​កន្លែង​ដែល​ពួក​គេ​រស់​នៅ ក្លាយ​ទៅ​ជា​ទី​ស្មសាន​ដ៏​ស្ងាត់​ជ្រងំ គឺ​ចាប់​តាំង​ពី​វាល​រហោ‌ស្ថាន រហូត​ដល់​ក្រុង​ឌីបឡា។ ពេល​នោះ ទើប​ពួក​គេ​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន”»។


យើង​នឹង​ប្រព្រឹត្ត​ចំពោះ​ពួក​គេ តាម​កំហឹង​របស់​យើង។ យើង​នឹង​មិន​អាណិត​មេត្តា​ពួក​គេ ហើយ​ក៏​មិន​ត្រា​ប្រណី​ពួក​គេ​ដែរ។ កាល​ណា​ពួក​គេ​ស្រែក​អង្វរ​យើង យើង​នឹង​មិន​ស្ដាប់​ពួក​គេ​ឡើយ»។


ហេតុ​នេះ​យើង​នឹង​ទាក់‌ទាញ​ចិត្ត​នាង ដោយ​នាំ​នាង​ទៅ​វាល​រហោ‌ស្ថាន យើង​នឹង​និយាយ​លួង‌លោម​ចិត្ត​នាង។