យើងនឹងធ្វើជាឪពុករបស់គេ ហើយគេក៏ជាកូនរបស់យើងដែរ។ ប្រសិនបើគេប្រព្រឹត្តអ្វីខុស យើងនឹងវាយប្រដៅគេ ដូចមនុស្សលោកវាយប្រដៅកូនរបស់ខ្លួន។
ហេព្រើរ 12:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតព្រះអម្ចាស់ប្រដៅ អ្នកដែលព្រះអង្គស្រឡាញ់ ហើយវាយអ្នកដែលព្រះអង្គទទួលជាកូន»។ ព្រះគម្ពីរខ្មែរសាកល ដ្បិតព្រះអម្ចាស់ប្រៀនប្រដៅអ្នកដែលព្រះអង្គស្រឡាញ់ ព្រះអង្គវាយប្រដៅអស់ទាំងកូនដែលព្រះអង្គទទួលយក”។ Khmer Christian Bible ដ្បិតព្រះអម្ចាស់វាយប្រដៅអស់អ្នកដែលព្រះអង្គស្រឡាញ់ ហើយវាយកូនទាំងអស់ដែលព្រះអង្គទទួល»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះអម្ចាស់ប្រៀនប្រដៅអ្នកណាដែលព្រះអង្គស្រឡាញ់ ហើយក៏វាយផ្ចាលអស់ទាំងកូនដែលព្រះអង្គទទួល» ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតព្រះអម្ចាស់ទ្រង់ផ្ចាញ់ផ្ចាលចំពោះអស់អ្នកណាដែលទ្រង់ស្រឡាញ់ ហើយទ្រង់វាយប្រដៅដល់អស់ទាំងកូនដែលទ្រង់ទទួល» អាល់គីតាប ដ្បិតអុលឡោះជាអម្ចាស់ប្រដៅ អ្នកដែលទ្រង់ស្រឡាញ់ ហើយវាយអ្នកដែលទ្រង់ទទួលជាកូន»។ |
យើងនឹងធ្វើជាឪពុករបស់គេ ហើយគេក៏ជាកូនរបស់យើងដែរ។ ប្រសិនបើគេប្រព្រឹត្តអ្វីខុស យើងនឹងវាយប្រដៅគេ ដូចមនុស្សលោកវាយប្រដៅកូនរបស់ខ្លួន។
ទូលបង្គំរងទុក្ខវេទនាដូច្នេះ ក៏ប្រពៃម្យ៉ាងដែរ ព្រោះទូលបង្គំអាចរៀនច្បាប់របស់ព្រះអង្គ។
ឱព្រះអម្ចាស់អើយ ទូលបង្គំដឹងថាការអ្វី ដែលព្រះអង្គសម្រេច សុទ្ធតែត្រឹមត្រូវទាំងអស់ ហើយព្រះអង្គដាក់ទោសទូលបង្គំក៏ត្រឹមត្រូវដែរ។
ឱព្រះអម្ចាស់អើយ អ្នកណាមានព្រះអង្គរំឭកដាស់តឿន ហើយយកក្រឹត្យវិន័យមកប្រៀនប្រដៅ អ្នកនោះមានសុភមង្គលហើយ!
អ្នកណាមិនសូវប្រើរំពាត់ អ្នកនោះមិនស្រឡាញ់កូនទេ រីឯអ្នកដែលស្រឡាញ់កូនតែងតែវាយប្រដៅវា។
កូនអើយ មិនត្រូវមើលងាយការប្រៀនប្រដៅរបស់ព្រះអម្ចាស់ឡើយ ហើយក៏មិនត្រូវធ្លាក់ទឹកចិត្ត នៅពេលព្រះអង្គស្ដីបន្ទោសដែរ
ដ្បិតព្រះអម្ចាស់តែងតែប្រៀនប្រដៅអស់អ្នកដែលព្រះអង្គស្រឡាញ់ ដូចឪពុកវាយប្រដៅកូនជាទីស្រឡាញ់របស់ខ្លួន។
ដោយព្រះអម្ចាស់លើកលែងទោសឲ្យ កូនចៅរបស់លោកយ៉ាកុបរួចពីបាប ពួកគេនឹងកម្ទេចថ្មអាសនៈ របស់ព្រះក្លែងក្លាយឲ្យខ្ទេច ដូចថ្មកំបោរដែលគេកម្ទេចឲ្យទៅជាធូលីដី ព្រមទាំងផ្ដួលរំលំបង្គោលរបស់ព្រះអាសេរ៉ា និងកន្លែងថ្វាយសក្ការបូជាដល់ព្រះទាំងនោះ។
ឱព្រះអម្ចាស់អើយ សូមកែតម្រង់ទូលបង្គំផង! សូមកែតម្រង់ទូលបង្គំ ដោយអធ្យាស្រ័យ គឺកុំប្រើព្រះពិរោធឡើយ ក្រែងលោទូលបង្គំត្រូវវិនាសសូន្យទៅ។
ទោះបីមនុស្សម្នាក់ៗប្រព្រឹត្តអំពើបាបក្ដី ក៏ព្រះអង្គទុកឲ្យគេនៅរស់ដដែល ដូច្នេះ ហេតុអ្វីបានជានាំគ្នារអ៊ូរទាំ!
អ្នកណាស៊ូទ្រាំនឹងទុក្ខលំបាក អ្នកនោះពិតជាមានសុភមង្គល ដ្បិតក្រោយដែលព្រះជាម្ចាស់បានល្បងលគេមើលរួចហើយ គេនឹងទទួលជីវិតទុកជារង្វាន់ ដែលព្រះអង្គបានសន្យានឹងប្រទានឲ្យអស់អ្នកដែលស្រឡាញ់ព្រះអង្គ។
យើងតែងតែសរសើរអស់អ្នកដែលចេះស៊ូទ្រាំថា ជាអ្នកមានសុភមង្គល។ បងប្អូនធ្លាប់ឮគេនិយាយស្រាប់ហើយថា លោកយ៉ូបចេះស៊ូទ្រាំយ៉ាងណាៗនោះ ហើយបងប្អូនក៏ឃើញដែរថា នៅទីបំផុត ព្រះអម្ចាស់ឲ្យគាត់បានទៅជាយ៉ាងណា ដ្បិតព្រះអម្ចាស់មានព្រះហឫទ័យអាណិតអាសូរ និងមេត្តាករុណាយ៉ាងក្រៃលែង។
យើងស្ដីបន្ទោស និងប្រដែប្រដៅអស់អ្នកដែលយើងស្រឡាញ់។ ដូច្នេះ ចូរមានចិត្តក្លាហាន ហើយកែប្រែចិត្តគំនិតឡើង!។
ក្រោយមក លោកអេលីម៉ាឡេកបានទទួលមរណភាព ទុកឲ្យនាងណាអូមីនៅជាមួយកូនប្រុសទាំងពីរ។