សាស្តា 9:17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដាប់ពាក្យសម្ដីដែលអ្នកប្រាជ្ញនិយាយដោយស្ងាត់ៗ ប្រសើរជាងស្ដាប់សម្រែករបស់អ្នកដែលបញ្ជាមនុស្សល្ងីល្ងើ។ ព្រះគម្ពីរខ្មែរសាកល ការដែលស្ដាប់ពាក្យរបស់មនុស្សមានប្រាជ្ញានិយាយដោយស្ងប់ស្ងាត់ ប្រសើរជាងស្ដាប់សម្រែករបស់មេគ្រប់គ្រងក្នុងចំណោមមនុស្សល្ងង់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ការដែលស្តាប់ពាក្យរបស់មនុស្ស មានប្រាជ្ញានៅក្នុងទីស្ងាត់ នោះវិសេសជាងសម្រែករបស់អ្នក ដែលគ្រប់គ្រងលើពួកមនុស្សល្ងីល្ងើ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ការដែលស្តាប់ពាក្យរបស់មនុស្សមានប្រាជ្ញានៅក្នុងទីស្ងាត់ នោះវិសេសជាងសំរែករបស់អ្នកណាដែលគ្រប់គ្រងលើពួកមនុស្សល្ងីល្ងើ អាល់គីតាប ស្ដាប់ពាក្យសំដីដែលអ្នកប្រាជ្ញនិយាយដោយស្ងាត់ៗ ប្រសើរជាងស្ដាប់សំរែករបស់អ្នកដែលបញ្ជាមនុស្សល្ងីល្ងើ។ |
ពាក្យសម្ដីរបស់អ្នកប្រាជ្ញរមែងធ្វើឲ្យអ្នកដទៃពេញចិត្ត តែពាក្យសម្ដីរបស់មនុស្សល្ងីល្ងើរមែងបណ្ដាលឲ្យខ្លួនវិនាស។
ស្ដាប់ពាក្យស្ដីបន្ទោសរបស់មនុស្សមានប្រាជ្ញា ប្រសើរជាងស្ដាប់ពាក្យបញ្ចើចបញ្ចើរបស់ មនុស្សល្ងីល្ងើ។
លោកនឹងមិនទន់ខ្សោយឡើយ លោកអង់អាចជានិច្ច រហូតទាល់តែធ្វើឲ្យមានការវិនិច្ឆ័យ នៅលើផែនដី ហើយមនុស្សនៅតាមកោះនានានាំគ្នា រង់ចាំទទួលវិន័យពីលោក។