ព្រះបាទយ៉ូសៀសកម្ទេចកន្លែងសម្រាប់ប្រព្រឹត្តអំពើពេស្យាចារ ដែលស្ថិតក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងជាកន្លែងដែលពួកស្ត្រីត្បាញក្រណាត់ ធ្វើសម្លៀកបំពាក់ថ្វាយព្រះអាសេរ៉ាដែរ។
អេសេគាល 16:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងយកសម្លៀកបំពាក់របស់នាង ជាសម្លៀកបំពាក់ធ្វើពីក្រណាត់ចម្រុះពណ៌ ទៅតាក់តែងទីសក្ការៈនៅតាមទួលខ្ពស់ៗ ហើយប្រព្រឹត្តអំពើពេស្យាចារនៅទីនោះ - ពីមុនក្ដី នៅពេលខាងមុខក្ដី មិនដែលមានរឿងដូច្នេះកើតឡើងទេ -។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកបានយកសម្លៀកបំពាក់របស់អ្នកទៅធ្វើជាទីសក្ការៈ តាក់តែងដោយពណ៌ផ្សេងៗ រួចបានភប់ប្រសព្វនឹងគេនៅលើទីនោះ ជាការដែលមិនធ្លាប់មានពីមុនឡើយ ហើយទៅមុខក៏ឥតមានដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯងបានយកសំលៀកបំពាក់របស់ឯងទៅ ធ្វើជាទីខ្ពស់តាក់តែងដោយពណ៌ផ្សេងៗ រួចបានភប់ប្រសព្វនឹងគេនៅលើទីនោះ ជាការដែលមិនធ្លាប់មានពីមុនឡើយ ហើយទៅមុខក៏នឹងឥតមានដែរ អាល់គីតាប នាងយកសម្លៀកបំពាក់របស់នាង ជាសម្លៀកបំពាក់ធ្វើពីក្រណាត់ចំរុះពណ៌ ទៅតាក់តែងកន្លែងនៅតាមទួលខ្ពស់ៗ ហើយប្រព្រឹត្តអំពើពេស្យាចារនៅទីនោះ - ពីមុនក្ដី នៅពេលខាងមុខក្ដី មិនដែលមានរឿងដូច្នេះកើតឡើងទេ -។ |
ព្រះបាទយ៉ូសៀសកម្ទេចកន្លែងសម្រាប់ប្រព្រឹត្តអំពើពេស្យាចារ ដែលស្ថិតក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងជាកន្លែងដែលពួកស្ត្រីត្បាញក្រណាត់ ធ្វើសម្លៀកបំពាក់ថ្វាយព្រះអាសេរ៉ាដែរ។
ព្រះបាទអហាសប្រមូលវត្ថុផ្សេងៗនៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ មកកម្ទេចចោល។ ស្ដេចបានបិទទ្វារព្រះដំណាក់របស់ព្រះអម្ចាស់ រួចសង់អាសនៈ នៅគ្រប់ច្រកល្ហកក្នុងក្រុងយេរូសាឡឹម។
អ្នកធ្វើពិធីរួមបវេណីសក្ការៈនៅលើភ្នំខ្ពស់ៗ អ្នកក៏ឡើងទៅធ្វើយញ្ញបូជាលើភ្នំនោះដែរ។
ចូរទៅកោះគីទីមដែលនៅដាច់ស្រយាល ហើយសង្កេតមើលចុះ ចូរចាត់មនុស្សឲ្យទៅស្រុកកេដារ ហើយស៊ើបសួរឲ្យបានហ្មត់ចត់ថា តើនៅតំបន់ទាំងនោះគេប្រព្រឹត្តដូច អ្នករាល់គ្នាឬទេ?
ប៉ុន្តែ នាងអួតអាងលើរូបសម្បត្តិ និងកេរ្តិ៍ឈ្មោះ ហើយក្លាយទៅជាស្រីពេស្យា ដោយប្រគល់ខ្លួនឲ្យអស់អ្នកដែលដើរកាត់មុខនាង។
នាងយកគ្រឿងអលង្ការមាសប្រាក់ដែលយើងឲ្យ ទៅសូនធ្វើជារូបបដិមាប្រុសៗ រួចប្រព្រឹត្តអំពើពេស្យាចារជាមួយរូបទាំងនោះ។
គ្រឿងអលង្ការធ្វើឲ្យពួកគេមានចិត្តអំនួត ពួកគេយកគ្រឿងអលង្ការទាំងនោះទៅសូន ធ្វើជារូបព្រះដ៏ចង្រៃ គួរស្អប់ខ្ពើម។ ហេតុនេះហើយបានជាយើងធ្វើឲ្យ គ្រឿងអលង្ការរបស់ពួកគេអស់តម្លៃ។
ឥឡូវនេះ យើងបើកកេរខ្មាសនាង នៅចំពោះមុខគូស្នេហ៍របស់នាង គ្មាននរណាអាចរំដោះនាងពីដៃយើងបានទេ។
នាងពុំបានយល់ថា គឺយើងឯណេះទេ ដែលផ្ដល់ស្រូវ ស្រាថ្មី និងប្រេងឲ្យនាង យើងក៏ផ្ដល់មាសប្រាក់ជាច្រើនដល់នាងដែរ តែនាង បែរជាយករបស់ទាំងនោះសែន ព្រះបាលទៅវិញ។