អ្នកជីករណ្ដៅរមែងធ្លាក់ទៅក្នុងរណ្ដៅនោះ រីឯអ្នកដែលទម្លុះជញ្ជាំង រមែងត្រូវពស់ចឹក។
អេម៉ុស 5:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ថ្ងៃនោះប្រៀបបាននឹងមនុស្សម្នាក់ដែលរត់ គេចផុតពីសិង្ហ ហើយទៅជួបខ្លាឃ្មុំ ពេលរត់ទៅដល់ផ្ទះវិញ គាត់ច្រត់ដៃលើជញ្ជាំង ហើយត្រូវពស់ចឹក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រៀបដូចជាមនុស្សម្នាក់ដែលរត់រួចពីសិង្ហ ហើយទៅជួបនឹងខ្លាឃ្មុំ ឬចូលទៅក្នុងផ្ទះ ហើយច្រត់ដៃនឹងជញ្ជាំង រួចត្រូវពស់ចឹក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហាក់ដូចជាមនុស្សដែលរត់រួចពីសិង្ហ ហើយលោតែប្រទះនឹងខ្លាឃ្មុំ ឬដូចជាអ្នកណាដែលចូលទៅក្នុងផ្ទះ ច្រត់ដៃនៅជញ្ជាំង រួចមានពស់ចឹក អាល់គីតាប ថ្ងៃនោះប្រៀបបាននឹងមនុស្សម្នាក់ដែលរត់ គេចផុតពីសិង្ហ ហើយទៅជួបខ្លាឃ្មុំ ពេលរត់ទៅដល់ផ្ទះវិញ គាត់ច្រត់ដៃលើជញ្ជាំង ហើយត្រូវពស់ចឹក។ |
អ្នកជីករណ្ដៅរមែងធ្លាក់ទៅក្នុងរណ្ដៅនោះ រីឯអ្នកដែលទម្លុះជញ្ជាំង រមែងត្រូវពស់ចឹក។
ពួកគេឃាត់ជនក្រីក្រមិនឲ្យរកយុត្តិធម៌ ហើយបំបិទសិទ្ធិរបស់ជនទុគ៌តក្នុងចំណោម ប្រជារាស្ត្ររបស់យើង! ពួកគេរឹបអូសយកទ្រព្យសម្បត្តិពីស្ត្រីមេម៉ាយ ហើយប្លន់យកអ្វីៗទាំងអស់ពីក្មេងកំព្រា។
ពេលព្រះអម្ចាស់ដាក់ទោស គឺពេលព្រះអង្គធ្វើឲ្យមានខ្យល់ ព្យុះសង្ឃរាពីស្រុកឆ្ងាយបក់បោកមក តើអ្នករាល់គ្នានឹងធ្វើដូចម្ដេច? តើអ្នករាល់គ្នានឹងរត់ទៅរកជំនួយពីនរណា? តើអ្នករាល់គ្នានឹងយកទ្រព្យសម្បត្តិ របស់អ្នករាល់គ្នាទៅទុកនៅឯណា?
កាលអ្នកកោះនោះឃើញពស់ចឹកដៃលោកជាប់ដូច្នេះ ក៏និយាយគ្នាថា៖ «អ្នកនេះពិតជាបានសម្លាប់គេហើយ ទោះបីគាត់ទើបនឹងរួចខ្លួនពីសមុទ្រនោះក៏ដោយ ក៏ព្រះយុត្តិធម៌ មិនទុកឲ្យគាត់នៅរស់រានមានជីវិតដែរ»។
ពួកគេនឹងធ្លាក់ខ្លួនខ្សោយ ដោយសារទុរ្ភិក្ស ឈឺរ៉ាំរ៉ៃ ដោយជំងឺគ្រុនក្ដៅ និងជំងឺឆ្លង។ យើងនឹងប្រហារពួកគេដោយចង្កូម របស់សត្វសាហាវ និងពស់អាសិរពិស។
លោកយ៉ូស្វេមានប្រសាសន៍ថា៖ «ចូរប្រមៀលផ្ទាំងថ្មដ៏ធំបិទមាត់រូង ហើយដាក់ទាហានឲ្យចាំយាមនៅទីនោះផង។