នោះតោងដឹងថាព្រះជាម្ចាស់ទេតើ ដែលដាក់កំហុសនេះមកលើខ្ញុំ ព្រះអង្គបោះសំណាញ់របស់ព្រះអង្គមកលើខ្ញុំ។
ហូសេ 7:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលដែលពួកគេរត់ចេញទៅនោះ យើងបោះសំណាញ់របស់យើងលើពួកគេ យើងធ្វើឲ្យពួកគេធ្លាក់ដូចសត្វស្លាប យើងចាប់ពួកគេ នៅពេលយើងឮថា ពួកគេជួបជុំគ្នា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលគេចេញទៅ យើងនឹងបោះសំណាញ់របស់យើងគ្របលើគេ យើងនឹងទម្លាក់គេចុះ ដូចសត្វហើរលើអាកាស យើងនឹងវាយផ្ចាលគេ នៅពេលយើងឮថា គេជួបប្រជុំគ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាគេទៅ នោះអញនឹងលាតមងអញគ្របលើគេ អញនឹងទំលាក់គេចុះមក ដូចជាសត្វហើរលើអាកាស ក៏នឹងវាយផ្ចាលគេ ដូចជាពួកជំនុំគេបានឮហើយ អាល់គីតាប ពេលដែលពួកគេរត់ចេញទៅនោះ យើងបោះសំណាញ់របស់យើងលើពួកគេ យើងធ្វើឲ្យពួកគេធ្លាក់ដូចសត្វស្លាប យើងចាប់ពួកគេ នៅពេលយើងឮថា ពួកគេជួបជុំគ្នា។ |
នោះតោងដឹងថាព្រះជាម្ចាស់ទេតើ ដែលដាក់កំហុសនេះមកលើខ្ញុំ ព្រះអង្គបោះសំណាញ់របស់ព្រះអង្គមកលើខ្ញុំ។
មនុស្សលោកពុំអាចដឹងជាមុនថា ថ្ងៃអន្សារបស់ខ្លួនកើតមាននៅពេលណាឡើយ។ ត្រីជាប់សំណាញ់ដ៏អប្រិយ ឬសត្វស្លាបជាប់អន្ទាក់យ៉ាងណា មនុស្សលោកក៏ធ្លាក់ទៅទុក្ខវេទនាដ៏អប្រិយយ៉ាងនោះដែរ។
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងចាត់អ្នកនេសាទជាច្រើនឲ្យទៅ។ អ្នកនេសាទទាំងនោះនឹងចាប់ប្រជាជននេះ ដូចចាប់ត្រី។ បន្ទាប់មក យើងនឹងចាត់ព្រានជាច្រើនឲ្យទៅ ព្រានទាំងនោះនឹងបរបាញ់ពួកគេ នៅតាមភ្នំតូចធំទាំងប៉ុន្មាន ព្រមទាំងតាមក្រហែងថ្មនានា។
យើងបានចាត់អ្នកបម្រើទាំងប៉ុន្មានរបស់យើង គឺពួកព្យាការី ឲ្យមករកអ្នករាល់គ្នាជារៀងរហូតមក ដើម្បីប្រាប់ថា“កុំប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើម ដែលយើងមិនពេញចិត្តនេះឡើយ”។
យើងនឹងបោះសំណាញ់ទៅលើស្ដេច ហើយស្ដេចនោះនឹងធ្លាក់ក្នុងអន្ទាក់របស់យើង។ យើងនឹងនាំគេទៅស្រុកបាប៊ីឡូន គឺស្រុករបស់ជនជាតិខាល់ដេ គេនឹងស្លាប់នៅស្រុកនោះ តែឥតបានឃើញស្រុកនោះឡើយ។
យើងនឹងបោះសំណាញ់ទៅលើស្ដេច ហើយស្ដេចនោះនឹងជាប់ក្នុងសំណាញ់របស់យើង។ យើងនឹងនាំគេទៅស្រុកបាប៊ីឡូន ហើយនៅទីនោះ យើងនឹងកាត់ទោសគេ ព្រោះគេបានក្បត់យើង។
ព្រះជាអម្ចាស់មានព្រះបន្ទូលថា: ជាតិសាសន៍ជាច្រើនប្រមូលផ្ដុំគ្នា ពេលនោះ យើងនឹងបោះសំណាញ់របស់យើងទៅលើអ្នក ពួកគេនឹងអូសអ្នក ដែលជាប់ក្នុងសំណាញ់ ឡើងមកលើគោក។
នៅថ្ងៃព្រះជាម្ចាស់ដាក់ទោស អេប្រាអ៊ីមនឹងត្រូវវិនាសអន្តរាយ។ យើងប្រាប់ដំណឹងដ៏ពិតឲ្យកុលសម្ព័ន្ធនានា នៃជនជាតិអ៊ីស្រាអែលដឹងជាមុន។
យើងស្ដីបន្ទោស និងប្រដែប្រដៅអស់អ្នកដែលយើងស្រឡាញ់។ ដូច្នេះ ចូរមានចិត្តក្លាហាន ហើយកែប្រែចិត្តគំនិតឡើង!។