ផ្កាយទាំងប៉ុន្មាន និងហ្វូងតារានៅលើមេឃ នឹងលែងបញ្ចេញពន្លឺ ព្រះអាទិត្យនឹងបាត់រស្មីតាំងពីពេលរះឡើង ហើយព្រះច័ន្ទក៏លែងចាំងពន្លឺទៀតដែរ។
អេម៉ុស 5:20 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ថ្ងៃរបស់ព្រះអម្ចាស់ជាថ្ងៃងងឹត មិនមែនជាថ្ងៃមានពន្លឺទេ ជាថ្ងៃអន្ធការ គ្មានពន្លឺរស្មីអ្វីសោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើថ្ងៃរបស់ព្រះយេហូវ៉ា មិនមែនជាថ្ងៃងងឹត ហើយឥតពន្លឺ ជាថ្ងៃអន្ធការ គ្មានរស្មីទេឬ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯថ្ងៃនៃព្រះយេហូវ៉ា តើមិនមែនជាថ្ងៃងងឹត ឥតមានពន្លឺជាពិត គឺជាថ្ងៃងងឹតសូន្យសុង ឥតមានពន្លឺបន្តិចសោះទេឬអី។ អាល់គីតាប ថ្ងៃរបស់អុលឡោះតាអាឡាជាថ្ងៃងងឹត មិនមែនជាថ្ងៃមានពន្លឺទេ ជាថ្ងៃអន្ធការ គ្មានពន្លឺរស្មីអ្វីសោះ។ |
ផ្កាយទាំងប៉ុន្មាន និងហ្វូងតារានៅលើមេឃ នឹងលែងបញ្ចេញពន្លឺ ព្រះអាទិត្យនឹងបាត់រស្មីតាំងពីពេលរះឡើង ហើយព្រះច័ន្ទក៏លែងចាំងពន្លឺទៀតដែរ។
បន្ទាប់មក ពេលឈ្ងោកចុះមកដី ឃើញមានសុទ្ធតែទុក្ខលំបាក និងភាពងងឹត ហើយត្រូវខ្មាំងកៀរទៅរកភាពអន្ធការ។
យើងនឹងតាមរកហ្វូងចៀមរបស់យើង ដូចគង្វាលតាមរកហ្វូងចៀមរបស់ខ្លួនដែលបែកខ្ញែកដែរ។ យើងនឹងប្រមូលចៀមរបស់យើងពីគ្រប់កន្លែងដែលវាខ្ចាត់ខ្ចាយទៅ នៅថ្ងៃមេឃងងឹត និងចុះអ័ព្ទ។
ថ្ងៃនោះជាថ្ងៃងងឹតអន្ធការ ជាថ្ងៃដែលមានពពក និងចុះអ័ព្ទ។ ហ្វូងកណ្ដូបដ៏ច្រើនលើសលុប ប្រៀបបាននឹងកងទ័ពខ្លាំងពូកែ កំពុងតែចូលមក ដូចពន្លឺនៅពេលថ្ងៃរះ ចាំងមកលើភ្នំ។ តាំងពីដើមមកមិនដែលមានដូច្នេះទេ ហើយនៅពេលខាងមុខ រហូតតរៀងទៅ ក៏មិនមានទៀតដែរ។
ថ្ងៃដែលព្រះអម្ចាស់វិនិច្ឆ័យទោស ប្រជាជាតិទាំងអស់ ជិតមកដល់ហើយ ព្រះអង្គនឹងប្រព្រឹត្តចំពោះអ្នក ដូចអ្នកបានប្រព្រឹត្តចំពោះអ្នកដទៃដែរ។ អ្នកនឹងទទួលទោសតាមអំពើអាក្រក់របស់ខ្លួន!
នៅពេលមានទឹកជំនន់។ ប៉ុន្តែ ព្រះអង្គកម្ទេចទីតាំងរបស់ខ្មាំងសត្រូវ ព្រះអង្គទម្លាក់ពួកគេក្នុងទីងងឹត ។
ថ្ងៃនោះជាថ្ងៃព្រះអង្គខ្ញាល់យ៉ាងខ្លាំង ជាថ្ងៃវេទនា និងថ្ងៃតប់ប្រមល់ ជាថ្ងៃមហន្តរាយ និងហិនវិនាស ជាថ្ងៃដ៏ងងឹត ជាថ្ងៃអន្ធការ ជាថ្ងៃដែលមានពពក ងងឹតអាប់អួ
ព្រះរាជាបង្គាប់ទៅពួករាជបម្រើថា “ចូរចងដៃចងជើងអ្នកនេះ សែងយកទៅចោលនៅទីងងឹតខាងក្រៅ ជាកន្លែងយំសោកខឹងសង្កៀតធ្មេញនោះទៅ!”»។
«លុះគ្រាមានទុក្ខវេទនានេះកន្លងផុតទៅ ភ្លាមនោះ ព្រះអាទិត្យនឹងបាត់រស្មី ព្រះច័ន្ទលែងមានពន្លឺទៀតហើយ។ រីឯផ្កាយទាំងឡាយនឹងធ្លាក់ចុះពីលើមេឃ អំណាចនានានៅលើមេឃនឹងត្រូវកក្រើករំពើក។
ពួកគេប្រៀបបីដូចជារលកសមុទ្រដ៏កំណាច បក់បោកបែកពពុះ គួរឲ្យអៀនខ្លួន។ ពួកគេប្រៀបបានទៅនឹងផ្កាយវង្វេងទិស ដែលព្រះជាម្ចាស់បម្រុងទុកឲ្យស្ថិតនៅក្នុងទីងងឹតសូន្យសុង អស់កល្បជានិច្ច!។
ទេវតាទីប្រាំយកពែងរបស់ខ្លួនចាក់ទៅលើបល្ល័ង្ករបស់សត្វតិរច្ឆាន ស្រាប់តែអាណាចក្ររបស់វាប្រែទៅជាងងឹតសូន្យ មនុស្សម្នានាំគ្នាខាំអណ្ដាតរបស់ខ្លួន ព្រោះវេទនាខ្លាំងពេក។