អេសេគាល 10:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំឮគេហៅកង់ទាំងនោះថា “ខ្យល់កួច”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កង់ទាំងនោះ ខ្ញុំឮគេហៅថា «កង់វិល»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯកង់ទាំងនោះ ខ្ញុំឮគេហៅថា«កង់វិល» អាល់គីតាប ខ្ញុំឮគេហៅកង់ទាំងនោះថា “ខ្យល់កួច”។ |
រូបកាយរបស់ចេរូប៊ីនទាំងមូល គឺខ្នង ដៃ ស្លាប មានផ្កាភ្លើងពាសពេញ ហើយតាមរង្វង់កង់របស់ចេរូប៊ីនទាំងបួនក៏មានផ្កាភ្លើងពាសពេញដែរ។
ចេរូប៊ីននីមួយៗមានមុខបួន។ មុខទីមួយដូចមុខចេរូប៊ីន មុខទីពីរដូចមុខមនុស្ស មុខទីបីដូចមុខសិង្ហ មុខទីបួនដូចមុខឥន្ទ្រី។
ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់បុរសដែលពាក់អាវទេសឯកសុទ្ធនោះថា៖ «ចូរចូលទៅខាងក្នុងកង់ ដែលស្ថិតនៅពីក្រោមពួកចេរូប៊ីន ហើយយករងើកភ្លើង ដែលកំពុងតែឆេះនៅចន្លោះពួកចេរូប៊ីនពេញមួយក្បង់ដៃ រួចជះទៅលើទីក្រុងទៅ!»។ ខ្ញុំក៏ឃើញបុរសនោះចូលទៅ។