នាងមិនត្រឹមតែយកតម្រាប់តាមពួកគេ និងប្រព្រឹត្តអំពើគួរស្អប់ខ្ពើមដូចពួកគេប៉ុណ្ណោះទេ គឺនាងប្រព្រឹត្តអំពើគ្រប់យ៉ាងអាក្រក់លើសពួកគេទៅទៀត។
អ្នកមិនត្រឹមតែដើរតាមផ្លូវរបស់គេ ឬប្រព្រឹត្តតាមអំពើគួរស្អប់ខ្ពើមរបស់គេទេ គឺអ្នកបានប្រព្រឹត្តខូចអាក្រក់ជាងគេ ក្នុងអស់ទាំងផ្លូវរបស់អ្នកទៅទៀត ដោយស្មានថាអំពើរបស់គេតិចតួចទេ។
ប៉ុន្តែឯងមិនបានដើរតាមផ្លូវគេ ឬប្រព្រឹត្តតាមអំពើគួរស្អប់ខ្ពើមរបស់គេទេ គឺឯងបានប្រព្រឹត្តខូចអាក្រក់ជាងគេ ក្នុងអស់ទាំងផ្លូវរបស់ឯងទៅទៀត ដោយស្មានថាអំពើរបស់គេតិចតួចទេ
ស្ដេចមិនគ្រាន់តែប្រព្រឹត្តអំពើបាប ដូចព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាតប៉ុណ្ណោះទេ គឺទ្រង់បានរៀបអភិសេកជាមួយព្រះនាងយេសិបិល ជាបុត្រីរបស់ព្រះបាទអេតបាល ជាស្ដេចស្រុកស៊ីដូន ហើយបែរទៅគោរពបម្រើ និងក្រាបថ្វាយបង្គំព្រះបាលថែមទៀតផង។
ក្រៅពីអំពើបាបដែលព្រះបាទម៉ាណាសេនាំប្រជាជនយូដាឲ្យប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ស្ដេចក៏បានបង្ហូរឈាមជនស្លូតត្រង់ជាច្រើន រហូតដល់ក្រុងយេរូសាឡឹមមានពាសពេញទៅដោយឈាម។
ប៉ុន្តែ ពួកគេមិនព្រមស្ដាប់ទេ ព្រះបាទម៉ាណាសេនាំពួកគេឲ្យវង្វេងរហូតដល់ប្រព្រឹត្តអំពើអាក្រក់ ជាងប្រជាជាតិនានា ដែលព្រះអម្ចាស់បានបំផ្លាញ នៅចំពោះមុខកូនចៅអ៊ីស្រាអែលទៅទៀត។
យើងគិតថា ពេលណានាងប្រព្រឹត្តអំពើទាំងនោះរួចហើយ នាងមុខជាវិលមករកយើងវិញមិនខាន។ ប៉ុន្តែ អ៊ីស្រាអែលពុំបានវិលត្រឡប់មកវិញទេ យូដាជាប្អូនដែលផិតក្បត់ ក៏បានឃើញដែរ។
យើងបានលែងលះអ៊ីស្រាអែលដែលមានចិត្តសាវា ព្រោះតែអំពើប្រាសចាកសីលធម៌របស់នាង។ យើងក៏បានចេញលិខិតលែងលះឲ្យដែរ។ ប៉ុន្តែ យើងឃើញថា យូដាជាប្អូនដែលផិតក្បត់ មិនញញើតកោតខ្លាចឡើយ នាងក៏ទៅប្រព្រឹត្តអំពើប្រាសចាកសីលធម៌ដែរ។
យើងប្រកាសក្នុងនាមយើង ជាព្រះដែលមានជីវិតគង់នៅថា សូដុមជាប្អូនស្រីរបស់នាង ព្រមទាំងស្រុកភូមិជុំវិញ ពុំបានប្រព្រឹត្តដូចនាង និងស្រុកភូមិរបស់នាងទេ -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
រីឯអំពើបាបដែលសាម៉ារីប្រព្រឹត្ត ពុំបានពាក់កណ្ដាលនៃអំពើបាបរបស់នាងទេ។ អំពើអាក្រក់ដែលនាងប្រព្រឹត្ត មានចំនួនច្រើនលើសអំពើអាក្រក់របស់សាម៉ារីទៅទៀត។ បើប្រៀបផ្ទឹមនឹងអំពើអាក្រក់ទាំងប៉ុន្មានដែលនាងប្រព្រឹត្ត បង និងប្អូនស្រីរបស់នាង ហាក់ដូចជាគ្មានធ្វើអ្វីខុសសោះ។
ដោយនាងបានបណ្ដាលឲ្យបង និងប្អូនស្រីរបស់ខ្លួនហាក់ដូចជាគ្មានទោសដូច្នេះ នាងត្រូវបាក់មុខហើយ ដ្បិតនាងប្រព្រឹត្តអំពើអាក្រក់លើសនាងទាំងពីរទៅទៀត គឺនាងទាំងពីរហាក់ដូចជាគ្មានធ្វើអ្វីខុសសោះ។ ដូច្នេះ ចូរអាម៉ាស់ហើយទ្រាំទ្រនឹងការបាក់មុខនេះទៅ ដ្បិតនាងបណ្ដាលឲ្យបង និងប្អូនស្រីរបស់នាង ហាក់ដូចជាគ្មានកំហុសសោះ។
ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ តើអ្នកឃើញឬទេ? អំពើគួរស្អប់ខ្ពើមដែលពូជពង្សយូដាប្រព្រឹត្តនៅទីនេះមិនទាន់គ្រប់គ្រាន់ទេ បានជាពួកគេប្រព្រឹត្តអំពើឃោរឃៅពាសពេញស្រុកថែមទៀត ពួកគេចេះតែធ្វើឲ្យយើងខឹង។ ពួកគេយកមែកឈើដាក់ជិតច្រមុះរបស់ខ្លួន ។
មានលេចឮនៅគ្រប់ទីកន្លែងថា ក្នុងចំណោមបងប្អូន មានកើតរឿងកាមគុណថោកទាបដ៏អាក្រក់ហួសហេតុ សូម្បីតែនៅក្នុងចំណោមសាសន៍ដទៃក៏មិនដែលមានរឿងដូច្នេះផង គឺមានម្នាក់បានរួមរ័កជាមួយប្រពន្ធចុងឪពុករបស់ខ្លួន។