ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 37:28 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចំណែក​ឯ​យើង​វិញ អ្នក​ធ្វើ​អ្វី​ក៏​ដោយ យើង​ដឹង​ទាំង​អស់។ ពេល​ណា​អ្នក​អង្គុយ ពេល​ណា​អ្នក​ចេញ ចូល ឬ​ច្រឡោត​ខឹង​នឹង​យើង ក៏​យើង​ដឹង​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

យើង​ដឹង​ពេលដែល​អ្នក​អង្គុយ ពេលដែល​អ្នក​ចេញទៅ និង​ពេលដែល​អ្នក​ចូលមក ព្រមទាំង​កំហឹង​របស់អ្នក​ទាស់នឹង​យើង​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យើង​ដឹង​កន្លែង​ដែលអ្នក​ក្រោក​ឈរ និង​កន្លែង​ដែល​អ្នក​អង្គុយ​ចុះ វេលា​ដែល​អ្នក​ចេញ​ចូល ក៏​ស្គាល់​សេចក្ដី​ដែល​អ្នក​ខឹង​ក្តៅ​នឹង​យើង​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អញ​ដឹង​កន្លែង​ដែល​ឯង​អង្គុយ នឹង​វេលា​ណា ដែល​ឯង​ចេញ​ចូល ក៏​ស្គាល់​សេចក្ដី​ដែល​ឯង​ខឹង​ក្តៅ​នឹង​អញ​ដែរ

សូមមើលជំពូក

អាល់គីតាប

ចំណែក​ឯ​យើង​វិញ អ្នក​ធ្វើ​អ្វី​ក៏​ដោយ យើង​ដឹង​ទាំង​អស់។ ពេល​ណា​អ្នក​អង្គុយ ពេល​ណា​អ្នក​ចេញ ចូល ឬ​ច្រឡោត​ខឹង​នឹង​យើង ក៏​យើង​ដឹង​ដែរ។

សូមមើលជំពូក



អេសាយ 37:28
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌ករុណា​ស្គាល់​អប៊ី‌នើរ ដែល​ជា​កូន​របស់​លោក​នើរ​ស្រាប់​ហើយ! គឺ​គេ​មក​នេះ ដើម្បី​បោក​បញ្ឆោត​ព្រះ‌ករុណា ដើម្បី​ស៊ើប‌ការណ៍​អំពី​ក្បួន​យុទ្ធ‌សាស្ត្រ​របស់​ព្រះ‌ករុណា និង​ដឹង​អំពី​គ្រប់​កិច្ចការ​ដែល​ព្រះ‌ករុណា​កំពុង​ធ្វើ»។


ព្រះ‌អម្ចាស់​ទត​ឃើញ​សព្វ​អន្លើ ព្រះអង្គ​សង្កេត​មើល​ទាំង​មនុស្ស​ល្អ ទាំង​មនុស្ស​អាក្រក់។


អ្វីៗ​ដែល​មនុស្ស​លោក​ប្រព្រឹត្ត ព្រះ‌អម្ចាស់​ជ្រាប​ទាំង​អស់ ព្រះអង្គ​ទត​ឃើញ​កិរិយា​មារយាទ​របស់​គេ។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ស្គាល់​ឫក​របស់​ម៉ូអាប់ ហើយ​អ្វីៗ​ដែល​គេ​និយាយ​អួត‌អាង គ្មាន​បាន​ការ​ទេ អ្វីៗ​ដែល​គេ​ធ្វើ ក៏​គ្មាន​បាន​ការ​ដែរ»។


“យើង​ស្គាល់​កន្លែង​អ្នក​រស់​នៅ​ហើយ គឺ​អ្នក​ស្ថិត​នៅ​ត្រង់​កន្លែង​ដែល​មាន​បល្ល័ង្ក​របស់​មារ*​សាតាំង។ អ្នក​នៅ​តែ​មាន​ចិត្ត​ស្មោះ‌ស្ម័គ្រ​នឹង​យើង​ជានិច្ច​ សូម្បី​តែ​នៅ​គ្រា​ដែល​គេ​សម្លាប់​អាន់ទី‌ប៉ាស ជា​បន្ទាល់​ដ៏​ស្មោះ​ត្រង់​របស់​យើង ក៏​អ្នក​ពុំ​បាន​លះ‌បង់​ចោល​ជំនឿ​របស់​អ្នក​ចំពោះ​យើង​ដែរ។ គេ​បាន​សម្លាប់​គាត់​ក្នុង​ក្រុង​របស់​អ្នក​រាល់​គ្នា គឺ​នៅ​កន្លែង​ដែល​មារ​សាតាំង​នៅ។


ព្រះ‌បាទ​អគីស​ក៏​ហៅ​លោក​ដាវីឌ​មក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «យើង​សូម​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់ ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​ថា លោក​ពិត​ជា​មនុស្ស​ត្រឹម​ត្រូវ​មែន។ យើង​ពេញ​ចិត្ត​នឹង​ឲ្យ​លោក​ចេញ​ទៅ​ច្បាំង​ជា​មួយ​យើង ព្រោះ​តាំង​ពី​ពេល​លោក​ស្នាក់​នៅ​នឹង​យើង​រហូត​ដល់​ពេល​នេះ យើង​ពុំ​ដែល​ឃើញ​លោក​ប្រព្រឹត្ត​អ្វី​ខុស​ឆ្គង​ឡើយ។ ប៉ុន្តែ ពួក​ស្ដេច​ត្រាញ់​ឯ​ទៀតៗ​នៃ​ជន‌ជាតិ​ភីលីស្ទីន ពុំ​ពេញ​ចិត្ត​នឹង​លោក​ទេ។