នៅលើបន្ទះលង្ហិនទាំងនោះមានឆ្លាក់រូបសិង្ហ គោ ចេរូប៊ីន។ នៅផ្នែកខាងលើ និងផ្នែកខាងក្រោមនៃគ្រោង ក៏មានឆ្លាក់រូបសិង្ហ គោ និងមានឆ្លាក់ក្បាច់រំយោលលំអដែរ។
អេសេគាល 10:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចេរូប៊ីននីមួយៗមានមុខបួន។ មុខទីមួយដូចមុខចេរូប៊ីន មុខទីពីរដូចមុខមនុស្ស មុខទីបីដូចមុខសិង្ហ មុខទីបួនដូចមុខឥន្ទ្រី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រប់គ្នាមានមុខបួន មុខទីមួយជាមុខដូចជាចេរូប៊ីន មុខទីពីរជាមុខមនុស្ស មុខទីបីជាមុខសិង្ហ ហើយមុខទីបួនជាមុខឥន្ទ្រី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រប់គ្នាមានមុខ៤ មុខទី១ជាមុខដូចជាចេរូប៊ីន មុខទី២ជាមុខមនុស្ស មុខទី៣ជាមុខសិង្ហ ហើយមុខទី៤ជាមុខឥន្ទ្រី អាល់គីតាប ម៉ាឡាអ៊ីកាត់មានស្លាបនីមួយៗមានមុខបួន។ មុខទីមួយដូចមុខម៉ាឡាអ៊ីកាត់មានស្លាប មុខទីពីរដូចមុខមនុស្ស មុខទីបីដូចមុខសិង្ហ មុខទីបួនដូចមុខឥន្ទ្រី។ |
នៅលើបន្ទះលង្ហិនទាំងនោះមានឆ្លាក់រូបសិង្ហ គោ ចេរូប៊ីន។ នៅផ្នែកខាងលើ និងផ្នែកខាងក្រោមនៃគ្រោង ក៏មានឆ្លាក់រូបសិង្ហ គោ និងមានឆ្លាក់ក្បាច់រំយោលលំអដែរ។
គាត់ឆ្លាក់ក្បាច់ចេរូប៊ីន សិង្ហ និងដើមចាកនៅលើផ្ទៃរាបស្មើ លើជើងកំណល់ព្រមទាំងឆ្លាក់ក្បាច់រំយោលព័ទ្ធជុំវិញផង។
ចេរូប៊ីននីមួយៗមានមុខបួន មានស្លាបបួន ហើយនៅពីក្រោមស្លាប មានទ្រង់ទ្រាយដូចដៃមនុស្ស។
ចេរូប៊ីននីមួយៗមានមុខពីរ មុខមនុស្សបែរទៅរកដើមចាកម្ខាង មុខសិង្ហបែរទៅរកដើមចាកម្ខាងទៀត ជាបន្តបន្ទាប់គ្នាព័ទ្ធជុំវិញព្រះដំណាក់។
សត្វមានជីវិតទីមួយមានរូបរាងស្រដៀងនឹងសិង្ហ សត្វមានជីវិតទីពីរស្រដៀងនឹងកូនគោ សត្វមានជីវិតទីបីមានមុខដូចមនុស្ស សត្វមានជីវិតទីបួនស្រដៀងនឹងឥន្ទ្រីដែលកំពុងតែហើរ។