ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 10:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រូប​កាយ​របស់​ចេរូប៊ីន​ទាំង​មូល គឺ​ខ្នង ដៃ ស្លាប មាន​ផ្កា​ភ្លើង​ពាស‌ពេញ ហើយ​តាម​រង្វង់​កង់​របស់​ចេរូប៊ីន​ទាំង​បួន​ក៏​មាន​ផ្កា​ភ្លើង​ពាស‌ពេញ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​តួ​ទាំង​មូល និង​ខ្នង ដៃ ស្លាប ព្រម​ទាំង​កង់​ផង ក៏​មាន​ពេញ​ដោយ​ភ្នែក​នៅ​ជុំ‌វិញ គឺ​ទាំង​កង់​បួន​នោះ​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​តួ​ទាំង​មូល នឹង​ខ្នង ដៃ ស្លាប ព្រម​ទាំង​កង់​ផង ក៏​មាន​ពេញ​ដោយ​ភ្នែក​នៅ​ជុំវិញ គឺ​ទាំង​កង់​៤​នោះ​ផង

សូមមើលជំពូក

អាល់គីតាប

រូប​កាយ​របស់​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​ទាំង​មូល គឺ​ខ្នង ដៃ ស្លាប មាន​ភ្នែក​ពាស‌ពេញ ហើយ​តាម​រង្វង់​កង់​របស់​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​ទាំង​បួន​ក៏​មាន​ភ្នែក​ពាស‌ពេញ​ដែរ។

សូមមើលជំពូក



អេ‌សេ‌គាល 10:12
4 ការដាក់ឲ្យឆ្លើយតបគ្នា  

កង់​នោះ​មាន​កម្ពស់​ខ្ពស់​អស្ចារ្យ ហើយ​នៅ​តាម​រង្វង់​កង់​ទាំង​បួន​មាន​ផ្កា​ភ្លើង ​នៅ​ពាស‌ពេញ។


ខ្ញុំ​ឮ​គេ​ហៅ​កង់​ទាំង​នោះ​ថា “ខ្យល់​កួច”។


នៅ​មុខ​បល្ល័ង្ក មាន​ដូច​ជា​សមុទ្រ ភ្លឺ​ថ្លា​ដូច​កែវ‌ចរណៃ។ នៅ​ចំ​កណ្ដាល និង​នៅ​ជុំ‌វិញ​បល្ល័ង្ក មាន​សត្វ​មាន​ជីវិត​បួន​រូប​ដែល​មាន​ភ្នែក​ពេញ​ខ្លួន ទាំង​មុខ ទាំង​ក្រោយ។


សត្វ​មាន​ជីវិត​ទាំង​បួន​នោះ​មាន​ស្លាប​ប្រាំ​មួយ ហើយ​មាន​ភ្នែក​ពេញ​ខ្លួន ទាំង​ខាង​ក្រៅ ទាំង​ខាង​ក្នុង​រៀងៗ​ខ្លួន។ គេ​ចេះ​តែ​នាំ​គ្នា​ស្រែក​ឥត​ឈប់​ឈរ ទាំង​ថ្ងៃ​ទាំង​យប់​ថា: «ព្រះ​ដ៏វិសុទ្ធ* ព្រះ​ដ៏វិសុទ្ធ ព្រះ​ដ៏វិសុទ្ធ ព្រះ‌ជា‌អម្ចាស់ ទ្រង់​មាន​ព្រះ‌ចេស្ដា​លើ​អ្វីៗ​ទាំង​អស់ ព្រះអង្គ​មាន​ព្រះ‌ជន្ម​គង់​នៅ​តាំង​ពី​ដើម​រៀង​មក ទ្រង់​គង់​នៅ​សព្វ​ថ្ងៃ ហើយ​កំពុង​តែ​យាង​មក!»។